Monday, September 5, 2016

គុណសម្បត្តិសំខាន់ដែលត្រូវមាន ៨ប្រការ... បើអ្នកគឺជាមនុស្ស តាមប្រមាញ់ភាពជោគជ័យ


នឿយហត់ចិត្ត រួញរាចិត្ត កើតទុក្ខខ្វល់ចិត្ត, អ្វីគ្រប់យ៉ាង សុទ្ធតែកើតចេញពីចិត្ត, ចិត្តដែលនៅបៀមក្តីទុក្ខ រមែងគ្មានក្ដីសុខ, សុខ-ទុក្ខ សុទ្ធតែយើងជាអ្នកបង្កើតវាឡើងទាំងអស់


១) ជឿចិត្តក្នុងសភាវគតិខ្លួនឯង
ដោយជា្រលជ្រៅទៅហើយ មនុស្សគ្រប់គ្នាមានសញ្ជាតញាណដ៏ក្លៀវក្លា និងមុះមុតបាន វាអាស្រ័យលើថា តើអ្នកបានយកចិត្តទុកដាក់ ក្នុងហេតុផលនៃការសម្រេចចិត្តពេលនោះ ខ្សោយខ្លាំងនៅក្នុងមក្រិតណា។ សួរថា តើគួរជឿលើអ្វី? --ក្នុងពេលដែលអ្នកមានអារម្មណ៍ថា ទិន្នន័យច្រើនទៅដល់កម្រិតណាក៏នៅតែមានកង្វល់... ឲ្យប្រើសភាវគតិ ប៉ុន្តែបើនៅមានអារម្មណ៍ថា គ្មានសុវត្ថិភាពជាមួយព័ត៌មានដែលមាន ក៏តាមស្រងក្លិនរបស់ហេតុផលទៅ។ ទាំងនេះ អ្នកត្រូវត្រៀមលក្ខណៈព្រមទទួលផល ដែលកើតមាននៃការសម្រេចចិត្តផងដែរ។ 

២) កាយចិត្តទុកដាក់ និងសេចក្តីអត់ធន់
ភាពជោគជ័យពិតប្រាកដ ដូចជាស្រីស្អាតដែលត្រូវការមើលថែទាំយកចិត្តទុកដាក់... អ្នកត្រូវមានសេចក្ដីអត់ធន់រៀងខ្ពស់បន្តិច ព្រោះដោយសារគ្រាន់តែធ្វើឲ្យស្អាតសង្ហារ ដូចជាមិនទាន់គ្រប់គ្រាន់នៅឡើយទេ --នាងពិតជាល្អិតល្អន់ និងជួនកាលក៏អាត្មានិយម ប៉ុន្តែជឿលើស្មេរចុះថា វាមិនមែនជារឿងអីពិបាកខ្លាំងទេ ដែលនឹងទៅដណ្ដើមយកឈ្នះចិត្តនាង។

៣) ហ្មត់ចត់ និងប្តូរផ្ដាច់
ជួនកាលក៏ត្រូវធ្វើខ្លួន(ដូចជា)ឈ្លានពាលពេលខ្លះ... គឺត្រូវមានចំណុចឈរ ដែលជាក់លាក់ច្បាស់លាស់ និងហ្មត់ចត់ប្តូរផ្ដាច់ ដែលកើតចេញពី ជំនឿ... តើអ្នកជឿជាក់ទៅលើអ្វី? ... កុំឲ្យអ្នកណាមួយចូលមកធ្វើការបំភិតបំភ័យ បានជាដាច់ខាត។

៤) ពាក្យណែនាំ
មិនមានអ្នកណាពូកែគ្រប់រឿង ដូចអ្នកគិតទេ។ នុ៎ះហើយ! យើងគ្រប់គ្នាចាំបាច់ត្រូវមានមនុស្សមួយចំនួន ដែលអាចផ្តល់ពាក្យណែនាំ ដោយត្រង់ទៅត្រង់មក ជាមួយយើងបាន។ តើនឹងស្វែងរកមនុស្សក្រុមនេះបានពីណាទៅ?  --ងាយបំផុតគឺ សៀវភៅ និងមនុស្សជិតស្និទ្ធក្បែរខាងខ្លួន ប៉ុន្តែបើយល់ល្អ គួរចូលទៅរកមនុស្សគំរូ ដែលបានទទួលភាពជោគជ័យ ក្នុងផ្នែកដែលអ្នកកំពុងស្ថាបនា រកវិធីឲ្យគេព្រមទទួលខ្លួនអ្នក ហើយគេនឹងជួយអ្នកខ្លួនឯង។

៥) គុណតម្លៃ
ជំនឿរបស់អ្នក...បានសាងគុណតម្លៃអ្វី ជាមួយអ្នកណាខ្លះទេ?” ព្រោះបើមិនទាន់ទេ ប្រែថាយើងកំពុងខាតបង់ពេលវេលាទទេ! ... អ្នកកំពុងឈ្លក់វង្វេងនៅក្នុងភាពល្បីល្បាញមានកេរ្តិ៍ឈ្មោះបោះសម្លេង កិត្តិយស មាសប្រាក់... ចេញសាយភាយ! ហើយចូលប្រគល់គុណតម្លៃ ឲ្យដល់មនុស្សច្រើនបំផុត តាមដែលអ្នកអាចធ្វើទៅបាន... រឿងដែលនៅសេសសល់ ក៏លែងចោលឲ្យជាតួនាទីរបស់អ្នកដទៃ ពួកគេនឹងក្លាយជាមនុស្សប្រគល់រឿងទាំងនេះ ឲ្យដល់អ្នកវិញជាមិនខាន។

៦) សម្ព័ន្ធភាពល្អ
ឱកាសមកព្រមជាមួយនឹងមនុស្ស ហើយមានតែអ្នកប៉ុណ្ណោះ ដែលជាមនុស្សសាងសាខានោះរបស់អ្នកឡើងបាន... ចុះមានពីណាគេចូលចិត្តមនុស្ស ដែលមានសម្ព័ន្ធភាពពិបាកៗទៅ មិនអ៊ីចឹងទេ ...ចេញទៅជួបជាមួយមនុស្ស ដើម្បីស្វែងរកការពិត ហើយជួយគ្នាស្តារពួកគេឡើងវិញ។

៧) ភាពចង់ចេះចង់ដឹង
ត្រូវជាពពួកដែលចូលចិត្តចេះរៀនសូធ្យ ធ្វើខ្លួនឲ្យដូចជាទឹកកន្លះកែវ កុំទៅមានអំនួតក្អេងក្អាង និងប្រកាន់ខ្លួន... លើលោកមួយនេះ នៅមានអ្វីៗឲ្យយើងចេះរៀនច្រើនទៀត វាមានប្រយោជន៍ជាមួយខ្លួនឯងទាំងអស់។

៨) គំនិតច្នៃប្រឌិត
មានមនុស្សតិចតួចណាស់ ដែលនឹងធ្វើអ្វីដដែលៗ ក្នុងបែបផែន ដែលពិភពលោកមានស្រាប់ហើយ អាចជោគជ័យ រហូតដល់បានការលើកកំពស់... យ៉ាងហោចណាស់ត្រូវមានការពិសោធ! ... គ្មានផ្លូវមួយហ្នឹង ក៏មានផ្លូវមួយទៀត ប៉ុន្តែការពិតទៅគឺ យើងប្រហែលមិនអាចសង្ឃឹមរំពឹងលទ្ធផលថ្មីៗ ពីការសម្រេចចិត្តដដែលៗបានទេ... មិនថាអ៊ីចឹង!៕ [edit]

..................................................................
ចែករំលែកភាពមានបាន និងស្ថេរភាពដោយ
Wealth Creation
www.wci.co.th/blog
www.facebook.com/wealthcreationpage

រូបភាព៖ ហ្វេសប៊ុកផេក

No comments:

Post a Comment