Monday, August 8, 2016

បុណ្យត្រូវធ្វើ ច្បាប់កម្មត្រូវសិក្សា


ជីវិតដែលមានកម្រៃ ឬកង្វះទុន វាអាស្រ័យលើខ្លួនយើងគ្រប់ប្រការ មិនមានអ្នកណា គេលើកជូនហុចឲ្យយើងបានទេ។ ព្រោះថាគុណសម្បត្តិ បុណ្យបារមី សុទ្ធិតែកើតចេញពីកាយ វាចា ចិត្តរបស់យើង។ គិតល្អ និយាយល្អ ធ្វើល្អ ក៏មានតែកម្រៃ គិតអាក្រក់ និយាយអាក្រក់ ធ្វើអាក្រក់ ក៏មានតែខ្វះទុន ឬធនធានតែប៉ុណ្ណោះឯង។

រឿងបុណ្យត្រូវធ្វើសន្សំទុក ប្រសិនបើស្លាប់សូន្យ វាមិនចាំបាច់គិតទេ ប៉ុន្តែប្រសិនបើកើតស្លាប់មិនសូន្យ យើងនឹងមានសេចក្ដីសុខក្នុងសុគតិ ទេវលោកសួគ៌។ Law of Kamma ច្បាប់នៃកម្ម តាមផ្លូវ កាយ វាចា ចិត្ត ជារឿងដែលគួរសិក្សាយ៉ាងស៊ីជម្រៅ ព្រោះវាជារឿងដែលទាក់ទងជាមួយខ្លួនរបស់យើង។ យើងគិត យើងនិយាយ យើងធ្វើ សុទ្ធតែមានផលទាំងអស់។ សិក្សាវាទុកក្នុងខ្លួនចុះ យើងនឹងដំណើរការលើខ្សែជីវិតបានត្រូវ បិទផ្លូវអបាយ បើកផ្លូវសួគ៌ ហើយនឹងមានសេចក្ដីសុខក្នុងបច្ចុប្បន្នជាតិ៕[edit]

អរគុណប្រភពរូបភាព៖ ហ្វេកប៊ុកផេក


No comments:

Post a Comment