ការចិញ្ចឹមកូន ប្រសិនបើចិញ្ចឹមរបៀបពងក្នុងថ្ម
តាមថ្នាក់ថ្នមយកចិត្តគ្រប់ជំហាន ស្រមោចស្រមើលចៃវារទំលើមិនបាននោះ ក្មេងវាមិនចេះធំ
ឬចិញ្ចឹមកូនមិនឲ្យចេះធំ
ព្រោះមិនធ្លាប់ត្រូវទទួលខុសត្រូវលើខ្លួនឯង មិនធ្លាប់ត្រូវជួបប្រទះនូវខ្យល់ព្យុះនៃជីវិតដោយខ្លួនឯង។
លោកឪ ទត្តជីវោ ធ្លាប់មានថេរដីការឲ្យស្តាប់ថា
កាលសម័យលោកឪទៅបន្តសិក្សានៅអូស្ត្រាលី។ ថ្ងៃមួយលោកទៅសួរសុខទុក្ខមិត្តនៅឯផ្ទះ។
មិត្តគេមានកូនស្រីអាយុ ៥ឆ្នាំ កំពុងរំអុកសុំលេងកាំបិត។ ម៉ែកូននោះប្រាប់ថា “កុំអីកូន
តិចវាមុត” កូននោះប្រាប់មកវិញថា “មិនមុតៗ”
ទេ ម៉ែក៏បានប្រាប់បន្តថា “នេះនែ៎! ថ្នាំលាបលាងរបួស
ដឹងមែនទេថា វាឈឺផ្សា នេះនែ៎ក្រណាត់រុំ
នេះបង់រុំដំបៅ នេះកន្ត្រៃ បើមុតហើយត្រូវធ្វើរបួសខ្លួនឯងណ៎ា” កូនក៏ឆ្លើយថា បាន បើមុតហើយកូនធ្វើវាខ្លួនឯង” ម៉ែប្រាប់ថា
“បើដូច្នោះមែន ម៉ែព្រមឲ្យយកទៅលេងបាន ប៉ុន្តែឲ្យយកអាមួយនោះ
ព្រោះវាល្អស្អាត”។
ពេលកូនយកទៅលេងបាត់ លោកក៏សួរមិត្តថា “តើគិតថា
វានឹងមុតរបួសទេ?” មិត្តលោកក៏ឆ្លើយថា “របួស យ៉ាងណាក៏ត្រូវតែមុតរបួសហើយ” លោកឪ លោកភិតភ័យថា
ដឹងទាំងដឹងថា វានឹងមុតរបួស តើហេតុអីព្រមឲ្យកូនយកទៅលេងទៀត? មិត្តលោកប្រាប់ថា
កូននាងមានអាយុ ៥ឆ្នាំហើយ កំពុងដល់ពេលចូលសាលា ដល់ពេលត្រូវនៅឃ្លាតឆ្ងាយពីខ្លួននាង
ក្មេងគួរហាត់រៀនដឹង អ្វីដែលខ្លួនឯងនឹងមើលថែខ្លួនឯង និងចេះទទួលខុសត្រូវលើខ្លួនឯងបាន។
ប្រាកដណាស់ថា មិនទៅដល់ ១០នាទីស្រួលបួលផង កូនស្រីនាងត្រឡប់មកវិញ
ព្រមទាំងហុចម្រាមដៃមកមុន មាត់ចាប់ផ្តើមពេបស្បែបស្បាបហើយ ព្រោះត្រូវកាំបិតមុតដៃ។
ម៉ែប្រាប់ហើយ “នេះ ថ្នាំលាបលាងរបួស កូនយកទៅលាបលាងខ្លួនឯង”
។ ក្មេងក៏យកដៃលាក់បាំងទៅកកខាងក្រោយភ្លាម ព្រោះដឹងថា
ថ្នាំលាបលាងរបួសវាផ្សា។ ម៉ែប្រាប់ថា “កូនត្រូវធ្វើរបួសណា
កូនសន្យាហើយ ប្រសិនបើកូនមិនធ្វើ ម៉ែនឹងចាប់ម្រាមដៃកូនច្រលុកចូលទៅក្នុងដបថ្នាំហើយ”
ម្លោះហើយ ក្មេងត្រូវមកអង្គុយលាបលាងធ្វើរបួសខ្លួនឯង ធ្វើស្រេចហើយ
ប្រាកដថា ក្រណាត់រុំរបួសគជាដុំៗ នៅលើម្រាមដៃ។ ម៉ែប្រាប់ “ធ្វើយ៉ាងនេះមិនបានទេ
កូនដើរបានពីរជំហានក៏របូតបាត់” ថាហើយក៏ទាញចេញឲ្យធ្វើជាថ្មី
កូនក៏ធ្វើតាមជាថ្មី ទៅដល់៣ដង។
តាមពិតទៅ របួសតូចតាចប៉ុណ្ណេះ
ទោះជាម៉ែមិនធ្វើរបួសឲ្យ ក៏វាជាផ្សះដែរ ប៉ុន្តែម៉ែឲ្យធ្វើ ជាការហ្វឹកហាត់កូនឲ្យចេះការធ្វើរបួស
ហើយម៉ែក៏ល្មមកក់ក្តៅចិត្តបានថា កូនរបស់ខ្លួនបានដឹងហើយថា ការលេងកាំបិតនោះ
វាមានគ្រោះថ្នាក់ ឲ្យចេះមានការប្រយ័ត្នប្រយែងយ៉ាងណា។ នេះគឺជាវិធីសាស្ត្រការចិញ្ចឹមកូនមួយបែបទៀត
ត្រូវបង្រៀនបង្វឹកគេឲ្យចេះឈរដោយខ្លួនឯង ហើយជារឿងដែលពិបាកជាង ព្រោះយើងចាំក្លំមើលយ៉ាងដិតដល់ និងយកចិត្តទុកដាក់គ្រប់ជំហាន
ថាអ្វីគួរបណ្តោយ ថាអ្វីគួរហាមប្រាម តើបណ្តោយបានក្នុងកម្រិតណា? ទើបវាមានភាពល្អិតល្អន់ច្រើនណាស់
ប៉ុន្តែប្រសិនបើចិញ្ចឹមកូនយ៉ាងនេះបាន
កូននឹងធំឡើង ជាមនុស្សមានការទទួលខុសត្រូវ លើខ្លួនឯងបាន ទាំងពូកែ និងល្អទៀតផង៕ [edit]
ប្រភពរូបភាព៖ ហ្វេកប៊ុកផេក
No comments:
Post a Comment