Monday, August 29, 2016

បទពិចារណា ៥ប្រយោគមានន័យសម្រាប់ជីវិត


១. ចូរអ្នកបោះជំហានទៅរកអនាគត ដ៏ភ្លឺស្វាងដោយចិត្តធម៌ និងអត្ថន័យល្អប្រសើរ។ ចិត្តធម៌របស់អ្នកអាចជួយមនុស្សដទៃ ឲ្យស្វែងរកបាននូវសុខដុមរមនា និងសុភមង្គល។ ចិត្តធម៌របស់អ្នក នឹងជួយនាំអ្នកផ្សេងឲ្យឈានឡើងជានិច្ច និងបង្ហាញពួកគេ នូវមាគ៌ាដ៏ជឿនលឿនបំផុត។

២. ចូរកុំទុកឲ្យឧត្តមគតិរបស់អ្នកក្លាយជា "ឋានសួគ៌សិប្បនិម្មិត" ឲ្យសោះ អ្នកគប្បីជ្រើសរើសយកឧត្តមគតិណា ដែលអ្នកសម្រេចបាន ពីព្រោះថា គោលបំណងរបស់អ្នក ប្រៀបបាននឹងកាំជណ្ដើរ គឺពីកាំទាបឡើងទៅកាំខ្ពស់ដូច្នេះឯង។

៣. សុភមង្គលរបស់អ្នក មិនមែនស្ថិតនៅលើការត្អូចត្អែរនោះទេ ប៉ុន្តែវាស្ថិតនៅលើការធ្វើសកម្មភាពរបស់អ្នក។ ការត្អូញត្អែរ គឺជាជំងឺមួយដែលពិបាកព្យាបាល។

៤. ចូរមានទស្សនៈរឹងមាំសម្រាប់ស្ទួយជីវិត កុំធ្វើជាទាសករឲ្យនរណាម្នាក់ ហើយអ្នកក៏មិនគួរស្ម័គ្រចិត្ត ធ្វើជាសត្វលាឲ្យគេជិះដែរ។

៥. ការងារ របៀបរស់នៅ ជីវភាពគ្រួសារ នឹងជោគជ័យក្នុងឆាកជីវិត គឺជាកត្តាកំណត់តម្លៃខ្លួនរបស់អ្នក ចំពោះជោគជ័យទាំងឡាយ ដែលអ្នកទទួលបាននាបច្ចុប្បន្ននេះ គឺជាលទ្ធផល នៃការពិចារណារបស់ខួរក្បាលអ្នកនេះឯង៕[edit]
.............................
ស្រង់ចេញពីសៀវភៅ៖ អរិយមគ្គពិស្ដារ
ទំព័រ ២០៨
ឆ្នាំបោះពុម្ព ព.ស ២៥៥២ គ.ស ២០០៩
រៀប. ជួន ចិន្តា (ភិក្ខុជោតបណ្ឌិតោ)
រូបភាពហ្វេសប៊ុកផេក


No comments:

Post a Comment