“...ភ្នែកជាហេតុ
ត្រចៀកជាហេតុ ច្រមុះ កាយ និងចិត្ត ជាហេតុ គឺជាហេតុនៃសេចក្តីស្រឡាញ់សេចក្ដីស្អប់។
ភ្នែកជាហេតុ ពេលបានឃើញរូបស្អាតសោភា ស្រស់សង្ហារ ក៏គួរឲ្យស្រឡាញ់ ចូលចិត្ត គាប់ចិត្តទៅ
តែបើរូបអាក្រក់គគ្រិចវិញ វាក៏គួរឲ្យស្អប់ ក៏គួរឲ្យខ្ពើម។ ត្រចៀកជាហេតុ
ពេលបានឮសូរសម្លេងការប្រគំតន្រ្តីច្រៀងចំរៀងពិរោះរណ្តំអន្លង់អន្លោច ក៏ស្លុងអារម្មណ៍លង់
ឬក៏រំខានថ្លង់មួមៅក្ដៅក្រហាយចិត្ត។ ច្រមុះ កាយនិងចិត្តក៏ដូចគ្នាដែរ កាលបើល្អ ក៏ជាទីស្រឡាញ់ជាទីពេញចិត្ត
ធ្វើឲ្យឈ្លក់វង្វេងញៀនញ៉ាមដកជាប់ចិត្តទៅ ផ្ទុយមកវិញ កាលបើអាក្រក់
វាទៅជារឿងថ្នាំងថ្នាក់អាក់អន់ស្រពន់ចិត្ត តូចចិត្តតូចថ្លើម ប្រកាន់ទាស់ទៅជាមួយរឿងទាំងអស់នោះ។
នេះជាហេតុដែលថា ភ្នែក ត្រចៀក ច្រមុះ កាយ និងចិត្តជាហេតុ...”។
រូបភាព www.Plus.google.com
No comments:
Post a Comment