បុរសម្នាក់មានជំងឺ បានទៅរកគ្រូពេទ្យ ឲ្យព្យាបាលគាត់។
គ្រូពេទ្យពិនិត្យមើល រួចបានសរសេរសំបុត្រ បញ្ជាឲ្យទិញថ្នាំ។
គាត់មានជំនឿខ្លាំងលើគ្រូពេទ្យ។ ត្រឡប់ទៅដល់ផ្ទះវិញ គាត់បានដាក់រូបថតគ្រូពេទ្យ
ក្នុង បន្ទប់តាំងសក្ការបូជា។ គាត់អង្គុយគោរពរូបថតនោះ។ គាត់ថ្វាយផ្កា ដុតធូប រួចថ្វាយបង្គំបីដង។
គាត់យក សំបុត្រទិញថ្នាំនោះមកសូត្រថា "ពីរគ្រាប់ពេលព្រឹក ពីរគ្រាប់ពេលរសៀល
ពីរគ្រាប់ពេលល្ងាច"។ គាត់ចេះ តែសូត្រ សំបុត្រទិញថ្នាំនោះរាល់ថ្ងៃ ពេញមួយជីវិត
ព្រោះគាត់មានជំនឿខ្លាំងណាស់ លើគ្រូពេទ្យ។ ប៉ុន្តែសំបុត្រទិញថ្នាំ នៅតែឥតបានជួយអ្វីដល់គាត់សោះ។
គាត់ចង់ដឹងឲ្យច្បាស់ថែមទៀត អំពីសំបុត្រទិញថ្នាំនោះ
ក៏រត់ទៅជួបគ្រូពេទ្យហើយ សួរថា "ហេតុអ្វីបាន លោកគ្រូពេទ្យ ចេញសំបុត្រទិញថ្នាំនេះឲ្យខ្ញុំ? តើវាជួយខ្ញុំយ៉ាងម៉េច?"
ក្នុងឋានៈជាអ្នកចេះ គ្រូពេទ្យពន្យល់ ថា "អើ
ជំងឺរបស់អ្នកវាយ៉ាងនេះ នេះជាហេតុជាឫសគល់របស់ជំងឺ។ បើអ្នកលេបថ្នាំ
ដែលបានចេញ សំបុត្រឲ្យទិញ វានឹងរលើងដាច់ឫសគល់ហេតុរបស់ជំងឺអស់។
កាលណាហេតុវាបានរលើង ដាច់ឫសគល់ អស់ហើយ ជំងឺនឹងបានជាសះស្បើយស្វ័យប្រវត្តិ"។
បុរសនោះគិតថា "អា! អស្ចារ្យហើយ! គ្រូពេទ្យខ្ញុំមាន ប្រាជ្ញាណាស់
សំបុត្រទិញថ្នាំរបស់គាត់មានប្រយោជន៍ណាស់!"។ ត្រឡប់ទៅដល់ផ្ទះវិញ
គាត់ចាប់ផ្ដើម ឈ្លោះប្រកែកជាមួយអ្នកជិតខាងថា "គ្រូពេទ្យខ្ញុំល្អបំផុត
គ្រូពេទ្យឯទៀត សុទ្ធតែឥតប្រយោជន៍"។ ប៉ុន្តែ តើគាត់បានចំណេញអ្វី
អំពីការឈ្លោះប្រកែកនោះ? ពេញមួយជីវិត
គាត់ចេះបានឈ្លោះប្រកែក ឥតបានផល អ្វីសោះ។ ប្រសិនបើគាត់លេបថ្នាំនោះ ទើបគាត់នឹងបានជាសះស្បើយពីជំងឺពីទុក្ខរបស់គាត់។
ទាល់តែធ្វើ យ៉ាងហ្នឹង ទើបថ្នាំជួយគាត់បាន។
បុគ្គលអ្នកបានរំដោះទុក្ខគ្រប់រូប ប្រៀបដូចជាគ្រូពេទ្យ
ដោយករុណាធម៌ ព្រះអង្គប្រទានសំបុត្រទិញថ្នាំ និង ដំបូន្មានដល់ប្រជាជន
អំពីរបៀបរំដោះខ្លួន ឲ្យរួចផុតពីទុក្ខ បើអ្នកនោះ ចេះតែពង្រីកជំនឿខ្វាក់
ចំពោះបុគ្គល នោះៗ ដោយបង្វែរសំបុត្រទិញថ្នាំ ឲ្យទៅជាគម្ពីរ រួចចេះតែប្រឹងឈ្លោះប្រកែក
ជាមួយនិកាយដទៃទៀត ដោយអះអាងថា កាប្រៀនប្រដៅរបស់អ្នក បង្កើតសាសនារបស់ខ្លួន
ខ្ពង់ខ្ពស់ជាងគេ ប៉ុន្តែ គ្មានអ្នកណា ខ្វល់នឹងប្រតិបត្តិ និងការប្រៀនប្រដៅ គ្មានខ្វល់នឹងលេបថ្នាំ
ដែលគេបានចេញសំបុត្រឲ្យទិញនោះ ដើម្បីបំបាត់ជំងឺនោះចោលឲ្យអស់សោះ។
ជំនឿលើគ្រូមានប្រយោជន៍ណាស់ វាអាចលើកទឹកចិត្ត
អ្នកជំងឺឲ្យគោរពតាមការណែនាំរបស់គាត់។ ការយល់ ពីគុណភាពឱសថវាមានប្រយោជន៍នោះ
លើកទឹកចិត្តអ្នកឲ្យលេបឱសថ។ ប៉ុន្តែ បើឥតលេបឱសថពិតៗទេ
អ្នកមិនអាចបានជាសះស្បើយពីជំងឺឡើយ។ អ្នកត្រូវលេបឱសថដោយខ្លួនឯងផង៕[edit]
....................................................................
ស្រង់ចេញពីសៀវភៅ៖
សិល្បះនៃការរស់នៅ
ទំព័រ ១៦១-១៦៣
ឆ្នាំបោះពុម្ព
ព.ស.២៥៥៧ គ.ស.២០១៣
ប.ន.
ហ្គោឥនកា
រៀប.
វិល្លីយ៉ាំ ហាត
ប្រែ.
ពូ តុងហាវ(ភិក្ខុសង្ឃពោធី)
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment