Saturday, September 24, 2016

សេចក្ដីរលត់ទុក្ខ មានព្រោះរលត់ទៅនៃសេចក្តីត្រេកត្រអាល(នន្ទិ)


បុណ្ណៈ! រូបដែលឃើញដោយភ្នែកក្តី សម្លេងដែលស្តាប់ឮដោយត្រចៀកក្តី ក្លិនដែលធំក្លិនដោយច្រមុះក្តី រសដែលភ្លក់ដោយអណ្ដាតក្តី ផោដ្ឋព្វៈដែលប៉ះត្រូវដោយកាយក្តី ធម្មា ដែលដឹងច្បាស់ដោយចិត្តក្តី, នេះជា វត្ថុដែលគួរជាទីចង់បាន គួរជាទីប្រាថ្នា គួរជាទីគាប់ចិត្ត  ជាទីជន្លភ្នែក ជាទីជន្លចិត្ត ឲ្យស្រលាញ់ ជាទីចូលទៅតាំង អាស្រ័យនៅ នៃសេចក្ដីប្រាថ្នា ជាទីតាំងនៃចំណង ជ្រលក់ចិត្ត មានអាស្រ័យហើយ។

ភិក្ខុ រមែងតែងតែមិនភ្លើតភ្លើន មិនពោលសរសើរ មិនឈ្លក់វង្វេង ដែលជាអារម្មណ៍មានរូបជាដើមនោះ។ កាលបើភិក្ខុមិនភ្លើតភ្លើន មិនពោលសរសើរ មិនឈ្លក់វង្វេង ដែលជាអារម្មណ៍មានរូបជាដើមនោះហើយ នន្ទិ(សេចក្ដីត្រេកត្រអាល) រមែងតែងតែរលត់ទៅ។

បុណ្ណៈ! យើងពោលថា សេចក្ដីរលត់មិនមានសល់នៃទុក្ខពុំបាន ព្រោះសេចក្ដីរំលត់មិនសល់នៃសេចក្ដីត្រេកត្រអាល ដូចនេះឯង។[edit]


ឧបរិ.ម ១៤/៤៨២/៧៥៦.

No comments:

Post a Comment