Sunday, August 21, 2016

តើពេលចូលពេទ្យគួរត្រៀមខ្លួនដូចម្តេច?


ពេលណាយើងមានជម្ងឺដង្កាត់ យើងចាំបាច់ត្រូវតែទៅពេទ្យ ឬចូលទៅទទួលការវះកាត់។ យើងគួរនឹងត្រៀមខ្លួនឲ្យបាន ៧ ថ្ងៃ មុនដល់ថ្ងៃចូលមន្ទីរពេទ្យ ដូចជា៖

១. ធ្វើចិត្តឲ្យស្អាតផូរផង់គ្មានកង្វល់ ឲ្យគិតថា ការឈឺចាប់ជារឿងធម្មតា ដែលមនុស្សគ្រប់គ្នា ត្រូវជួបប្រទះ មិនខ្វល់ សូម្បីតែរឿងគ្រួសារ ធុរកិច្ចការងារ ឬរឿងរោគភ័យ។ ការឈឺចាប់រូបកាយឲ្យពេទ្យរក្សា ចំណែឯចិត្តឈឺវិញ យើងត្រូវរក្សានៅជាមួយព្រះរតនត្រៃខាងក្នុង។

២. ធ្វើទាន អាចនឹងដាក់បាត្រលោកនៅពេលព្រឹក ឬទៅប្រគេនភត្តាហារដល់ព្រះសង្ឃ នៅឯវត្តជិតលំនៅដ្ឋាន ហើយអធិដ្ឋានចិត្តឲ្យបុណ្យជួយរក្សា និងធ្វើចិត្តឲ្យរីករាយ។

៣. ដោះលែងសត្វដោះលែងត្រី ឲ្យជីវិតសត្វជាទាន មិនថាជាសត្វតូចឬសត្វធំ ដូចជា លែងត្រី លែងសត្វ លែងគោ លែងក្របី ជាដើម ទៅតាមសម្រួល ប៉ុន្តែកុំឲ្យដល់មានភារៈជាគ្រឿងកង្វល់។

៤. ឲ្យអភ័យទាន មិនខឹងក្រោធ មិនចង់កំហឹង មិនគិតព្យាបាទអ្នកណា។

៥. សមាទានសីល ៥ និងរក្សាសីលឲ្យបរិសុទ្ធគឺ មិនសម្លាប់ មិនលួចទ្រព្យ មិនប្រព្រឹត្តខុសក្នុងកាម មិននិយាយកុហក មិនផឹកគ្រឿងស្រវឹងមានសុរានិងមេរ័យ កុំប្រើថ្នាំញៀន និងរឿងដែលមិនល្អច្រើនប្រការទៀត។ ការរក្សាសីលជាការដាក់ទុនដែលសន្សំសំចៃ ប៉ុន្តែផ្តល់ប្រយោជន៍ខ្ពស់ ដោយយើងមិនចាំបាច់អស់លុយអស់កាក់ឡើយ។ យើងសមាទានសីលដោយខ្លួនឯងក៏បាន ឬទៅក្រាបថ្វាយបង្គំសុំពីព្រះសង្ឃនៅឯវត្តក៏បាន។

៦. បដិបត្តិធម៌ គឺអង្គុយសមាធិធ្វើចិត្តឲ្យស្ងប់ ដោយត្រិះរិះរលឹកនឹកដល់ព្រះរតនត្រៃខាងក្នុង ឲ្យចិត្តរបស់យើងទៅផ្សាភ្ជាប់ជាមួយព្រះត្រៃរ័តន៍ ដែលមានអនុភាពមានប្រមាណមិនបាន ឲ្យបុណ្យមកជប់លៀងរក្សាកាយចិត្តរបស់យើង។

៧. អធិដ្ឋានចិត្ត រាល់ពេលដែលយើងបំពេញបុណ្យកុសល រក្សាសីល ឬអង្គុយសមាធិ ឲ្យយើងអធិដ្ឋានចិត្ត ឲ្យយើងបានជួបពេទ្យដុកទ័រល្អៗ ដែលមានចំណេះដឹងអាចធ្វើកោលស្យវិច័យរោគ និងព្យាបាលបានត្រឹមត្រូវ ផ្តល់ឲ្យថ្នាំល្អៗ ព្យាបាលប្រកបដោយចិត្តមានក្តីមេត្តា មិនប្រកាន់ទោសអួសដំណើរយើង ក្នុងពេលដែលយើងឈឺចាប់ និងឲ្យឆាប់ជាពីជម្ងឺលឿនទាន់ដូចចិត្ត៕ [edit]


ពីគ្រូតូច

No comments:

Post a Comment