Saturday, August 6, 2016

គុណភាព ៥ប្រការ ពេលយើងមានស្នាមញញឹមនៅលើផ្ទៃមុខជានិច្ច


គុណភាព ៥ប្រការ ពេលយើងមានស្នាមញញឹមនៅលើផ្ទៃមុខជានិច្ច_មិនថា មានហេតុការណ៍អ្វីកើតឡើងទេ សូមត្រឹមតែយើងមានស្នាមញញឹម យើងនឹងមានសេចក្ដីសុខ ហើយពិភពលោកនេះក៏ស្រាស់សោភាឡើងភ្លាម។ ពិភពលោកមួយនេះ ពិតជាត្រូវការស្នាមញញឹមរបស់អ្នក” “ពេលណាអ្នកញញឹម ពិភពលោកនឹងញញឹមជាមួយអ្នក ពេលណាអ្នកកើតទុក្ខ អ្នកនឹងកើតទុក្ខទៅតែម្នាក់ឯងគត់


ញញឹមគឺជាភាសាសកល ដែលមនុស្សទាំងពិភពលោកអាចយល់បាន។ ស្នាមញញឹមចង់បញ្ជាក់បង្ហាញទៅដល់សេចក្ដីសុខ។ ការមានសុខភាពល្អ និងមានមិត្តមេត្រីភាពល្អ រួមទាំងអាចសាងនូវអារម្មណ៍ល្អៗឲ្យដល់អ្នកឲ្យ និងអ្នកទទួលបានទៀតផង មិនថាតួថ្លុកកម្លែង ការចងចាំនៃសេចក្ដីសុខ ឬការបានទទួលទានរបស់ឆ្ងាញ់ៗទេ មុំមាត់របស់យើងក៏លើកឡើង និងបញ្ជូនបន្តក្នុងរយៈពេលមិនប៉ុន្មានវិនាទី។ តោះនាំគ្នាញញឹម! តើមានអារម្មណ៍ល្អហើយមែនទេ? នេះជាអត្ថប្រយោជន៍ទាំង ៥ ប្រការ ដែលទទួលបានពីការញញឹមរបស់មនុស្សយើង។ គោលគំនិតល្អដើម្បីជីវិតនឹងបង្ហាញទាំង ៥ ប្រការនេះដូចខាងក្រោម៖

១) នៅឆ្ងាយពីអារម្មណ៍ស្ត្រេស
លទ្ធផលចេញពីការសិក្សាបានរកឃើញថា ក្នុងស្ថានការណ៍ស្ត្រេសខ្លាំង អាចជួយឲ្យយើងមានអារម្មណ៍ល្អឡើងបាន ព្រោះអ័រម៉ូន ដែលជម្រុញឲ្យភាពស្រ្តេសមានបរិមាណថយចុះ ក្នុងខណៈដែលអ័រម៉ូន ដែលជួយសាងអារម្មណ៍សោភណៈ(ល្អ) បន្ថែមឡើង គ្រាន់តែញញឹមបន្តិចនោះ(ទោះជាថ្នាក់ដល់ក្លែងញញឹមក៏ប្រើបានដូចគ្នា)។ រាងកាយនឹងបញ្ជូនសញ្ញាទៅកាន់កន្លែងខួរក្បាល រួចហើយបញ្ចេញអ័រម៉ូននៃសេចក្ដីសុខនោះចេញមកខាងក្រៅវិញ។ ដូច្នោះ មិនថានឹងស្រ្តេសមានកម្រិតណាទេ ឲ្យតែញញឹមទៅ ហើយគ្រប់យ៉ាងនឹងល្អប្រសើរឡើងឯង។

២) សាងសេចក្ដីសុខឲ្យខ្លួនឯង និងមនុស្សជិតខាង
 លោក លុស អាំស្ត្រង (Louis Armstrong) បាននិយាយថា ពេលអ្នកញញឹមហើយ ឲ្យញញឹមបន្ត ហើយទាំងពិភពលោកនឹងញញឹមទៅជាមួយអ្នក។ ស្នាមញញឹមគឺជារឿងមួយ ដែលផ្សព្វផ្សាយចេញទៅបាន ដោយមិនមានដែនកំណត់។ ស្នាមញញឹមម្តង អាចសាងស្នាមញញឹមម្តងទៀតបានជានិច្ច ដូច្នោះ មិនថា នឹងជជែកជាមួយមិត្តភក្ត្រិ ឬអ្នកណាក៏ដោយ ឲ្យបញ្ចេញស្នាមញញឹមដាក់ពួកគេផង ហើយសាកល្បងលោមើលថា តើយើងនឹងបានអ្វីត្រឡប់មកវិញ?  មិនមែនគ្រាន់តែចាប់ផ្តើមញញឹមមុន នឹងមានអារម្មណ៍ល្អប៉ុណ្ណោះទេ មនុស្សដែលបានឃើញ និងបញ្ចេញសា្នមញញឹមត្រឡប់មកវិញ ក៏មានអារម្មណ៍ឆ្អែតស្កប់ស្កល់មិនខុសគ្នាដែរ។

៣) កើតមានមិត្តភាពថ្មីៗ
ការទំនាក់ទំនងឆ្លងកាត់ភាសាកាយវិការ មានសក្តានុពលជាងពាក្យពេចន៍ ដែលយើងនិយាយទៅទៀត។ មនុស្សយើងអាចភ្លេចរឿងដែលខ្លួនឯងធ្លាប់បាននិយាយ ប៉ុន្តែមិនធ្លាប់ភ្លេចអារម្មណ៍ដែលកើតឡើងតាមរយៈបទសន្ទនានោះទេ។ ញញឹម គឺជារឿងងាយបំផុត ដែលធ្វើឲ្យមនុស្សអាចប៉ះពាល់បានអំពីភាពស្មោះត្រង់ នឹងមានមនុស្សចងសម្ព័ន្ធគ្នាដ៏ល្អ។ សាកល្បងសួរខ្លួនឯងលោកមើលថា តើយើងចង់និយាយជាមួយអ្នកណាច្រើនជាង រវាងមនុស្សមុខងាប់ និងមនុស្សកំពុងញញឹមដាក់?

៤) ជាទីនាំមកនូវសំនៀងសើចសប្បាយ
យើងមិនអាចសើចសប្បាយបានទេ ប្រសិនបើខ្វះស្នាមញញឹម ក្នុងក្រុមមិត្តជិតស្និត។ ការញញឹមនឹងកើតឡើងបានងាយណាស់ ហើយនឹងនាំទៅដល់សំណើចក្នុងទីបញ្ចប់ មិនត្រឹមតែសាងភាពអ៊ូរអរប៉ុណ្ណោះទេ ប៉ុន្តែសម្លេងសើច ថែមទាំងមានប្រយោជន៍លើសុខភាពយ៉ាងច្រើន វាជួយបន្ថែមការដុតបំផ្លាញថាមពលការងារ បង្កើតសាច់ដុំពោះ ដាស់ភ្ញោចដល់ចរន្តដំណើរការបង្ហូរឈាម បន្ធូបន្ថយអារម្មណ៍ខ្វល់ ហើយនឹងជួយដល់ការទទួលទានដំណេកលក់បានស្រួល មានគុណភាពប្រសើរឡើងច្រើន។

៥) មួយក្នុងចំណោមមន្តសេ្នហ៍ជាច្រើនដែលងាយសាងឡើងបំផុត
មានការធ្វើសឺវេ និងការសិក្សាច្រើនណាស់ ដែលបង្ហាញឲ្យឃើញថា ស្នាមញញឹម អាចបង្កើតមន្តស្នេហ៍ទាក់ទាញបាន យ៉ាងឲ្យគួរឲ្យចម្លែកចិត្ត។ ការដកស្រង់ពីទិន្នន័យដែលរកឃើញថា មនុសដែលមើលទៅមានសេចក្ដីសុខ និងអាចសាងភាពឈ្លក់វង្វេងដាក់មនុស្ស ដែលបានជួបបានឃើញជានិច្ច ព្រោះថាអ្នកណាៗក៏គេចង់នៅក្បែរមនុស្សមា នសេចក្ដីសុខទាំងអស់ហ្នឹង ដូច្នោះ មិនថា ជួបមនុស្ស ឬកាម៉េរ៉ាទេ ត្រូវតែញញឹមដាក់ឲ្យបានស្អាតផងណា ដែលគេតែងតែនិយាយលេងថា ញញឹមបាយន្ត ឬផ្កាត្រកួននោះអី៕[edit]

អរគុណប្រភព និងរូបភាព៖ http://issue247.com/life/just-keep-smiling

No comments:

Post a Comment