មនុស្សដែលមានសេចក្ដីទុក្ខ និងសុខខុសគ្នាតែបន្តិច
គោលគំនិតល្អដើម្បីជីវិត គិតថា ចំណុចទាំងអម្បាលមាណនេះ ប្រហែលជា មានអ្នកអានខ្លះកំពុងបានជួបប្រទះ
ហើយក៏ធ្លាប់មានគំនិតណាមួយក្នុងចំណោមគំនិតទាំង ១០ ប្រការ នេះជាមិនខានឡើយ។
មិនតែប៉ណ្ណោះសោត អ្នកទាំងអស់នោះកំពុងតែស្វែងរកផ្លូវដោះស្រាយគំនិតបែបនេះ ថាគួរនឹងដោះស្រាយតាមរបៀបណាទៅ
ព្រោះខ្លួននឹករកមើលមិនឃើញពន្លឺណាមួយសោះ។ ដូច្នោះហើយ គោលគំនិតល្អដើម្បីជីវិត សូមលើកយកគោលការណ៍ទាំង
១០ ប្រការ មកសរសេរទុកជាទស្សនាទាន សម្រាប់អ្នកអានណា ចង់ស្វែងរកដំណោះស្រាយចេញពីទុក្ខ
ទៅរកសុខ ដូចមានខាងក្រោម៖
គំនិត គឺជាស្ថាបនិកជីវិតរបស់មនុស្សយើង ទោះបីជាយើងនឹងគេចចេញពីសេចក្ដីទុក្ខមិនបានក៏ដោយ ប៉ុន្តែយើងមានសិទ្ធិ នឹងស្វែងរកសេចក្ដីសុខបាន
ពីការផ្លាស់ប្តូរជ្រុងមួយនៃគំនិតតែប៉ុណ្ណោះឯង។
១) មនុស្សម្នាក់សម្លឹងមើលរកវត្ថុដែលខ្វះ ហើយម្នាក់ទៀតមានសេចក្ដីសុខជាមួយវត្ថុដែលខ្លួនមាន។
២) មន្សុសម្នាក់សម្លឹងស្វែងរកវិធី ដែលនឹងបំភ្លេចចោល ហើយម្នាក់ទៀតធ្វើការយល់ជាមួយរឿងដែលវាកើតឡើង។
៣) មនុស្សម្នាក់មិនព្រមផ្លាស់ប្តូរ ហើយម្នាក់ទៀតយល់ថា គ្រប់យ៉ាងមានការផ្លាស់ប្តូរ។
៤) មនុស្សម្នាក់គេចទៅឲ្យផុតជើងមេឃ ដើម្បីរំលត់ទុក្ខ ហើយម្នាក់ទៀតរៀនស្គាល់ថា
ទុក្ខស្ថិតនៅត្រង់ចិត្តខ្លួន។
៦) មនុស្សម្នាក់សម្លឹងមើលរកសេចក្ដីស្រលាញ់ ហើយម្នាក់ទៀតយល់ថា
ពិតមែនហើយ មិនមានសេចក្តីស្រលាញ់ ក៏មិនមានសេចក្ដីទុក្ខ។
៧) មនុស្សម្នាក់គិតតែពីគ្រប់គ្រង ហើយម្នាក់ទៀតយល់ថា ការមិនគ្រប់គ្រង
ក៏មិនសាបសូន្យ។
៨) មនុស្សម្នាក់និយាយមិនចេះគិត ជាមួយមនុស្សជាទីស្រលាញ់ ហើយម្នាក់ទៀតគិតមុន
នឹងនិយាយជាមួយមនុស្សជាទីស្រលាញ់។
៩) មនុស្សម្នាក់គិតថាខ្លួនឯង មិនមានតម្លៃ ហើយម្នាក់ទៀតឃើញតម្លៃមនុស្សដែលស្គាល់ពីតម្លៃខ្លួនឯង។
១០) មនុស្សម្នាក់ប្រមូលគ្រប់រឿងមកគិត ហើយម្នាក់ទៀតអភ័យគ្រប់រឿងមុនដេក៕៚[edit]
អរគុណរូបភាព៖ ហ្វេកប៊ុកផេក
No comments:
Post a Comment