Monday, August 8, 2016

បញ្ឆេះកំដៅបង្កើនថាមពលជីវិត ៤ប្រការ ពីគ្រូបង្វឹកកំពូលលំដាប់លោក


អ្នកមានអារម្មណ៍ថា តើមនុស្សដែលមានភាពជោគជ័យក្នុងជីវិត​ គឺជាមនុស្សដែលមានជីវិតរស់រវើក ជាមនុស្សដែលមានកម្លាំងជីវិតរាល់ៗថ្ងៃអ្នកធ្លាប់មានសេចក្ដីសង្ស័យទេថា តើគេធ្វើបានយ៉ាងម៉េច? គ្រូបង្វឹកកំពូលលំដាប់លោកគឺលោក អាន់ថូនី រ៉ូប៊ិន(Anthony Robbins) បានណែនាំ ៤ ទិកនិច បញ្ឆេះកំដៅបង្កើនថាមពលជីវិត។
កំពូលគ្រូបង្វឹកលំដាប់លោក គឺលោក អាន់ថូនី រ៉ូប៊ិន បានណែនាំទិកនិច ដែលបញ្ឆេះកំដៅឲ្យដល់ជីវិតរបស់អ្នករាល់ថ្ងៃមាន ៤ចំណុចគឺ៖

ទិកនិចទី១៖ “Celebration YES!”
រាល់ពេលដែលអ្នកទទួលបានជោគជ័យ ទោះបីភាពជោគជ័យនោះតូចតាចក្តី ក៏អ្នកមិនត្រូវភ្លេច ត្រង់វិធីជប់លៀងឆ្លងភាពជោគជ័យ ដោយការលើកកណ្តាប់ដៃ ហើយត្រេកអរជាមួយខ្លួនឯង ដោយបញ្ចេញសូរសៀងសំនៀងសញ្ញាថា “YES” ចេញមកដែរ។
លោក ថូនី បានផ្តល់ហេតុផលថា គ្រប់ពេលដែលអ្នកទទួលបានជោគជ័យ ហើយអ្នករៀបចំវិធីជប់លៀងឆ្លង ដោយការប្រាប់សញ្ញាថា “YES” ចេញមកដែរ អ្នកកំពុងជាប់ដិតដាមអារម្មណ៍ពីភាពជោគជ័យ ​ជ្រាបចូលដល់បេះដូង នៅក្រោមសំនឹករបស់អ្នក ហើយអ្នកសន្សំភាពជោគជ័យកាន់តែញឹកញាប់ ជំនឿជឿជាក់ ភាពមានកម្លាំងឲ្យដល់ខ្លួនឯងក៏កាន់តែទ្វេឡើងរាល់ៗថ្ងៃ ហើយវាច្បាស់ណាស់ ការខិតជិតចូលដល់ភាពជោគជ័យ ក៏ជារបស់អ្នកពិតមែន។ 
ទិកនិចទី២៖ "Radical Change"
ការដាស់តឿនកើនរំលឹកខ្លួនឯង ឲ្យមានភាពស្វាហាប់ ដូចជាពេលអង្គុយ ដើរ និយាយ និងសម្តែងចេញអ្វីក៏ដោយ ឲ្យដាក់បញ្ចូលកម្លាំងបន្ថែម ចូលទៅបន្តិច នឹងអង្គុយក៏អង្គុយ បែបមានកម្លាំង នឹងឈរក៏ឈរ បែបមានកម្លាំង នឹងដើរ ក៏ដើរឲ្យលឿនបន្តិច ឲ្យវាមានកម្លាំង និងនិយាយ ក៏និយាយដោយមានសម្លេងធ្ងន់ ពិតជាមានជីវិតជីវ៉ា។ វាជារឿងការដាស់តឿនខ្លួនឯងញឹកញាប់ មិនឲ្យលិចកប់ មិនឲ្យជ្រាបចេញ មិនឲ្យអស់កម្លាំង ដោយការប្តូរឥរិយាបថ សាងភាពហឹះហាក់ ធ្វើបែបនេះរាល់ថ្ងៃរហូតដល់ក្លាយជាផ្នែកមួយនៃជីវិតរបស់អ្នក ហើយពេលវេលាវាជាចំណែកមួយនៃជីវិតអ្នក ហើយវានឹងមិនមានថ្ងៃណាមួយឡើយ ដែលអ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង។
ចាំទុកណ៎ា ចង់រហ័សរហួន ចូរធ្វើខ្លួនឯងឲ្យរហ័សរហួន

ទិកនិចទី៣៖ “Physiology”
ក្នុងថ្ងៃដែលអ្នកអស់កម្លាំង ក្នុងថ្ងៃដែលចិត្តអ្នកស្វិតស្រពោន ក្នុងថ្ងៃដែលអ្នកមានអារម្មណ៍កើតស្ត្រេស តើអ្នកនឹងធ្វើឲ្យជីវិតអ្នកមានកម្លាំងបានយ៉ាងម៉េចទៅ? វិធីសាស្ត្រដែលវាជួយធ្វើឲ្យអ្នក ស្រូបទាញសភាពមានជីវិតជីវ៉ារបស់អ្នក ត្រឡប់មកវិញគឺ ការផ្លាស់ប្តូរអាកប្បកិរិយាទឹកមុខរបស់អ្នកអ្នកនឹងប្តូរផ្លាស់អាកប្បកិរិយាទឹកមុខ ខាងក្រៅរបស់អ្នកបាន អ្នកត្រូវប្តូរផ្លាស់វាពីខាងក្នុង... ផ្លាស់ប្តូររឿងដែលអ្នកនឹក ផ្លាស់ប្តូររឿងដែលអ្នកគិត វាមិនអាចទៅរួចទេ ត្រង់អាកប្បកិរិយាទឹកមុខដែលមើលទៅស្រស់ ប្រសិនបើខាងក្នុងរបស់អ្នក នៅតែគិតរឿង ដែលអ្នកមានអារម្មណ៍ស្ត្រេស អ្នកមានកង្វល់ ហើយវាក៏មិនអាចទៅរួចដែរ បើត្រង់អាកប្បកិរិយាទឹកមុខរបស់អ្នកមើលទៅស្រងូតស្រងាត់ស្រអាប់ មើលទៅសោកសៅ មើលទៅមានកង្វល់ ប្រសិនបើខាងក្នុងរបស់អ្នកគិតដល់រឿងដែលអ្នកមានសេចក្ដីសុខ និងអនុស្សាវរីយ៍ល្អៗនោះ។
ដូច្នោះ ប្រសិនបើអ្នកនឹងធ្វើឲ្យជីវិតអ្នកមានកម្លាំង... អ្នកមិនត្រូវបណ្ដោយឲ្យអាកប្បកិរិយារឿងដែលអ្នកបង្ហាញសម្តែងចេញទៅដល់អារម្មណ៍ស្ត្រេស សេចក្ដីទុក្ខសោក ភាពកង្វល់ និងការណ៍ដែលអ្នកមិនបង្ហាញសម្ដែងរឿងទាំងនោះចេញមក អ្នកក៏គ្រាន់តែប្តូរសភាពគិតរបស់អ្នក វាជារឿងរ៉ាវការចងចាំនៃសេចក្ដីសុខតែប៉ុណ្ណោះ។ ពេលនេះអ្នកគិត និងនឹកដល់រឿងល្អៗ បានយ៉ាងហោចណាស់ក៏មួយរឿងដែរឬក៏អត់ទេ? ប្រសិនបើអ្នកនឹកឃើញហើយ តើអ្នកនឹងមានអារម្មណ៍បានដល់ការមានកម្លាំងរបស់អ្នកពេលនេះមែនទេ?
ទិកនិចទី៤៖ “Peak Stage"
និស្ស័យដែលនឹងធ្វើអ្វីៗ គឺធ្វើឲ្យអស់ពីពោះពីពុង នឹងធ្វើការងារក៏ធ្វើពេញដៃពេញជើងមិនបន្ធូបន្ថយ នឹងលេង ក៏លេងម៉ាចាស់ដៃមិនបង្អង់ និងរៀនក៏រៀនមួយទំហឹង មិនបន្ធូ នឹងនិយាយក៏និយាម៉ាស្រលាញ់ដែរ មិនខ្សឹមឡើយ។
ពេលអ្នកធ្វើអ្វីអស់ពីសមត្ថភាព អ្នកកំពុងបានបញ្ចេញកម្លាំងក្នុងខ្លួនអ្នកចេញមក ហើយវាក៏ប្លែកមែនទែន... អ្នកកាន់តែបញ្ចេញកម្លាំងខ្លាំងប៉ុនណា កម្លាំងក្នុងខ្លួនអ្នកកាន់តែត្រូវបញ្ចូលខ្លាំងឡើងប៉ុណ្ណោះ ប៉ុន្តែកម្ដៅ ឬថាមពលក្នុងខ្លួនអ្នក នឹងមិនមានច្រកចេញមកបានឡើយ ប្រសិនបើអ្នក មិនបញ្ចេញសកម្មភាពនោះ។ ប្រសិនបើអ្នកបានសង្កេតមើលមនុស្ស ដែលគេមើលទៅមានជីវិតជីវ៉ា មានកម្លាំងក្នុងការធ្វើការងារគ្រប់សកម្មភាពរបស់គេ មិនថាគេនឹងមានមុខរបរអ្វី មិនថាគេនឹងមានអាយុប៉ុនណា មិនថាគេនឹងជានរណាទេ... គេនឹងមាននិស្ស័យតែម្យ៉ាងនោះគឺ គេធ្វើអ្វីៗពេញដៃពេញជើង(គេកំពុងប្រើទិកនិចនេះ ក្នុងការស្ថាបនាថាមពលជីវិតរបស់គេ)។
សួរខ្លួនឯងឲ្យញឹកញាប់ណ៎ាថា ខណៈពេលនេះ រឿងដែលអ្នកកំពុងធ្វើ តើកំពុងធ្វើវាតាមរបៀប “Peak Stage” ហើយឬនៅ? [edit]

រូបភាព៖ google.com

No comments:

Post a Comment