Friday, August 5, 2016

និស្ស័យ ៨ ប្រការភាពជាមេដឹកនាំត្រូវមាន


ឆត្តជាតិ សិទ្ធិភ័ន្ធ លោកមានទស្សនវិស័យទាក់ទងជាមួយភាពជាមេដឹកនាំ គួរមាននិស្ស័យ ៨ ប្រការ គឺ ដឹកនាំដោយធ្វើជាគំរូ, គោរពពេលវេលា, ថែរក្សាសុខភាព, មានអារម្មណ៍រុះរាយ, ក្រេបជញ្ជក់យកចំណេះដឹងជានិច្ច, មានវិន័យ, ហ៊ានប្រាប់ថាមិនចេះ និងបញ្ជូនសារបានងាយយល់។

ចក្ខុវិស័យទាក់ទង់ជាមួយភាពជាអ្នកដឹកនាំរបស់ លោក ឆត្តជាតិ CEO នៃ Q House និងជា អតីតរដ្ឋមន្ត្រីស្តីទីការគណរដ្ឋមន្ត្រីក្រសួងគមនាគម លោកមានទស្សនៈថា ភាពជាមេដឹនាំរបស់យើង មិនមែនជាតួនាទីតំណែងដែលយើងមានទេ ប៉ុន្តែវាឆ្លុះបញ្ចាំងទៅដល់ទស្សនគតិរបស់មនុស្សយើង ទាំងពីតូចរហូតដល់ធំនោះឯង ដូចយ៉ាង ភាពជាមេដឹកនាំ (leadership) របស់ លោក ណេសាន់ ម៉ាន់ដឺឡា (Nelson Mandela) ដែលចុងក្រោយបំផុត តាមទស្សនវិស័យរបស់ខ្ញុំ ក៏មិនមែនជាពេលបានទទួលរង្វាន់ណូបែល ឬជាប្រធានាធិបតីទេ ប៉ុន្តែវាជាពេលដែលកំពុងជាប់គុក ២៧ ឆ្នាំទៅវិញទេតើ!

ទោះបីជាពេលដែលកំពុងជាប់គុកក៏ដោយ ប៉ុន្តែលោក ណេសាន់ ម៉ាន់ដឺឡា  (Nelson Mandela)   នៅតែរក្សាជំនឿក្នុងរឿង ដែលខ្លួនឯងគិតថា ត្រឹមត្រូវ និងប្រកាន់ភ្ជាប់ ដោយមិនថមថយឡើយ មិនថាខ្លួនជួបនូវការលំបាកកម្រិតណាទេ ហើយនោះឯង ជាភាពមេដឹកនាំពិតប្រាកដ (true leadership)  ដោយសារវា គឺការដឹកនាំខ្លួនឯង (lead yourself)។ 


លោក ឆត្តជាតិ ផ្តើមសំនួរសួរថា តើអ្វីគឺជាគុណសម្បត្តិដ៏សំខាន់បំផុតនៃភាពជាមេដឹកនាំ ? ប្រសិនបើឲ្យរើសតែមួយប្រការ វាគឺជាសភាវៈ  futuristic  គឺសមត្ថភាពស្មានហេតុការណ៍អនាគតបាន។ លោកថែមទាំងបានលើកយកពាក្យមួយឃ្លារបស់អ្នកកីឡាហុកគី ឈ្មោះល្បីម្នាក់ វ៉ាអ៊ីន ហ្គ្រេតហ្គី(Wayne Gretzky) ដែលលើកឡើងថា  ខ្ញុំនឹងជិះស្គីទៅឲ្យដល់ចំណុច ដែលក្តារស្គីនេះនឹងទៅដល់ មិនមែនជាចំណុច ដែលវាធ្លាប់នៅទេ” “I skate to where the puck is going to be, not where is has been.”

សមត្ថភាពក្នុងការមើលឃើញពីអនាគតនេះឯង ដែលយើងបានឃើញមេដឹកនាំក្នុងលោកនេះ ដូចជា លោក អេឡុន ម៉ាក្ស (Elon Musk) ដែលហ៊ានក្រោកឡើងមករារាំងឬបដិសេធ (disrupt) ការធ្វើជំនួញរបៀបដូចចាស់ រហូតដល់កើតនូវចលករនៃការផ្លាស់ប្តូរ ដែលនាំឲ្យប៉ះពាល់ដល់ជីវិតមនុស្សទាំងសកលលោកបាន។ លោក មានប្រសាសន៍ថា មនុស្សយើងមានសមត្ថភាព ភាពជាមេដឹកនាំដ៏ល្អបានដោយការហ្វឹកហាត់និស្ស័យ ៨ប្រការនេះគឺ


និស្ស័យទី ១ គឺដឹកនាំដោយមានខ្លួនជាគំរូ(lead by example) ការដឹកនាំខ្លួនធ្វើជាគំរូ គឺជារឿងដែលយើងហៅថា ដើរនិយាយ (walk the talk) ​មានន័យថា គឺមេដឹកនាំត្រូវនិយាយហើយ ធ្វើផង។ ដូចជា គម្រោងការរបស់ QHouse មាន ៨៨គម្រោង។ សៅរ៍ អាទិត្យ លោក ឆត្តជាតិ នឹងចុះទៅត្រួតពិនិត្យមើលការងារដោយមិនបានប្រាប់កូនចៅឲ្យដឹងជាមុនឡើយ។ ការធ្វើបែបនេះ ញឹកញាប់ទៅ ធ្វើឲ្យកូនចៅភ្ញាក់ខ្លួន និងដឹងថា ប្រធានខ្លួនមានចំណាប់អារម្មណ៍គ្រប់ពេល ហើយគុណភាពការងារក៏បានល្អប្រសើរឡើង។

និស្ស័យទី២ គឺគោរពពេល៖ លក្ខណៈ៤យ៉ាងរបស់មនុស្សដែលគោរពពេលវេលាគឺ ជាមនុស្សដែលគិត និងនៅក្នុងពិភពនៃការពិត/ ជាមនុស្សដែលបំរុងទុកពេលវេលាសម្រាប់ខ្លួនឯង/ ជាមនុស្សដែលមានការគ្រប់គ្រងរៀបចំការងារបានល្អ និងជាមនុស្សដែលអាចទប់ទល់ជាមួយបញ្ហានានាបានល្អ។ ការគោរពពេលពេលវេលា ជាគុណសម្បត្តិថ្នាក់មូលដ្ឋានដែលមេដឹកនាំដ៏ល្អត្រូវមាននៅក្នុងខ្លួន។

និស្ស័យទី៣ គឺថែរក្សសុខភាព និងមានលំហាត់ប្រាណ៖ លោក ឆត្តជាតិ ចេញរត់ និងហាត់ប្រាណជាប្រចាំ ពិតហើយថា ការហាត់ប្រាណ ក្រៅពីឲ្យខួរក្បាលជ្រះស្រឡះហើយ ថែមទាំងជាការបង្ហាញដល់វិន័យក្នុងខ្លួនឯងផងដែរ ទើបវាមិនចម្លែកទេ ដែលយើងនឹងក្លាយជាបុគ្គលដែលទទួលបាននូវភាពជោគជ័យភាគច្រើន មានកាលវិភាគហាត់ប្រាណច្បាស់លាស់។

និស្ស័យទី៤ គឺមានអារម្មណ៍រុះរាយ៖ ប្រធានាធិបតី ឌិត អាយសិនអៅវឺ(Dwight Eisenhower)   ធ្លាប់បានថ្លែងទុកថា អារម្មណ៍រុះរាយជាផ្នែកមួយនៃសិល្បះក្នុងការទំនាក់ទំនង ដើម្បីនឹងចូលចុះជាមួយមនុស្សដទៃបាន និងអាចធ្វើឲ្យការងារបានជោគជ័យ” “A sense of humor is part of the art of relationship, of getting along with people, of getting things done.”  ដូចជាក្នុងករណីរបស់លោក ឆត្តជាតិ កាលពីឆ្នាំ ២០១២។ អេបឹកប្លូបានធ្វើសឺវេគំនិតយល់ឃើញរបស់ប្រជាជនប្រាប់ថា លោក ឆត្តជាតិ សិទ្ធិភ័ន្ធនាំមុខលំដាប់លេខរៀងទី១ របស់រដ្ឋមន្តី្រដែលពិភពលោកភ្លេច គឺប្រជាជនមិនបានស្គាល់ ៣៨.១%។

ហើយរឿងរ៉ាវ ក៏មកផ្លាស់ប្តូរដោយរូបភាព ឆត្តជាតិ កាន់សម្លរទៅដាក់បាត្រ រូបភាពនោះត្រូវបានគេសម្រួលឲ្យទូលំទូលាយឡើង និងតួ ឆត្តជាតិ ផ្ទាល់យកមកចុះក្នុងបណ្តាញសង្គមហ្វេកប៊ុកផងដែរ។ ភាពកំប្លុកម្លែងនៃរូបភាពទាំងនោះ ធ្វើឲ្យមនុស្សម្នាបានស្គាល់រដ្ឋមន្ត្រីរូបនេះច្រើនឡើង និងទំលាយកំផែង ជាមួយមនុស្សជំនាន់ក្រោយបានកាន់តែច្រើនឡើង។ ហ្វ្រេនហ៊្វេកប៊ុកផេក ចុចឡាច់ពី ៨០០០ ជាងក្នុងមួយខែៗក្នុងឆ្នាំ ២០១៣ និងមាន ៦០០,០០០ជាង ក្នុងខែឆ្នាំ ២០១៤។ ក្នុងឆ្នាំ ២០១៤  បានរៀបចំលំដាប់ស្វែងរកមនុស្សល្បីប្រចាំឆ្នាំភាគីបុរស ច្រើនបំផុតលំដាប់លេខមួយឲ្យទៅលោក ឆត្តជាតិ ដែលជារដ្ឋមន្ត្រីពិភពលោកភ្លេច ក្លាយជាមនុស្សដែលមានអ្នកស្វែងរកច្រើនបំផុត។


និស្ស័យទី៥ ក្រេបជញ្ជក់យកចំណេះដឹងជានិច្ច(willing to learn)៖ ប្រធានាធិបតី ចន អេហ្វ.កេនណឺឌី បានថ្លែងទុកថា ភាពជាមេដឹកនាំ និងការរៀនសូត្រ គឺជារឿងដែលខ្វះគ្នាមិនបាន” “Leadership and learning are indispensable to each other.”

ឆត្តជាតិ ជាមនុស្សចូលចិត្តអានសៀវភៅច្រើនណាស់ និងច្រើនដងច្រើនគ្រាពីការកំណែទម្រង់ ការសម្រេចចិត្ត ក៏មកពីការចាប់ភ្លឹកពីសៀវភៅទាំងអស់នេះឯង។ សម្តីរបស់ លោក ស្ទីហ្វ ចប ត្រង់ចំណុចថា  “នៅតែឃ្លាន នៅតែល្ងង់ (Stay Hungry , Stay Foolish)  គឺជាកំពូលនៃគុណសម្បត្តិនៃភាពជាមេដឹកនាំ”

និស្ស័យទី៦ គឺវិន័យ៖ វិន័យគឺជារឿងសំខាន់ណាស់ សម្រាប់បុគ្គលដឹកនាំគ្រប់រូប។ លោក លី ក្វាន់ យូ បានថ្លែងថា ប្រសិនបើអ្នកចង់ទៅដល់គោលដៅ និងក្តីសុបិន អ្នកមិនអាចធ្វើដោយខ្វះវិន័យបានទេ” “If you want to reach your goals and dreams, you cannot do it without discipline.”

និស្ស័យទី ៧ គឺសារភាពថាមិនចេះ (Admit you don’t know) កុំខ្លាចត្រង់សួរ ឬសុំជំនួយសង្គ្រោះ វាមិនមែនជាការសម្តែងឲ្យឃើញដល់ភាពទន់ជ្រាយទេ ប៉ុន្តែវាសម្តែងទៅដល់ភាពក្លាហាន ហ៊ានព្រមទទួលស្គាល់ថា មិនចេះ ហើយវាជាផ្លូវមួយដែលធ្វើឲ្យយើងបានរៀនដឹងអ្វីថ្មីៗជាបន្តទៀត។

និស្ស័យទី ៨ បញ្ជូនសារដោយច្បាស់លាស់ (Communicate Clearly) មេដឹកនាំត្រូវយល់រឿង និងអាចផ្ទេរសារឲ្យបានច្បាស់លាស់ ព្រោះការណ៍ដែលអ្នកមិនអាចអធិប្បាយវាបានងាយៗបាន ប្រែថា អ្នកនៅមិនទាល់យល់ពីវាបានគ្រប់ជ្រុងជ្រោយនៅឡើយទេ។ លើកយកតួយ៉ាងដូចជា ថិត ថក (TED Talk ) អ្នកដែលចេញឡើងមកនិយាយ គាត់អាចនិយាយរឿងអ្វីៗបាន ពិបាកប៉ុនណាក៏បាន ប៉ុន្តែធ្វើឲ្យអ្នកស្តាប់យល់បានក្នុងរយៈពេល ១៨ នាទី នេះគឺជាសមត្ថភាពរបស់មេដឹកនាំដ៏ល្អ៕ [edit]



Cr.@LEADERQUOTE

No comments:

Post a Comment