មានមនុស្សជាច្រើន
ពុំសូវមានសេចក្ដីសុខជាមួយជីវិតការងារ ឬជីវិតប្រចាំថ្ងៃទេ ព្រោះមនុស្សជិតស្និតខ្លួន
មើលពិភពលោកមួយនេះក្នុងផ្លូវអវិជ្ជមានគ្រប់កាលៈទេសៈ។ ចូលទៅនៅជិតគេពេលណា
ត្រូវហត់នឿយចិត្តទៅជាមួយគេគ្រប់គ្រា ទាំងត្រូវលួងលោមគេផង ទាំងណែនាំគេផង លើសពីនេះទៅទៀត
ក៏ត្រូវជួយគេដោះស្រាយគំនិតអវិជ្ជមានរបស់គេមិនបាន ក៏ក្លាយទៅជាឮមាត់ឮកដាក់គ្នា។
គោលគំនិតល្អដើម្បីជីវិត សូមលើកយកវិធីណែនាំមួយ មកជម្រាបជូនមិត្តអ្នកអាន វាអាចថាល្អ
ប្រើប្រាស់បានក្នុងការជួយឲ្យអ្នក នៅរួមជាមួយមនុស្សមានគំនិតអវិជ្ជមានបាន
ដោយមិនចាំបាច់ឲ្យគំនិតទាំងនេះ មកធ្វើបាបចិត្តយើងតទៅទៀតគឺ៖
១) ត្រៀមចិត្ត៖ ប្រសិនបើឃើញមនុស្សជិតស្និតមានអាការៈបែបនេះញឹកញាប់
ជានិច្ចកាល អ្នកអាចត្រូវត្រៀមចិត្តទុក ឲ្យហើយទៅថា នឹងបានឮ
និងបានឃើញការសម្តែងបង្ហាញចេញមក ក្នុងលក្ខណៈអវិជ្ជមានកើតឡើង ជាក់ជាមិនខានឡើយ។
ព្យាយាមទោរទន់ឲ្យអ្នកជឿថា រឿងរ៉ាវផ្សេងៗអាចមិនសម្រេចតាមគម្រោងផែនការ
សម្តែងគំនិតអស់សង្ឃឹមរាល់លើក ពេលរឿងផ្សេងៗមិនកើតឡើងដូចចិត្ត
ព្យាយាមសម្លឹងរកចំណុចខ្សោយគ្រប់ចំណុចនៃសាច់រឿង
ស្វែងរកហេតុផលច្រើនណាស់មកបកស្រាយថា រឿងដែលអ្នកធ្វើគ្មានបានជោគជ័យប្រាកដឡើយ
បន្ទោសដាក់លើជនដទៃថា ជាមូលហេតុនៃការកង្វះខាត បរាជ័យ។
២) យល់ចិត្ត-ឃើញចិត្ត៖ ប្រសិនបើអ្នកព្យាយាមទោរទន់ឲ្យគេផ្លាស់ប្តូរមករកផ្លូវគិតវិជ្ជមានវិញ
អ្នកផ្ទាល់ក៏អាចត្រូវសម្លឹងរកមើលថា បដិសេធ មិនព្រមទទួលខ្លួនភាគីម្ខាងទៀតបាន ផ្ទុយមកវិញ
អ្នកត្រូវព្យាយាមប្រើការយល់ចូលចិត្ត និងការឃើញចិត្តថ្លើម ព្រមទទួលយកខ្លួនរបស់គេ ឲ្យកើតមានអារម្មណ៍ថាជាមិត្តភាពជាមុនសិន
ថ្នាក់ដល់ទៅនិយាយល្អៗ បានយល់ចូលចិត្ត។
គេកំពុងមានទុក្ខសោក មានកង្វល់ចិត្ត មិនសប្បាយចិត្ត មិនស្ងប់
និងមិននឹងនក្នុងខ្លួនគេ បានជាសម្តែងចេញមកដូច្នេះ ឃើញចិត្ត
ទទួលស្តាប់ដោយការយល់ចូលចិត្តយកចិត្តទុកដាក់ជាមួយរឿង ដែលគេកំពុងនិយាយយ៉ាងពេញទី
(ដោយអ្នកផ្ទាល់ មិនចាំបាច់ប្រែប្រួលចំណុចឈរឡើយ)
សម្តែងការយល់ចិត្តយល់់ថ្លើម ដើម្បីឲ្យគេស្បើយពីទុក្ខសោក
ដូចជា ការពោលសម្តែងអារម្មណ៍សោកស្តាយ ឬខូចចិត្ត ដែលគេត្រូវជួបប្រទះរឿងវិបត្តិបែបនេះ
ឃើញចិត្តថា គេផ្ទាល់ក៏ត្រូវទទួលរងផល ដែលកើតពីគំនិតអវិជ្ជមានរបស់គេដែរ។
៣) កុំសប្បាយហួសហេតុ៖ ចិត្តល្អជាមួយមនុស្សមានគំនិតអវិជ្ជមាន
គ្មានរឿងបញ្ចប់បានឡើយ!
សូម្បីថា
អ្នកអាចមានដើមកំណើតពីធម្មជាតិ ដែលចូលចិត្តជួយសង្គ្រោះ និងលួងលោមចិត្តមនុស្ស ដែលកំពុងមានសេចក្តីទុក្ខសោកក៏ដោយ
ប៉ុន្តែអ្នកត្រូវប្រុងប្រយ័ត្នថា ការសម្តែងចេញសកម្មភាពខ្លះៗ ជាមួយមនុស្សមានគំនិតអវិជ្ជមាន
អាចប្រែក្លាយជាមានទុក្ខទោសមកដាក់លើខ្លួនឯង។
កុំព្យាយាមជួយរកហេតុផលឲ្យគំនិតអវិជ្ជមានរបស់គេ
ព្រោះនោះអាចក្លាយជាការអះអាង និងគាំទ្រថា គំនិតទាំងអស់នោះត្រឹមត្រូវ។
កុំចិត្តទន់ជ្រាយជួយសម្រេចចិត្តជំនួសគេ សូម្បីថា គេអង្វរករឲ្យជួយក៏ដោយ
នោះដោយសារតែគេអាចមើលឃើញថា អ្នកជាដើមហេតុនៃលទ្ធផលពិបាកៗ ដែលបានកើតតាមក្រោយនោះ
មធ្យោបាយដ៏ល្អ ប្រាប់ឲ្យគេគិត និងសម្រេចចិត្តដោយខ្លួនគេល្អជាជាង។
៤) ប្រយ័ត្នជាប់នឹងផែនការនៃគំនិតអវិជ្ជមាន៖
បដិសេធពាក្យបញ្ជោះបញ្ជោរទាំងឡាយ
ដែលនាំឲ្យអ្នកត្រូវគំនិតអវិជ្ជមាន មកគ្របសង្កត់ជាមួយផង! ជានិច្ចកាល ជនដែលអ្នកមានគំនិតអវិជ្ជមាន កាយរណ្ដៅទុកឲ្យមនុស្សជិតស្និត ត្រូវធ្លាក់ចូលទៅក្នុងអារម្មណ៍តប់ប្រមល់
មិនពេញចិត្ត ឬហត់នឿយចិត្ត ជាមួយទង្វើរបស់គេ។
យើងទើបត្រូវមានសតិដឹងទាន់ ជាមួយផែនការដ៏ឆ្លាតវៃរបស់គំនិតអវិជ្ជមានឲ្យបាន។
កុំមានអារម្មណ៍សោកសៅ ឬស្លុតចិត្តទៅជាមួយការខកបំណងរបស់គេ (ព្រោះវាកើតមានជាធម្មតាទៅហើយ)
កុំព្យាយាមពិសោធន៍ ឬប្រកែងជំទាស់ថា គំនិតរបស់គេខុស
ទោះបីជាត្រូវបញ្ជោះបញ្ជោរក៏ដោយ (ព្រោះការពិតទៅ គេមិនត្រូវការឲ្យយើងប្រកែកជំទាស់ទេ)
កុំមានអារម្មណ៍ខកចិត្ត ប្រសិនបើគេបន្ទោសថា
មូលហេតុគ្រប់យ៉ាងមកពីអ្នក (វាជាធម្មជាតិរបស់គេទៅហើយ)
៥) បញ្ចូលថាមពលវិជ្ជមាន៖ ពេលយើងតស៊ូជាមួយកម្លាំងអវិជ្ជមាន
ពីមនុស្សគិតអវិជ្ជមាន វាច្រើនគ្រប់គ្រាន់ហើយ
អាចដល់ពេលដែលយើងត្រូវបន្ថែមកម្លាំងវិជ្ជមាន ឲ្យចិត្តរបស់យើងស្រស់ថ្លា
និងត្រឡប់មករីករាយដូចដើមវិញម្តងទៀត
លុបរូបភាពអវិជ្ជមាន ដោយការគិតដល់ប្រការល្អៗ
ឬអារម្មណ៍ដែលល្អក្នុងខ្លួនគេ ៣ប្រការ (វាត្រូវមានណ៎ា!)
ប្រើពេលនៅឲ្យឆ្ងាយពីគេមួយរយៈ រកពេលសម្រាក
និងគិតដល់រឿងល្អៗក្នុងជីវិត
សន្ទនា ឬប្រើពេលជាមួយក្រុមមនុស្សមានគំនិតវិជ្ជមាន។
ដោយ៥
វិធីងាយៗនេះ យើងនឹងអាចនៅរួមជាមួយមនុស្សសម្លឹងមើលពិភពលោក ក្នុងផ្លូវអវិជ្ជមានបាន
ដោយមិនចាំបាច់រត់គេច ឬបញ្ចប់ជាមួយការឈ្លោះទាស់ទែងគ្នា ឲ្យតែធ្ងន់ខួរក្បាលនោះទេ៕ [edit]
រឿង៖
Barefoot
រូបភាព៖ Google
No comments:
Post a Comment