៩ប្រការគិត ក្នុងដំណើរជីវិតរបស់លោក ម៉ាក ថ្វេន ដូចជា
ព្រមទទួលយកខ្លួនឯង មិនចាប់អារម្មណ៍លើអាយុ មានអារម្មណ៍កម្លុកកម្លែង មិនក្រោធខឹងងាយ គិតវិជ្ជមាន
គិតចាប់ផ្តើមសាឡើងវិញ ចេញមកពីបញ្ហា និងផ្តល់កម្លាំងចិត្តឲ្យខ្លួនឯង។ល។
យើងស្គាល់ ម៉ាក ថ្វេន ពីសៀវភៅ ល្បីឈ្មោះច្រើនក្បាល ជាអាទិ៍
Adventures of Huckleberry Finn និង The Adventures of Tom Sawyer ។ ម៉ាក ថ្វេន ជាអ្នកនិពន្ធដែលលាយឡំទាំងអារម្មណ៍កម្លុកកម្លែង
និងថ្វីមាត់ល្អឯក ហើយមានមនុស្សពេញនិយមលើកយកសំនួនឃ្លោងឃ្លារបស់លោក មកធ្វើជាកម្លាំងបណ្តាលចិត្តក្នុងការប្រើប្រាស់ជីវិតយ៉ាងច្រើន។
ដូច្នេះហើយ ថ្ងៃនេះ គោលគំនិតល្អដើម្បីជីវិត មានចិត្តសោមនស្សរីករាយ
នឹងនាំប្រិយមិត្ត ដែលនិយមចូលចិត្តអាន អំពីពុទ្ធភាសិត សុភាសិត ភាសិត គតិអប់រំទាំងជាតិ
និងអន្តរជាតិ មកឲ្យស្គាល់សំនួនវោហាឃ្លោងឃ្លាមួយចំនួនរបស់លោក ម៉ាក ទុកជាកម្លាំងចិត្ត។
“កុំភ្លេចណា ចំណេះវិជ្ជា ជាត្រីវិស័យ ក្នុងការទ្រុះត្រាយវិថី និងបញ្ហាជីវិត។ បើអ្នកលែងអភិវឌ្ឍខ្លួនឯងលើចំណេះដឹងនោះហើយ
មានន័យថាអ្នកកំពុងបរាជ័យ”។
១) “មនុស្សនឹងរស់នៅតាមសប្បាយចិត្តមិនបាន ប្រសិនបើយើងមិនព្រមឲ្យខ្លួនឯងសប្បាយចិត្ត”។
ឃើញល្អឃើញស្អាត ក្នុងរឿងដែលខ្លួនឯងធ្វើ
មិនត្រូវរង់ចាំឲ្យអ្នកដទៃមកឃើញល្អឃើញស្អាតជាមួយទេ បំផ្លាញកំផែងជញ្ជាំងខាងក្នុងចិត្តអ្នក
រួចហើយចាប់ផ្តើមអនុវត្តវា។
២) “អាយុស្ថិតនៅត្រង់ចិត្ត ប្រសិនបើមិនចាប់អារម្មណ៍ វាក៏មិនសំខាន់អីដែរ”
ខ កំណត់ច្រើនប្រការ ក្នុងដំណើរខ្សែជីវិត
ស្ថិតនៅលើចិត្តយើងគិតដោយខ្លួនឯង ផ្តល់ឲ្យភាពសំខាន់ ជាមួយគំនិតរបស់អ្នកដទៃច្រើនជាង តម្រូវការរបស់ខ្លួន។
ប្រសិនបើអ្នកមិនចាប់អារម្មណ៍ទេ មនុស្សដទៃមើលទៅក៏មិនសូវជាចាប់អារម្មណ៍ផងដែរ។ ពេលណាអ្នកមិនចាប់អារម្មណ៍
ក៏មិនមានអ្វីជាឧបសគ្គក្នុងការចាប់ផ្តើមធ្វើរឿង ដែលអ្នកប្រាថ្នាចង់ធ្វើនោះដែរ។
៣) “អារម្មណ៍កម្លុកកម្លែងជាពរដ៏ប្រសើរបំផុតរបស់មនុស្សជាតិ”
ភាពសប្បាយចូលតាំងនៅ និងផាសុកជាមួយនឹងជីវិត។
អារម្មណ៍កម្លុកកម្លែងនិងសំនៀងសើចជាឧបករណ៍ ដែលគួរឲ្យចម្លែក។ វាអាចប្រែក្រលាស់ស្ថានការណ៍
ដែលកំពុងតានតឹង ស្មុគស្មាញអារម្មណ៍ ឲ្យធូរស្រាលជារឿងគួរឲ្យចង់សើចសប្បាយរីករាយទៅវិញ។
ពេលណាចិត្តបានប្រាសចាកអំពីអារម្មណ៍ផ្នែកអវិជ្ជមាន ដំណោះស្រាយ ឬដំណើរការកិច្ចការអ្វីៗតែងតែងាយស្រួលឡើង។
៤) “សេចក្ដីក្រោធកើតឡើង ទុកដូចជាជាតិអាស៊ីត វាបំផ្លាញភាជនៈផ្ទុកខ្លាំងជាងវត្ថុ ដែលវាស្រោចលើ។
សេចក្ដីក្រោធខឹងធ្វើឲ្យយើងគ្រប់គ្រងស្ថានការណ៍មិនបាន។
សេចក្ដីក្រោធខឹងច្រើននឹងធ្វើបាបខ្លួនយើងខ្លាំងជាង មនុស្សដែលយើងខឹង ព្រោះថា មានតែយើងប៉ុណ្ណោះ
ដែលមានអារម្មណ៍ទៅលើសេចក្ដីក្រោធខឹងនេះ។ បុគ្គលដែលយើងក្រោធខឹង គេអាចមិនដឹងខ្លួនផងក៏ថាបាន។
ចូរដើរឆ្ពោះត្រង់ទៅរកគេ ហើយនិយាយជាមួយគេ និងដោះស្រាយបញ្ហានេះចុះ បើមិនដូច្នេះទេ ចូរទម្លាក់សេចក្ដីក្រោធខឹងនេះចោលទៅ។
៥) “ កុំរវល់តែគិតនិយាយថា លោកនេះជាបំណុលអ្នក លោកនេះមិនបានជាប់ជំពាក់អ្វីអ្នកទេ”
អ្នកអាចកំពុងគិតថា ដោយសារអ្នកជាមនុស្សល្អ អ្នកទើបគួរទទួលបានផលតបស្នងដ៏ល្អ។
ពេលណាវាមិនបាន អ្នកក៏តប់ប្រម៉ល់ទល់ពុទ្ធោ ដោយសារលោកនេះ មិនបានឲ្យវត្ថុដែលអ្នកសង្ឃឹមរំពឹងទុក។
លោកនេះ មិនមែនជាកូនបំណុលរបស់អ្នកទេ បើអ្នកចង់បានអ្វីនោះ អ្នកត្រូវតែស្វះស្វែងរកដោយខ្លួនឯង។
៦) មនុស្សដែលមានគំនិតថ្មីៗ នឹងជាមនុស្សចម្លែកណាស់ ទាល់តែថា គំនិតនោះ នឹងបានទទួលជោគជ័យ”
ប្រសិនបើអ្នកចាប់ផ្តើមបំលាស់ប្តូរអ្វីម្យ៉ាង
ឬធ្វើអី្វដែលវាខុសពីមនុស្សធម្មតាគេនាំគ្នាធ្វើ។ បុគ្គលដទៃអាចមានគំនិតយល់ឃើញ ចំពោះអ្នកផ្សេងៗគ្នា
អ្នកខ្លះអាចពេញចិត្ត អ្នកខ្លះទៀតអាចធ្វើឲ្យអ្នកអស់កម្លាំងចិត្ត។ អារម្មណ៍របស់ពួកគេទាំងនេះមិនទាក់ទងជាមួយអ្នកទេ
វាស្ថិតនៅត្រង់ថា ពួកគេសម្លឹងមើលឃើញខ្លួនឯងដូចម្តេច ទើបផ្ទេរបញ្ជូនចេញមកជាពាក្យសម្តី
និងអារកាត់វាយតម្លៃអ្នក...កុំអស់កម្លាំងចិត្ត ចូរបន្តដំណើរទៅមុខទៀត។
៧) “ទាញគំនិតរបស់អ្នកឲ្យចេញពីបញ្ហា”
ចិត្តរបស់អ្នកដៅឆ្ពោះទៅត្រង់ណា
នឹងជាតួអង្គប្រាប់ខ្លួនថា ហេតុការណ៍នឹងចេញក្បាល ឬកន្ទុយ។ ប្រសិនបើអ្នកដៅគិតទៅដល់បញ្ហា
អ្នកក៏នឹងលិចកប់នៅជាមួយសេចក្ដីទុក្ខ។ ការពិតទៅ វារឿងធម្មតា ដែលមនុស្សយើង នឹងគិតវិលវល់នៅក្នុងបញ្ហារបស់ខ្លួនឯង
ប៉ុន្តែអ្នកអាចគិតដល់ផ្នែកវិជ្ជមាន នៃស្ថានការណ៍នោះតែមួយដូចគ្នា ដែលជារឿងមួយត្រូវហ្វឹកហាត់
ហើយអ្នកអាចគ្រប់គ្រង់ចំណុចផ្តោតអារម្មណ៍ លើគំនិតរបស់អ្នក នឹងបានល្អកាន់តែខ្លាំងឡើង។
៨) “វិធីដែលល្អបំផុត ក្នុងការផ្តល់កម្លាំងចិត្តឲ្យខ្លួនឯងគឺ ព្យាយាមផ្តល់កម្លាំងចិត្តឲ្យអ្នកដទៃ”
អាចស្តាប់មើលទៅរៀងទាស់ត្រចៀកបន្តិចមែន
ប៉ុន្តែវិធីដែលល្អបំផុត ដែលធ្វើឲ្យខ្លួនឯង មានរម្មណ៍ល្អ គឺជួយអ្នកដទៃឲ្យគេមានអារម្មណ៍ល្អ។
មនុស្សយើងមានទំនោរដែលនឹងឲ្យ និងទទួលយកទៅវិញទៅមកស្រាប់ហើយ។ ពេលណាអ្នកឲ្យអ្នកដទៃ អ្នកដទៃក៏នឹងមានអារម្មណ៍ចង់ឲ្យអ្នកខ្លះវិញដែរ
ទុកជាការតបស្នង។ ពេលណាមិត្តជួយអ្នក វាក៏ជាកម្លាំងបណ្តាលចិត្ត ឲ្យអ្នកជួយអ្នកដទៃជាបន្តដែរ។
៩) “ធ្វើក្នុងរឿងដែលអ្នកចង់ធ្វើ”
២០ឆ្នាំ រាប់ពីពេលនេះទៅ
អ្នកនឹងខកបំណងជាមួយរឿង ដែលអ្នកធ្វើមិនបានច្រើនជាងរឿងដែលអ្នកបានធ្វើរួចហើយ ព្រោះហេតុដូច្នោះ
ចូរពន្លាតខ្សែក្តោង បើកទូកចេញពីកំពុងផែ ហើយបើកក្តោងទូកទទួលយកខ្យល់ ត្រួតពិនិត្យត្រើយនាយ
និងស្វែងរកវាឲ្យឃើញ”៕
ប្រភព៖
http://krurat.com
ប្រភពរូប៖ Google & Facebook page
No comments:
Post a Comment