អ្នកខ្លះចង់មានលឿនពេក ម្លោះហើយទៅឆក់ប្លន់
បោកប្រាស់ ពុករលួយគេយកមក,
អ្នកខ្លះចង់មានលឿនពេក ក៏សម្រេចចិត្តជួញដូរគ្រឿងញៀន, អ្នកខ្លះចង់រៀនឲ្យចប់បានឆាប់ ក៏ទៅទិញសញ្ញាបត្រ ឬវុឌ្ឍិផ្សេងៗមកក៏មាន,
អ្នកខ្លះចង់ធ្វើដំណើរឲ្យបានឆាប់ទៅដល់គោលដៅ ប្រញាប់បើករថយន្តដោយការប្រមាទមិនបានប្រុងប្រយ័ត្ន
នាំឲ្យមានគ្រោះថ្នាក់, អ្នកខ្លះចង់ជោគជ័យឲ្យបានឆាប់ក្នុងឆាកជីវិត
បង្ខំធ្វើការងារទាំងថ្ងៃទាំងយប់ លែងគិតដល់សុខភាពរបស់ខ្លួនឯង, អ្នកខ្លះចង់មានលឿនពេក ប្រញាប់ធ្វើការដល់គ្មានពេលវេលាសម្រាប់ម្តាយឪពុក
និងគ្រួសារ, អ្នកខ្លះចង់បានពិន្ធុល្អៗ រកវិធីធ្វើខុសច្បាប់វិន័យ
លែងគិតពីភាពត្រឹមត្រូវ, អ្នកខ្លះចង់មានអំណាចពេក
ក៏គិតផ្តួលរំលំអ្នកមានអំណាចចាស់សិន ដើម្បីខ្លួនឯងបានកាន់តំណែងជំនួស, ហើយនឹងអ្នកខ្លះទៀត គិតតែពីធ្វើការងារពេក ដល់ភ្លេចសណ្តាប់ធ្នាប់របៀបរៀបរយឯផ្ទះ
ទុកបណ្តោយឲ្យកូនឈ្នួលធ្វើតួនាទីនេះជំនួសខ្លួនវិញ។
ថ្ងៃនេះនាំគ្នាមកមើលថា តើរឿងដែលមើលថា លឿន
តែ យឺត មើលទៅ យឺត តែ លឿន វិញ ព្រោះអ្វី? និងភាពឆាប់ពេក
ឬលឿនពេក ដែលចង់បាន តើវាប៉ះពាល់អ្វីខ្លះ? ហើយនឹងរបស់អ្នកណាខ្លះ?
មនុស្សមួយចំនួនធំ
ក៏មិនបានជ្រោតជ្រាបទេថា តើ “គោលដៅជីវិត” ដែលបានកើតមកនោះគឺជាអ្វី? តាមការពិតទៅ គោលដៅនៃការបានកើតមកជាមនុស្សគឺ
ការធ្វើកាយ វាចា ចិត្ត ឲ្យស្អាតបរិសុទ្ធផូរផង់ថ្លៃថ្លានោះឯង។ យើងត្រឡប់បែរក្រឡេកមកមើល
ក្នុងសកម្មភាពប្រចាំថ្ងៃរបស់មនុស្សវិញ តើមនុស្សនាំគ្នាធ្វើអ្វីខ្លះ?
ប្រសិនបើធ្វើល្អ គិតល្អ និយាយល្អ
វាក៏ស្អាតកាយ វាចា ចិត្តច្រើនឡើង ស្មើនឹងដើរជិតដល់គោលដៅ
នៃការបានកើតមកជាមនុស្សច្រើនឡើង ប៉ុន្តែប្រសិនបើថ្ងៃនេះ រឿងដែលខ្លួនធ្វើ គិត និយាយ វាផ្ទុយទៅវិញ មានន័យថា នឹងងាកបែរចេញពីគោលដៅភាពមនុស្សហើយ។
រឿងងាយស្រួល ដែលបានមើលឃើញក្នុងជីវិតប្រចាំថ្ងៃ
រឿងខ្លះដែលខ្លួនបានធ្វើ បែរជាសប្បាយមិនបានបុណ្យបារមីអ្វីទាល់តែសោះ
ប៉ុន្តែបុណ្យដែលមានស្រាប់នោះ ក៏ត្រូវខ្លួនប្រើប្រាស់អស់ទៅ ធ្វើឲ្យបុណ្យចាស់ខ្លួននោះថយចុះ។
ប៉ុន្តែប្រសិនបើធ្វើរឿងល្អវិញ បុណ្យក៏បន្ថែមទ្វេឡើង ដូចជា ការផ្ញើអំពីល្អដាក់ចូលក្នុងកុងធនាគារបន្ថែមទុកច្រើនឡើង
នឹងចង់ដក ចង់បើកមកប្រើពេលណាក៏បាន។
ពេលណាធ្វើកាន់តែខុស គិតកាន់តែខុស
និយាយកាន់តែខុស ធ្វើអាក្រក់ គិតអាក្រក់ និងនិយាយអាក្រក់ ក៏ជាប់មានភាពអវិជ្ជមាន
និងថយក្រោយកាន់តែខ្លាំង។ បើមិនបានដើរតាមគោលដៅ ទោះបីស្លាប់ទៅ ក៏នៅខាតបង់ពេលវេលា
នៅក្នុងថ្នាក់ភូមិភព ដ៏លំបាកទុក្ខវេទនា យូរអង្វែងឆ្នាំទៀត។ ចុះបើបែបនេះដដែល
តើពេលណានឹងបានដល់គោលដៅទៅ?
មាគ៌ាដោះស្រាយតាមរបៀបសាកលថ្ងៃនេះ គឺ បដិបត្តិ
“អំពើជាសាកល ៥ប្រការ” ភាពស្អាត ការមានរបៀបវិន័យ
ការគោរពពេល ការធ្វើសមាធិ គ្រប់ជំនឿជាតិ សាសនា និងជំនឿធ្វើបានគ្រប់គ្នា។
ទោះបីថ្ងៃនេះ នឹងលះបង់ពេលវេលាក្នុងការសម្អាត លះបង់ពេលវេលារៀបចំសណ្ដាប់ធ្នាប់វិន័យ
ខ្លួនយើង និងបរិស្ថានខ្លះក៏ដោយ សូមឲ្យត្រេកអរទៅចុះថា នោះ មើលទៅដូចជាយឺត ប៉ុន្តែរយៈផ្លូវនៃការធ្វើដំណើរ ទៅដល់គោលដៅហើយ
តែងតែយឺត ដើម្បីអំពើល្អជាសាកល ប៉ុន្តែបំព្រួញរយៈចម្ងាយផ្លូវ ដើម្បីការចូលទៅជិតដល់គោលដៅរបស់ជីវិតកាន់តែច្រើនឡើង។
ការសំអាតកាយ វាចា
ចិត្ត រមែង សង្ខេបបំព្រួញផ្លូវឲ្យជិតដល់គោលដៅលឿនឡើង ដោយពិតប្រាកដ៕
“មេឃក្រោយពីធ្លាក់ភ្លៀង
នឹងស្រឡះ”
រូបភាព៖ ហ្វេកប៊ូក
No comments:
Post a Comment