Monday, September 12, 2016

ជីវិត


ពាក្យថា ជីវិត សំដៅដល់ប្រមាណនៃអាយុ ឬការរស់នៅរបស់សត្វទាំងឡាយគ្រប់ៗគ្នា ស្ថិតនៅក្នុងលោកសន្និវាស។
ម្យ៉ាងទៀត ជីវិត​ សំដៅដល់រូបរាងកាយ និងចិត្តវិញ្ញាណរបស់សត្វលោក ឬបើនិយាយឲ្យងាយស្តាប់ គឺខ្លួនប្រាណរបស់សត្វលោកគ្រប់គ្នា ​ដែលកំពុងមានសកម្មភាពនេះឯង។
ម្យ៉ាងទៀត ជីវិត មិនគឺអ្វីដទៃក្រៅអំពីការឃើញ ការឮ ការដឹងក្លិន ការដឹងរស ការដឹងផោដ្ឋព្វៈ និងការដឹងរឿងរ៉ាវផ្សេងៗ នោះឡើយ នៅពេលការឃើញ ការឮជាដើមលែងមានហើយ ក៏សន្មតិថា ជាពេលអស់ជីវិត ឬពេលស្លាប់នោះឯង។
ដើមរុក្ខជាតិទាំងឡាយ យើងក៏អាចនិយាយថា រស់ឬស្លាប់បានដែរ តែមិនមានជីវិតទេ ព្រោះជាធម្មជាតិ ដែលកើតឡើងអំពីសមុដ្ឋានតែមួយ គឺឧតុ (រដូវ) ឯជីវិតសត្វលោកកើតឡើងពីសមុដ្ឋានបួន កម្ម ចិត្ត ឧតុ និងអាហារ។
--------------------------------------------
ស្រង់ចេញពីសៀវភៅ៖ ដំណើរជីវិត
ប.ទី១ រ.អ៊ឹម សាវ័ន ព.ស.២៥៥១ ទំ.១-២
រ. សាន សុជា
រូបភាពហ្វេសប៊ុកផេក

“...សេចក្ដីទុក្ខទាំងឡាយ រមែងកើតចេញពីហេតុ ពេលណាយើងស្គាល់ហេតុច្បាស់ យើងក៏ស្គាល់វិធីកំចាត់បង់ទុក្ខចោលនោះបាន។ ហេតុនៃសេចក្ដីទុក្ខនោះ ក៏រមែងកើតចេញពីខ្លួនរបស់យើងនេះឯង គឺជាគ្រឿងកង្វល់ចិត្ត ដែលសន្សំបានមកពីជុំវិញខ្លួនរបស់យើង ដួងចិត្តដែលមិនមានសេរីភាព ត្រូវធ្លាក់ខ្លួនធ្វើទាសកររបស់រឿងផ្សេងៗ...”។



No comments:

Post a Comment