Wednesday, August 31, 2016

បើកខួរក្បាល! ហេតុអ្វីអាយស្តាយក្លាយជាអច្ឆរិយបុគ្គល?


ក្រុមអ្នវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ(McMaster University) បានដាក់សំណើស្នើសុំរបាយការណ៍លទ្ធផល ការធ្វើកោសល្យវិច័យខួរក្បាលរបស់អាយស្តាយ។

ពេលក្រុមអ្នកវិទ្យាសាស្ត្រមកពីមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ (McMaster University ) ទីក្រុងអនតារិអូ ប្រទេសកាណាដា បានដាក់សំណើស្នើសុំរបាយការណ៍លទ្ធផល ការធ្វើកោសល្យវិច័យខួរក្បាលរបស់ អាយស្តាយ ក្នុងទស្សនាវដ្ដីវិជ្ជសាស្ត្រ The Lancet  ដោយបានបញ្ជាក់ អំពីការសិក្សាប្រៀបធៀប ខួរក្បាលរបស់អាយស្តាយ ជាមួយខួរក្បាលមនុស្សឆ្លាត ប្រក្រតីទូទៅ ក្នុងនោះមានប្រុស ៣៥នាក់ មានស្រី ៥៦នាក់ បានរកឃើញថា បរិវេណចំណែកខាងក្រោមរបស់ខួរក្បាលផ្នែកខាង (inferior parietal region) របស់អាយស្តាយ ធំជាងមនុស្សធម្មតាដល់ទៅ ១៥ % ។ ខួរក្បាលបរិវេណដូចបានពោលនោះ នៅក្នុងកម្រិតដូចគ្នាជាមួយត្រចៀក មាននាទីទាក់ទងជាមួយការផ្ដល់ហេតុផល ផ្នែកខាងគណិតសាស្ត្រ។

ក្រៅពីនោះ ក្រុមអ្នកវិទ្យាសាស្ត្រ ថែមទាំងរកឃើញទៀតថា សំណុំខួរក្បាលរបស់អាយស្តាយ មានការបាត់បង់ទៅផ្នែកខ្លះៗ ដោយត្រង់ខួរក្បាលរបស់មនុស្សសាមញ្ញទូទៅ នឹងមានសំណុំខួរក្បាល ពីផ្នែកខាងមុខភ្ជាប់ទៅទល់ ផ្នែកខួរក្បាលខាងក្រោយ ហើយសំណុំខួរក្បាល ដែលបាត់បង់ផ្នែកខ្លះនេះ អាចជាគន្លឹះដ៏សំខាន់ ដែលបានបង្ហាញពី សភាវអច្ឆរិយៈរបស់អាយស្តាយ។ ក្រៅពីធ្វើឲ្យសរសៃប្រសាទ និងកោសិកាខួរក្បាលក្នុងបរិវេណនោះ អាចជាតំណប្រទាក់ចូលរកគ្នាបានងាយឡើង។

លទ្ធផលនៃការសិក្សាធ្វើកោសល្យវិច័យគ្រានេះ បានបង្ហាញឲ្យឃើញថា ភាពអច្ឆរិយៈរបស់ទ្រឹស្ដីអ្នករូបវិទ្យាធំចម្បងរបស់ពិភពលោករូបនេះ មានតាំងតែកំណើត។

ទោះជាយ៉ាងនេះក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រផ្នែកខាងប្រសាទវិទ្យា របស់មហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរបានបង្ហាញប្រាប់ថា ការស្រាវជ្រាវរកឃើញពីការសិក្សា ផ្នែកសរីរាង្គរបស់ខួរក្បាលអាយស្តាយលើកនេះ មិនមែនជាការសម្រេចគោលដៅចុងបំផុត ផ្នែងខាងការសិក្សាបរិបទខួរក្បាលទេ។ ពួកគេមានគំនិតសុទិដ្ឋិនិយមថា សភាពបរិស្ថាន ក៏មានចំណែកសំខាន់ចំពោះការវិវត្តផ្នែកខួរក្បាលដូចគ្នា គ្រាន់តែការសិក្សាខួរក្បាល របស់អាយស្តាយលើកនេះ អាចប្រាប់បានថា សភាពបរិស្ថានមិនមែនជាបច្ច័យ ដូចដែលមានលទ្ធផល ចំពោះការវិវត្តរបស់ខួរក្បាលទេ។
              
លទ្ធផលធ្វើកោសល្យវិច័យរបស់ខួរក្បាលអាយស្ដាយ ដែលចុះផ្សព្វផ្សាយមកនេះ រាប់ថាជាលើកដំបូងក្រោយពីគាត់ស្លាប់ទៅ កាលពីឆ្នាំព.ស. ២៤៩៨ ទីក្រុងព្រីនស្តុន (Princeton) រដ្ឋញូចើស៊ី សហរដ្ឋអាមេរិកាំង និងខួរក្បាលរបស់គេធ្លាក់នៅក្នុងការគ្រប់គ្រង ដើម្បីធ្វើការសិក្សារបស់ដុកទ័រថូម៉ាស ហាវី (Thomas Harvey) ក្រុមរោគសាស្ត្រ ដែលមានមុខងារការធ្វើកោសល្យវិច័យសពរបស់គាត់ ដោយដុកទ័រហាវីបានទទួលការអនុញ្ញាត ដោយត្រឹមត្រូវអំពីក្រុមមរតក និងកូនប្រុសអាយស្តាយ-លោកហាន់ អាល់បឺត(Hans Albert)

ដុកទ័រហាវីបានស្គែនរូបភាពខួរក្បាលរបស់អាយស្តាយ ព្រមទាំងវាស់ទំហំខ្នាតទុក ក្រៅពីនោះ ថែមទាំងបានវះកាត់ខួរក្បាលចែកចេញជាដុំៗ ទំហំផ្សេងៗគ្នា ដល់ទៅ ២៤០ដុំ ប៉ុន្តែគ្មានលទ្ធផល នៃការសិក្សាធ្វើកោសល្យវិច័យ ជាដុំកំភួននោះទេ។


រហូតដល់ឆ្នាំព.ស. ២៥៣៩ ដុកទ័រហាវីបានផ្ញើទូរសារមួយប្រយោគ ទៅឲ្យមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ ក្នុងប្រទេសកាណាដា សួរថា តើមានចំណាប់អារម្មណ៍ ចង់ សិក្សាខួរក្បាលរបស់អាយស្តាយទេ ហើយក៏បានទទួលចម្លើយតបមក ពីក្រុមអ្នកធ្វើកោសល្យវិច័យ ផ្នែកប្រសាទវិទ្យាទីនោះមកវិញថា ចាប់អារម្មណ៍ ទើបជាការប្រព្រឹត្តទៅ នៃការសិក្សាធ្វើកោសល្យវិច័យគ្រានេះ។

ហើយក៏ជាតាមគោលបំណង ក្ដីសង្ឃឹមរបស់អាយស្តាយខ្លួនឯងដែរ ដែលធ្លាប់ប្រាប់ទុក ក្នុងប្រវត្តិរបស់គាត់មួយថា គាត់សង្ឃឹមថា នឹងមានការសិក្សាធ្វើកោសល្យវិច័យ ខួរក្បាលរបស់គាត់ នៅពេលដែលគាត់ស្លាប់ទៅ

រហូតដល់ខណៈពេល ដែលសរសេរច្បាប់ដើមប្រភេទនេះ នៅមិនទាន់យល់ស្របមតិគ្នា ក្នុងរឿងលទ្ធផលការសិក្សាធ្វើកោសល្យវិច័យគ្រានេះ ពីដុកទ័រហាវី ដែលបុគ្គលមួយរូប រក្សាខួរក្បាលរបស់ អាយស្ដាយ ទុកយ៉ាងយូរអស់ ៤១ឆ្នាំ មុននឹងផ្ញើបន្ត ទៅឲ្យក្រុមអ្នកវិទ្យាសាស្ត្ររបស់មហាវិទ្យាល័យ អឹមស៊ីម៉ាស្ទើរ

ចំណែកប្រធានក្រុមមហាវិទ្យាល័យអឹមស៊ីម៉ាស្ទើរ បា្រប់ថា ថ្នាក់បន្តទៀត ពួកគេនឹងធ្វើការស្គែនរូបភាព របស់បណ្ដាលក្រុមអ្នកគណិតសាស្ត្រ ដែលមានភាពវៃឆ្លាតមុះមុត ដែលកំពុងមានជីវិតរស់នៅ ដើម្បីយកមកប្រៀបធៀបគ្នាលោមើល ជាមួយរឿង ដែលខ្លួនបានស្រាវជ្រាវរកឃើញ ពីខួរក្បាលរបស់អាយស្តាយ


អរគុណ htt://www.stjohn.ac.th/

No comments:

Post a Comment