Friday, August 5, 2016

ចង់​ក្លាយ​ជា​អ្នក​​ពូកែ​ដឹក​នាំ​មនុស្ស​​ ស្ដាប់​សម្ដី​៦​ឃ្លា​ ពី​បិតា​ប្រជាធិបតេយ្យ​Nelson Mandela


លោកNelson Mandela ជាជនជាតិអាហ្វ្រិកខាងត្បូងដំបូងគេតែម្នាក់គត់ ដែលបាននាំប្រជាជនពិភពលោកទាំងអស់ ឲ្យដឹងច្បាស់ថា លទ្ធិប្រជាធិបតេយ្យ ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយវាអាចកើតមានឡើង ចំពោះមនុស្សគ្រប់គ្នា មិនថា ស្បែកស ឬស្បែកខ្មៅឡើយ។ ជាអ្នកតស៊ូដ៏អស្ចារ្យម្នាក់ដើម្បីនាំលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនអាហ្វ្រិកខាងត្បូងទាំងអស់ លោក Nelsonត្រូវបាន ប្រជាជនរបស់លោក និងពិភពលោកប្រសិទ្ធិនាមឲ្យថា ជាបិតាប្រជាធិបតេយ្យ “King of democracy”

ត្បិតថា លោកបានលាចាកលោកទៅហើយក៏ដោយ ក៏តម្លៃជាមនុស្សជាទីគោរពរបស់លោក នៅតែមានជានិច្ចសម្រាប់មនុស្សជាតិគ្រប់គ្នា។ ជាមួយគ្នានេះ លោក Nelsonបានបន្សល់ទុកនូវពាក្យពេចន៍ដ៏មានអត្ថន័យជាច្រើន សម្រាប់ជាពន្លឺជីវិតរបស់មនុស្សជំនាន់ក្រោយផងដែរ។ ខាងក្រោមនេះ ជាពាក្យសម្ដីពិសេសបំផុតទាំង៦ឃ្លា ដែលបង្គប់ន័យក្នុងភាពជាអ្នកដឹកនាំដ៏អស្ចារ្យរបស់លោក។

១. ដ៏រាបណាវាមិនទាន់កើតឡើងទេ នោះមនុស្សគ្រប់គ្នានៅតែគិតថាវាមិនអាច” “It always seems impossible until it’s done.”

២. ពេលគ្រោះមកដល់ អ្នកដឹកនាំល្អត្រូវតែជាអ្នកដែលឈរមុខគេជានិច្ច តែពេលលាភកើតឡើង អ្នកដឹកនាំត្រូវឈរនៅពីក្រោយវិញ” “When there is danger, a good leader takes the front line; but when there is celebration, a good leader stays in the back of the room.”

៣. បើសិនជាអ្នកពិតជាចង់កសាងសន្តិភាព ជាមួយសត្រូវរបស់អ្នក អ្នកត្រូវតែធ្វើការជាមួយពួកគេ។ មិនយូរប៉ុន្មាន គេនឹងក្លាយជាដៃគូររបស់អ្នកមិនខាន”“If you want to make peace with your enemy, you have to work with your enemy. Then he becomes your partner.”

៤. គ្មានប្រទេសណាមួយអាចរីកចំរើនទៅបានទេ បើសិនជាប្រជាជនរបស់គេគ្មានការអប់រំ។ ផ្ដល់ការអប់រំខ្លួនឯង មានន័យថា ជាការផ្ដល់ឲ្យខ្លួនឯងនូវអាវុធដ៏មានឥទ្ធិពលបំផុត ដែលអាចចាក់ទម្លុះឧបសគ្គទាំងឡាយ ឆ្ពោះទៅរកសេរីភាព។ មានព័ត៌មាន (ចំណេះដឹង) ក្នុងខ្លួនកាន់ច្រើនប៉ុនណា នោះគំនិតអួតអាង និងឈ្លានពានអ្នកដទៃកាន់រលាយបាត់ទៅប៉ុននោះ។” “No country can really develop unless its citizens are educated. Educating ourselves is a way to give ourselves the most powerful weapon for freedom . . . the more informed you are, the less arrogant and aggressive you are.”

*@*ការអប់រំជាអាវុធដ៏មានអំណាចបំផុត ដែលអាចផ្លាស់ប្ដូរពិភពលោកបាន“Education is the most powerful weapon which you can use to change the world.”

៥. ក្ដីសង្ឃឹមគឺជាអាវុធកំណាច ហើយឥទ្ធិពលរបស់វាខ្លាំង គឺខ្លាំងដល់ថ្នាក់ មិនមានអ្វីមកបង្អាក់ក្ដីប្រាថ្នារបស់អ្នកបានឡើយ” “Hope is a powerful weapon, and (one) no one power on earth can deprive you of.”

៦. ខ្ញុំដឹងថា គ្រាន់តែការលើកទឹកចិត្តមួយ វាមិនអាចឲ្យមនុស្សឈប់ភ័យខ្លាចទេ ប៉ុន្តែវាជាគ្រឿងដើម្បីជម្នះវា។ វីរបុរសដ៏ក្លាហាន មិនមែនជាមនុស្សមិនចេះភ័យខ្លាចនោះទេ ប៉ុន្តែគេជាមួយមនុស្សដែលចង់យកឈ្នះភាពភ័យខ្លាចនោះទៅវិញទេ”“I learned that courage was not the absence of fear, but the triumph over it. The brave man is not he who does not feel afraid, but he who conquers that fear.”


No comments:

Post a Comment