លក្ខណៈមគ្គនៃការអស់ទៅរលត់ទៅ
មគ្គមានអង្គប្រាំបី
ជាផ្លូវដ៏ប្រសើរជាងផ្លូវទាំងឡាយ
បទនៃអរិសច្ចបួនប្រសើរជាងបទទាំងឡាយ
វិរាគធម៌ដ៏ប្រសើរជាងធម៌ទាំងឡាយ
បុគ្គលមានពុទ្ធចក្ខុប្រសើរជាងសត្វជើងពីរទាំងឡាយ
នេះឯង! ផ្លូវដើម្បីការអស់ទៅនៃទស្សនមគ្គ ផ្សេងដទៃពុំមាន។
អ្នកទាំងឡាយ
ចូរគោចរតាមផ្លូវនោះ ដែលជាទីវង្វេងនៃមារ,
អ្នកទាំងឡាយគោចរតាមផ្លូវនោះហើយ
នឹងធ្វើនូវទីបំផុតនៃទុក្ខបាន។
ផ្លូវដែលយើងប្រាប់ហើយដល់អ្នកទាំងឡាយ
ដើម្បីចេះការដកគ្រាប់ព្រួញ សេចក្ដីព្យាយាមជាកិច្ច ដែលអ្នកទាំងឡាយគប្បីធ្វើ
តថាគតទាំងឡាយមានគ្រាន់តែជាអ្នកប្រាប់ អ្នកផ្ចង់ផ្គងប្រតិណិប័តន៍
រមែងផុតពីគ្រឿងចងនៃមារ។
ពេលណា
បុគ្គលឃើញហើយប្រកបដោយបញ្ញាថា “សង្ខារទាំងឡាយទាំងពួងមិនទៀង”, ពេលនោះ គេរមែងនឿយណាយធុញទ្រាន់ ចំពោះវត្ថុដែលមានទុក្ខ
ហ្នឹងឯង! ជាផ្លូវនៃការអស់ទៅ។
ពេលណា
បុគ្គលឃើញហើយប្រកបដោយបញ្ញាថា “សង្ខារទាំងឡាយទាំងពួងជាទុក្ខ”, ពេលនោះ គេរមែងនឿយណាយធុញទ្រាន់ ចំពោះវត្ថុដែលមានទុក្ខ
ហ្នឹងឯង! ជាផ្លូវនៃការអស់ទៅ។
ពេលណា
បុគ្គលឃើញហើយប្រកបដោយបញ្ញាថា “សង្ខារទាំងឡាយទាំងពួង មិនមែនជាខ្លួន(អនត្តា)”, ពេលនោះ គេរមែងនឿយណាយធុញទ្រាន់ ចំពោះវត្ថុដែលមានទុក្ខ
ហ្នឹងឯង! ជាផ្លូវនៃការអស់ទៅ៕[edit]
No comments:
Post a Comment