ហ៊ានធានាថា ៥ ប្រយោគស៊ីជម្រៅរបស់ជនល្បីៗ។ ក្នុងបទវិភាគនេះ
វានឹងជួយដាស់កម្លាំងចិត្ត កែលម្អគំនិត និងបញ្ឆោះភ្លើងក្នុងខ្លួនអ្នកឲ្យឆេះរទាលឡើងមកម្តងទៀត
ហើយអ្នកក៏អាចយកឈ្នះឧបសគ្គផ្សេងៗបានដោយងាយស្រួលឡើង។
“ថ្ងៃនេះអាចស៊យ ថ្ងៃស្អែកវាកាន់តែស៊យជាងនេះ
ប៉ុន្តែជឿចុះថា ថ្ងៃខានស្អែក ជាថ្ងៃដ៏មានសោភ័ណ្ឌ” (ចែក ម៉ា)
ពេលជួបបញ្ហា មនុស្សយើងច្រើនតែគិតផ្សេងៗគ្នា មនុស្សមើលលោកក្នុងផ្លូវវិជ្ជមាន
ទោះបីថា នៅមិនទាន់មើលឃើញពីដំណោះស្រាយក៏ដោយ។ ចំណែកមនុស្សដែលមើលលោកនេះក្នុងផ្លូវអវិជ្ជមាននឹងអស់សង្ឃឹម
ខកចិត្ត និងលះប៉ង់ការតាំងចិត្តទៅដោយស្រួលរហុយ។
រឿងនេះ គឺជាគុណសម្បត្តិដ៏សំខាន់ ដែលធ្វើឲ្យមនុស្សយើងជោគជ័យ
និងបរាជ័យ។ អ្នកដឹងអត់ទេថា តើវាគឺជាអ្វី មែនហើយ?
រឿងនេះគឺ “ទស្សនគតិ” មនុស្សដែលជោគជ័យ គឺជាមនុស្សដែលមានបេះដូងធំក្រៃ ពួកគេ ច្រើនតែគិតថា
គោលដៅដែលសាងទុក មិនមែនជាសុបិនខ្យល់ ឥតអំពើទេ និងមិនថា ជួបឧបសគ្គខ្លាំងធ្ងន់កម្រិតណាទេ
ពួកគេនឹងតស៊ូមិនរាថយឡើយ ដោយមានសង្ឃឹមថា ថ្ងៃណាមួយសុបិននោះ នឹងក្លាយជាការពិតជាក់ជាមិនខានឡើយ។
ដូច្នោះ ចក្ខុវិស័យ និងទស្សនគតិ ដែលមានសោភ័ណ្ឌ
ទើបជាកម្លាំងចលករដ៏សំខាន់ដែលដឹកនាំអ្នក ទៅកាន់ភាពសម្រេច ទោះបីថា វាមើលទៅហាក់ដូចជារឿងកំប៊ិកបំបុកក៏ដោយ។
ប៉ុន្តែវា ធ្វើឲ្យកើតរឿងដ៏ធំក្រៃឡើងបាន ព្រោះថា ពេលអ្នកមានផែនទី ឬត្រីវិស័យជីវិតដ៏ល្អហើយ
អ្នកអាចចងវេញសុបិន និងភាពជោគជ័យ មិនមែនជារឿងអីគួរឲ្យលំបាកនោះទេ។
“ការមានភាពអច្ឆរិយៈប្រកបដោយកម្លាំងបណ្តាលចិត្ត
១% និងចេញពីកម្លាំងញើសឈាម ៩៩% ទៀត” (ថូម៉ាស់ អាលវ៉ា អេឌិសាន់)
ព្រោះការពិតទៅ គុណសម្បត្តិដែលមនុស្សជោគជ័យ មានដូចៗគ្នា
នោះគឺ “សេចក្ដីព្យាយាម” ប្រសិនបើមិនជឿទេ អ្នកអាចសាកល្បងទៅអានជីវប្រវត្តិរបស់មនុស្ស
ដែលមានភាពជោគជ័យ ដូចជា J.K. Rowling, Walter Elias Disney,
Steve Jobs និងមនុស្សផ្សេងៗទៀតមើល៍ទៅ!
ហើយអ្នកនឹងបានរកឃើញថា ទម្រាំពួកគេជួបនូវភាពជោគជ័យ
ដ៏ត្រចេះត្រចង់បែបនេះ ជីវិតពួកគេ សុទ្ធតែឆ្លងកាត់នូវឧបសគ្គដ៏ល្វីងជូរចត់រួចមកហើយ ទាំងអស់ហ្នឹង។
ដូច្នេះ ចូរទន្ទេញឲ្យចាំក្នុងចិត្តថា “ភាពជោគជ័យមិនមានរូបមន្តស្រេចទេ” បើអ្នកត្រូវការវា អ្នកត្រូវចាប់ផ្តើមធ្វើការដោយលំបាក់បំផុត
ហើយកុំបណ្តោយឲ្យឧបសគ្គតូចតាច មកធ្វើឲ្យខូចការដល់ក្តីសុបិនដ៏ធំធេងរបស់អ្នកបាន ប៉ុន្តែចូរប្រើប្រាស់ឲ្យជាឧបករណ៍ជួយឲ្យអ្នករឹងមាំ
និងអភិវឌ្ឍឲ្យបានច្រើនឡើងជាងមុន។
ជឿទេថា ប្រសិនបើអ្នកព្យាយាមច្រើនគ្រប់គ្រាន់
ទ្វានៃភាពជោគជ័យ នឹងបើកទទួលអ្នកជាក់ជាមិនខានឡើយ។
“សេចក្ដីស្រលាញ់ក្នុងកិច្ចការដែលខ្លួនធ្វើ
សាងការងារដ៏សម្បូណ៌បែបបាន” (អារីស្តូត)
ចូរជ្រើសរើសការងារដែលអ្នកស្រលាញ់ ហើយលុយកាក់
និងសេចក្ដីសុខ នឹងរត់តាមអ្នកមកឯកឯង។ ប្រសិនបើអ្នកជ្រើសរើសមិនបានទេ រកនឹកដល់ប្រការល្អៗរបស់ការងារដែលខ្លួនធ្វើ
ដូចជា ចៅហ្វាយនាយល្អ កូនចៅគួរឲ្យស្រលាញ់ ប្រាក់ខែខ្ពស់ ជិតផ្ទះ ឡើងតំណែងលឿន ជាដើម។
ពេលណាអ្នកមើលឃើញពីប្រការកិច្ចការល្អបែបនេះហើយ អ្នកនឹងស្រលាញ់ការងារនោះ កាន់តែខ្លាំងឡើង។
កុំភ្លេចណ៎ា ធ្វើក្នុងរឿងដែលខ្លួនឯងស្រលាញ់
ស្រលាញ់ក្នុងរឿងដែលខ្លួនឯងធ្វើ អ្នកនឹងជួបជាមួយនឹងភាពជោគជ័យ។
“ប្រើជីវិតហាក់ដូចជាថា អ្នកនឹងស្លាប់នៅថ្ងៃស្អែក
ចេះរៀនហាក់ដូចជា អ្នកនឹងមានជីវិតរស់នៅរហូត” (មហាត្មះ គន្ធី)
ប្រសិនបើថ្ងៃស្អែកនេះ អ្នកត្រូវស្លាប់ តើអ្នកចង់ធ្វើអ្វីខ្លះ? ជឿថា អ្នកប្រហែលជាមានកម្មវិធីចង់ធ្វើវែងណាស់ ហើយពេលនេះ តើអ្នកកំពុងរង់ចាំអ្វី? ក្នុងពេលអ្នកកំពុងមានកម្លាំង មានពេល និងមានខ្យល់ដង្ហើម។ ដូច្នោះ
កុំបណ្តោយឲ្យវត្ថុដ៏មានតម្លៃទាំងនេះរបូតចេញពីដៃអ្នកទៅឡើយ ដោយអ្នកមិនបានធ្វើអ្វីសោះនោះ។
សាកល្បងគិតលោមើលថា តើអ្នកចង់ធ្វើអ្វីខ្លះ? ដូចជា ដំណើរទេសចរណ៍ ទទួលទានអាហារឆ្ងាញ់ៗ រៀនភាសាបន្ថែម ធ្វើការងារក្នុងក្តីសុបិន
សាងមុខជំនួញ ឬធ្វើជាមនុស្សដែលមានសេចក្ដីសុខក្នុងលោក។ ពេលណាគំនិតទាំងនេះ ចាប់ផ្តើមមានរូបរាងប្រាកដហើយ ក៏ចាប់ផ្តើមធ្វើ ហើយអ្នកក៏មិនត្រូវមកអង្គុយខូចចិត្តខូចថ្លើម
សោកស្តាយក្រោយរឿងទាំងនេះឡើយ។
ការប្រើជីវិតយ៉ាងស័ក្តិសមតម្លៃនោះ ត្រូវតែប្រកបដោយចំណេះដឹង
ព្រោះបើអ្នកឆ្កួតល្ងីល្ងើ ធ្វើតាមអំពើចិត្ត ដោយមិនបានសិក្សារកទិន្នន័យ ក្នុងរឿងផ្សេងៗឲ្យបានច្បាស់លាស់សិនទេ
វានឹងកើតមានផលខូចខាតតាមមកយ៉ាងគួរឲ្យតក់ស្លុត។ ដូច្នេះ ចំណេះដឹងជារឿងសំខាន់ និងមានឥទ្ធិពលណាស់
ចំពោះតម្រែតម្រង់ដំណើរការជីវិត។ ចំណេះដឹង ធ្វើឲ្យអ្នកហ៊ានមានទំនុកចិត្ត និងធ្វើរឿងផ្សេងៗ
បានសម្រេចច្រើន។ អ្នកកាន់តែមានចំណេះដឹងច្រើនឡើងប៉ុនណា អ្នកកាន់តែធ្វើប្រយោជន៍ឲ្យខ្លួនឯង
និងអ្នកដទៃបានច្រើនឡើងប៉ុណ្ណោះ។ ពេលអ្នកដឹងដូច្នេះហើយ កុំឈប់បង្អង់ពន្យាក្នុងការអភិវឌ្ឍខ្លួនឯង។
“មនុស្សដែលមិនធ្លាប់ធ្វើខុស គឺមនុស្សដែលមិនធ្លាប់បានធ្វើអ្វីសោះ” (ទី រុសវេល)
តើរាល់ថ្ងៃនេះ អ្នកប្រើជីវិតបែបណា? “ភ័យខ្លាចការផ្លាស់ប្តូរ ញញើតញញើមក្នុងការចាប់ផ្តើម គេចមិនផុតជៀសមិនរួចទេ
ពីភាពបរាជ័យទេ” ឬអត់ទេ ប្រសិនបើមិនពិតនោះ សូមចូលរួមអប់អរសារទរត្រកអរជាមួយផង
តែប្រសិនបើប្រើជីវិតបែបនេះ ចូរប្រញាប់ផ្លាស់ប្តូរឲ្យបានមុន នូវអ្វីគ្រប់យ៉ាងនៅមិនទាន់បានហួសពេល។
ប្រសិនបើអ្នករវល់តែខ្លាច ឬមានកង្វល់ មិនហ៊ានធ្វើរឿងថ្មីៗ
អ្នកក៏មិនបានដឹងដែរថា ខ្លួនមានសមត្ថភាពច្រើនប៉ុនណាដែរ ហើយវាច្បាស់ណាស់ថា អ្នកក៏មិនមានថ្ងៃបានជួបពាក្យមួយថា
“ភាពជោគជ័យ” ឡើយ។
មនុស្សមួយចំនួនមិនហ៊ានធ្វើអ្វី ព្រោះតែខ្លាចខុស
ប៉ុន្តែមនុស្សដែលមិនធ្លាប់ធ្វើអ្វីទៅវិញទេតើ គឺជាមនុស្សបរាជ័យបំផុត ដូច្នោះ កុំបំផ្លាញក្តីសុបិនរបស់ខ្លួនឯង
ដោយកំហុសឆ្គងត្រឹមតែប៉ុន្មានដង ព្រោះតាមពិតស្រេចហើយថា....
“ភាពបរាជ័យ” ធ្វើឲ្យមនុស្សយើងឆ្លាតពូកែឡើង។
“ភាពបរាជ័យ” អាចញែកមនុស្សទន់ជ្រាយ ចេញពីមនុស្សរឹងមាំបាន។
“ភាពបរាជ័យ” ជាវត្ថុមួយ ដែលមិនអាចខ្វះបានឡើយរបស់ជន
ដែលមានភាពជោគជ័យ។
ពេលអ្នកដឹងដូច្នេះហើយ កុំមានអារម្មណ៍ភ័យខ្លាចតទៅទៀត
ចូរគិតថា គ្រប់ឱកាស គឺបានបើកខ្លួនឯង ចំពោះការចេះរៀនដឹងថ្មីៗ មិនថា ភាពបរាជ័យ
ឬភាពជោគជ័យ ទេ ដោយហោចទៅក៏បានទទួលនូវបទពិសោធដែរ។ តើគ្រានេះអ្នកព្រមចុះលុយហើយ ឬនៅ? សម្តីថ្លាថ្លៃដ៏មានតម្លៃរបស់ជនល្បីៗ មិនអាចជួយអ្វីអ្នកបានឡើយ
ប្រសិនបើអ្នកមិនចាប់ផ្តើមធ្វើវាដោយខ្លួនឯង៕ [edit]
.......................................
រៀបចំដោយ៖ Nadda Learning Hub Team
ប្រភព៖ ១) http://www.manager.co.th/Campus/
៣)
http://www.kiitdoo.com/
អរគុណរូបភាព៖ ហ្វេកប៊ុកផេក និង ហ្វេកប៊ុក
No comments:
Post a Comment