ក្បួនជោគជ័យក្នុងជីវិត
១០យ៉ាងគឺ
១-
ត្រូវធ្វើអ្វីមួយទៅលើអ្នកដទៃ ដូចអ្វីដែលយើងចង់ឲ្យអ្នកដទៃធ្វើមកលើយើង។
២-
ត្រូវគោរពចំពោះអ្នកដទៃ ដូចដែលយើងចង់ឲ្យអ្នកដទៃគោរពមកលើយើង។
៣-
ត្រូវធ្វើខ្លួនឲ្យមានអារម្មណ៍សប្បាយជានិច្ច ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។
៤-
ត្រូវធ្វើអ្វីមួយធ្វើឲ្យហើយ មិនត្រូវបន្សល់ទុកនូវក្នុងថ្ងៃស្អែក។
៥-
ត្រូវតែកំណត់គោលដៅក្នុងជីវិតឲ្យបាន គឺត្រូវតែរៀបចំប្លង់ជីវិត។
៦-
ត្រូវតែមានសេចក្ដីសង្ឃឹមជឿជាក់លើខ្លួនឯង ទោះជាស្ថិតនៅក្នុងពេលណាក៏ដោយ។
៧-
រាល់បញ្ហាទាំងអស់ក្នុងជីវិត សុទ្ធតែមានចំណុចដែលអាចដោះស្រាយបាន។
៨-
រាល់ការបរាជ័យទាំងឡាយ សុទ្ធតែមានពូជឈានទៅរកភាពជោគជ័យវិញ។
៩-
រាល់ជ័យជំនះធំៗ វាមិននៅឆ្ងាយពីយើងទេ គឺវានៅជិតយើងមែនទែន ប៉ុន្តែយើងមិនចេះបាន
បែរជាបរាជ័យ។
១០-
ត្រូវតាំងចិត្តខ្លួនឯងថា ខ្ញុំអាចធ្វើបានដោយភាពស្នាមញញឹម។
ក្បួនជោគជ័យក្នុងជីវិតទាំង១០នេះ
ប្រសិនបើបុគ្គលណាមួយ ទោះបព្វជិតក្តី គ្រហស្ថក្ដី បានបដិបត្តិ ឬអនុវត្តន៍តាមហើយនោះ
ប្រាកដជាធ្វើជីវិតរបស់ខ្លួន ឲ្យសម្រេចតាមគោលបំណង ដែលប៉ងប្រាថ្នានោះមិនខានឡើយ៕[edit]
.............................
ស្រង់ចេញពីសៀវភៅ៖
អរិយមគ្គពិស្ដារ
ទំព័រ
២០១-២០២
ឆ្នាំបោះពុម្ព
ព.ស ២៥៥២ គ.ស ២០០៩
រៀប.
ជួន ចិន្តា (ភិក្ខុជោតបណ្ឌិតោ)
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment