“ពុកគ្មានប្រាក់ទិញផ្ទះធំទ្រនុំខ្ពស់ឲ្យកូនបាន....
ប៉ុន្តែពុកមានពេលវេលានៅផ្ទះជាមួយកូន
ពុកមានប្រាក់ទិញសៀវភៅរឿងនិទានពិរោះៗគតិល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលអានវាឲ្យកូនបានស្តាប់
ពុកមានប្រាក់ទិញអាហារឆ្ងាញ់ៗឲ្យកូនញ៉ាំ....
ប៉ុន្តែមិនមានពេលនៅកំដរកូនញ៉ាំទេ
ពុកមានប្រាក់ទិញរបស់របរលេងល្អៗឲ្យកូនបាន....
ប៉ុន្តែមិនមានពេលកំដរកូនលេងទេ
ពុកមានប្រាក់ទិញសម្លៀកពាក់ថ្មីថ្លៃៗឲ្យកូនបាន....
ប៉ុន្តែគ្មានឱកាសបានឃើញកូនស្លៀកពាក់វាទេ
(ឃើញបានត្រឹមតែកូនពាក់ខោអាវដំណេក
នៅពេលដែលកូនគេងលក់)
ពុកព្រមទទួលស្គាល់ថា
កូនគឺជាមនុស្សសំខាន់....
ប៉ុន្តែពេលនោះ
ពុកគិតថាការងារសំខាន់ជាង
រហូតដល់ថ្ងៃមួយ
ដែលកូនឃ្លាតចាកចេញទៅ....
ពុកយំរហូត
ទាល់តែទឹកភ្នែកពុកលែងហូរ
ក្នុងថ្ងៃដែលពុកមានពេលនៅជាមួយកូន....
ប៉ុន្តែបែរជាកូនគ្មានសល់ពេលឲ្យពុកម្នាក់នេះសោះ”។
សូមផ្ញើទៅដល់ឪពុកម្តាយដែលមានកូនគ្រប់រូប
បើសិនជាអ្នកគិតថា
ការណ៍ដែលអ្នកធ្វើការងារដោយវក់វី
ទៅថ្ងៃក្រោយក៏ដើម្បី “អនាគត” របស់កូននោះ។
សាកល្បងសួរកូនមើល៍ឬនៅ
ថាតើគេត្រូវការ “អនាគត” បែបនោះទេ?
គេអាចត្រូវការត្រឹមតែក្នុងពេលបច្ចុប្បន្ន
ដែលមានអ្នក និងគេបានរស់នៅរួមជាមួយគ្នា ....
ឧទាហរណ៍....
សម្រាប់មនុស្សដែលគ្មានពេលនៅក្បែរថែទាំកូនៗ។
ដក់ស្រង់ចេញពីវើបផ្សាយ
នៅក្នុងសៀវភៅបុណ្យសពក្មេងប្រុសម្នាក់
ឪពុកគេបានចារឹកទុកគួរឲ្យចង់អានស្តាប់៕
No comments:
Post a Comment