Saturday, August 6, 2016

ទម្លាប់ ១៣ ដែលរាំងស្ទះភាពជោគជ័យ! តើទុកវាធ្វើអ្វី?


សាករកនឹកគិតហើយ ចាប់សម្លឹងរំពៃឲ្យឃើញពីទម្លាប់ទាំងនេះ ជួនកាលអ្នកអាចពិបាកពេក ប៉ុន្តែមនុស្សដែលជោគជ័យមិនមែនថា គេព្រមគ្រប់យ៉ាងទេ ប៉ុន្តែពួកគេអត់ធន់ធ្វើទាល់តែបានសម្រេចទៅវិញតើ។

១) មិនមានការទទួលខុសត្រូវ(ចំពោះជីវិតខ្លួនឯង)
          -មិនធ្លាប់គិតថា តើជីវិតយើង នឹងមានសភាពយ៉ាងម៉េច? គឺវាស្ថិតនៅជាមួយនឹងគំនិត និងទង្វើរបស់ខ្លួនឯង។ បែរជានាំគ្នា ចូលចិត្តបន្ទោសនេះបន្ទោសនោះជាប្រចាំ បន្ទោសទាល់តែថា ដោយសារតែខ្លួនឯង មិនមានសំណាងល្អ ដូចអ្នកដទៃ។

២) មួយថ្ងៃជាមួយថ្ងៃ
          -ចង់ធ្វើប៉ុន្តែខ្លាចហត់នឿយ ខ្លាចខុសភ្លាត់ និងមានកត្តាហេតុផលផ្សេងៗច្រើនប្រការទៀត។

៣) ចូលចិត្តរង់ចាំឲ្យគ្រប់យ៉ាងល្អឥតខ្ចោះសិន
          -ភាពសម្បូណ៌បែបមិនមានពិតទេក្នុងលោកមួយនេះ មនុស្សភាគច្រើនអះអាងថា រង់ចាំនេះរង់ចាំនោះ ត្រូវគិតឲ្យច្បាស់លាស់សិន ត្រូវដាក់ផែនការឲ្យល្អិតល្អន់សិន ត្រូវមានលក្ខខណ្ឌនេះនោះឲ្យព្រមគ្រប់សិន បើបែបនេះមែន! រង់ចាំបន្តទៅទៀតចុះ។

៤) ខ្លាចគេរិះគន់
          -នឹងចាប់ធ្វើអ្វីក៏មិនហ៊ាន ខ្លាចគេថាចេះថាចុះ។

៥) ខ្លាចភាពបរាជ័យ
          -ម្លោះហើយ មិនហ៊ានចាប់ផ្តើមធ្វើអ្វីទាំងអស់។

៦) កំជិលអាំងផេះ
          -ទម្លាប់បែបនេះ ប្រាប់បានណ៎ាថា នឹងជោគជ័យកើតក្រ។

៧) មិនមានរូបធាតុដើម និងភាពច្នៃប្រឌិត
          -ចាំតែធ្វើត្រាប់តាមគេ មិនធ្លាប់មានគំនិតរបស់ខ្លួនឯង មិនធ្លាប់បង្កើត/ គិត/ គូស/ សរសេរអ្វីដែលជារបស់ដំបូងគេ មិនធ្លាប់គិតចេះរៀន ហើយនឹងយកមកអនុវត្តប្រើការ។

៨) ធ្វើម្នាក់ឯងគ្រប់យ៉ាង
          -ចុះតើពេលណានឹងបានសម្រេចទៅ!? ហើយមនុស្សយើងក៏មិនពូកែទៅគ្រប់យ៉ាងដែរ គួរធ្វើការងារជាក្រុម ឬរួមសហការគ្នាជាមួយមនុស្សពូកែ នឹងជួយចាក់បំពេញឲ្យយើងបន្ថែមឡើង។

៩) មិនមានកតញ្ញូ ដឹងគុណ
          -នេះជាគុណសម្បត្តិប្រការដំបូង ដែលជនជាតិចិនបង្រៀនអប់រំកូនចៅ។

១០) ឈឺចាប់ហើយមិនចេះរៀងចាល
          -មនុស្សយើងខុសឆ្គងបាន ដួលរដេបរដាបបាន ប៉ុន្តែត្រូវចេះរៀនពីកំហុសឆ្គងដដែលៗនោះ កុំខុសក្បាច់ភ្លាត់ស្នៀតដើម កុំបរាជ័យរបៀបខាត់ពេលវេលាទៅទទេៗ។

១១) មិនមានជំនឿលើខ្លួនឯង
          -គ្រាន់តែខ្លួនឯងនៅមិនមានជំនឿផងថា នឹងធ្វើបាន ចុះនឹងទៅយកទស្សនគតិពីណាទៅតស៊ូជាមួយបញ្ហានោះបាន។

១២) កង្វះស្ថេរភាព
          -មិនមានស្ថេរភាព មិនមានអំណត់អត់ធន់ ចំណុចនេះក៏សំខាន់ណាស់ដែរ។

១៣) ឈប់អភិវឌ្ឍលើខ្លួនឯង
          -ឈប់នៅទ្រឹង...ដូចថយក្រោយចូលទឹកស្ទឹង គេនិយាយតំណាលតៗគ្នាថា ពេលណាដែលអ្នកឈប់អភិវឌ្ឍលើខ្លួនឯង... ពេលនោះអ្នកនឹងបរាជ័យ( Fail)។ មនុស្សនឹងជោគជ័យបាន ត្រូវព្យាយាមយ៉ាងមុតស្រួចជានិច្ច៕ [edit]



 ប្រភព៖ http://line.me/ti

No comments:

Post a Comment