Sunday, September 4, 2016

វិធីសុំពរកម្លាំងវត្ថុស័ក្ដិសិទ្ធិអង្គព្រះពុទ្ធរូប ឲ្យសម្រេចផល


ការសុំពរនោះ គឺជារឿងល្អប្រពៃហើយ សុំបានគ្រប់ឱកាស និងសុំបានជាមួយអារុក្ខអារ័ក្សអ្នកតា ឬទេវតាគ្រប់អង្គ ឬសូម្បីតែព្រះពុទ្ធបដិមាក៏ដោយ ពេលណាយើងយកវត្ដប្រតិបត្តិល្អបរិសុទ្ធ នៅជាមួយសីល សទ្ធាជ្រះថ្លា សេចក្ដីប៉ង់ប្រាថ្នានឹងសម្រេចបាន ដល់យើងជាក់ជាមិនខានឡើយ។

រឿងសំខាន់បំផុតគឺ កម្លាំងចិត្ត ព្រោះថាកម្លាំងចិត្ត ដែលក្លៀវក្លាមានសមាធិមូលតែមួយនោះ គឺជាកម្លាំងជម្រុញដ៏មហាសាល ដែលដឹកនាំកម្លាំងសច្ចអធិដ្ឋាន ក្នុងការបូជាដល់វត្ថុស័ក្ដិសិទ្ធិ ឲ្យបានផលតាមគោលបំណងបង់ប្រាថ្នាថា កម្លាំងចិត្តដែលយើងប្រើប្រាស់ ជាកម្លាំងជម្រុញ ឬតំណតភ្ជាប់ជាមួយវត្ថុស័ក្តិសិទ្ធិនេះ មានត្រឹមតែចលករជម្រុញការទៅសុំពរ សុំអំណាចបុណ្យបារមី ពីវត្ថុស័ក្ដិសិទ្ធិប៉ុណ្ណោះ។


សម្រាប់ខាងកម្លាំងនៃវត្ថុស័ក្ដិសិទ្ធិ នឹងសណ្ឋិតជាមួយអង្គព្រះពុទ្ធរូប ព្រះចេតីយ៍ ព្រះស្តូប ឬសំណង់ស្ថាបត្យកម្មផ្សេងៗ នឹងចាប់ផ្ដើមចេញ ពីទឹកចិត្តដ៏បរិសុទ្ធរបស់បុគ្គលអ្នកសាង ឬមនុស្សអ្នកសាងជាលំដាប់ព្រហ្មទេព ទេវតា ក៏នឹងមានកម្លាំងច្រើន ព្រោះលោកជាបុគ្គលអ្នកមានបុណ្យបារមីច្រើនជាងមនុស្ស រាប់ហៅថាបុគ្គលអ្នកកសាងនោះ កាន់តែមានបុណ្យខ្លាំងក្លាប៉ុនណា កម្លាំងនៃភាពស័ក្ដិសិទ្ធិនោះ ក៏កាន់តែខ្លាំងក្លាទៅតាមនោះដែរ ដូចជាព្រះពោធិសត្វ ជាព្រះអរហន្ត ជាព្រះអរិយសង្ឃ ហើយរឹងរឹតតែខ្លាំងក្លាឡើង បើសិនជាបុគ្គលអ្នកមានបុណ្យ កាន់តែវិសេសវិសាលក្រៃលែង ជាងមនុស្សធម្មតា។

កម្លាំងដែលបន្ថែមជាចំណែកទីពីរ បន្ថែមឡើងដោយចិត្តបរិសុទ្ធ ដោយបុណ្យបារមី និងការក្រាបសំពះនមស្សការរបស់មនុស្ស ដែលបានមកក្រាបសំពះ ដោយទឹកចិត្តបរិសុទ្ធមករួបរួមសហការណ៍គ្នាមានចំនួនច្រើន និងបួងសួងអស់ពពួកព្រហ្មទេវតា សូមអញ្ជើញឲ្យយាងចុះមក រួមអនុមោទនាក្នុងបុណ្យនោះ ហើយចំណុចសំខាន់លោកនឹងជួយការពាររក្សាអង្គព្រះពុទ្ធបដិមា ដែលសម្រេចបុណ្យបារមីនោះ ទុកតាមអាយុកាលរបស់ព្រហ្មទេវតាទាំងនោះ។

ព្រះពុទ្ធរូបអង្គនោះ បើមិនមានគ្រឿងសក្ការបូជា មានត្រឹមតែដុំថ្ម ដុំដែកតូចធម្មតាប៉ុណ្ណោះ កម្លាំងបន្ថែមឡើងជាចំណែកទីបី មកពីមន្តគាថាដ៏ស័ក្ដិសិទ្ធិ។ គ្រប់តួអក្ខរានោះមានកម្លាំងអំណាចបញ្ចុះស្រាប់ គ្រប់បទបាថសូត្រនោះជារឿងដ៏ល្អ សូត្រហើយល្អ សូត្រហើយជាមង្គល។ ចំណែករឿងការបន់ស្រន់ដែលមនុស្សទៅទូ ពេលទៅថ្វាយបង្គំវត្ថុស័ក្ដិសិទ្ធិនោះ ជាការអង្វរកឲ្យវត្ថុស័ក្ដិសិទ្ធិជួយ ពេលសម្រេចបានហើយ ក៏មានវត្ថុលាមាត់លាក លាប៉ាណន់ ចាត់ទុកថា ខ្លួនបានលាមាត់លាកពីវត្ថុស័ក្ដិសិទ្ធិរួចហើយ។

រឿងនេះមិនណែនាំឲ្យអនុវត្តន៍ធ្វើទេ ប៉ុន្តែសូមណែនាំឲ្យតម្កល់ចិត្តប្រាថ្នា (អធិដ្ឋាន) ឲ្យបានក្នុងវត្ថុដែលខ្លួនឯងត្រូវការ សំខាន់នៅពេលអធិដ្ឋានហើយ ត្រូវសាងហេតុឲ្យសមស្របស៊ីគ្នា ជាមួយការអធិដ្ឋានទុក ពេលណាដែលហេតុបច្ច័យសមេ្រចខ្លួន វត្ថុដែលខ្លួនអធិដ្ឋាន នោះនឹងសម្រេចបានផល។ ហើយការមិនមានការតម្កល់ចិត្តអធិដ្ឋាននោះទេ ដូចជាការបិទគោលដៅដែលចង់បាន ចង់កើត ចង់មាន ដែលជាផល ហើយវានៅមិនទាន់កើត។ វត្ថុដែលញ៉ាំងឲ្យកើតហេតុនោះ គឺហេតុដែលមកពីការធ្វើកម្មល្អ ពេលដល់កាលវេលាផលនោះ នឹងឲ្យបុគ្គលនោះបានទទួលក្នុងវត្ថុដែលខ្លួនប្រាថ្នា។ សូមឲ្យយល់ចូលចិត្តជាមុនសិនថា ការក្រាបសំពះវត្ថុស័ក្ដិសិទ្ធិនោះ លោកនឹងជួយឲ្យពរៗដល់បុគ្គលអ្នកធ្វើកម្មល្អប៉ុណ្ណោះ ជួយបណ្ដាលចិត្តឲ្យធ្វើកម្មល្អ។      

ដើម្បីឲ្យផលនោះចេញមកឆាប់លឿន តាមដែលចិត្តបង់ប្រាថ្នា ពុំបានបង្ខំឲ្យកម្មល្អនោះចេញផលឆាប់ទេ ព្រោះកម្មនោះជាវត្ថុស័ក្ដិសិទ្ធិមិនមានអំណាច គ្រប់គ្រាន់នឹងបង្ខំបាន។ វត្ថុដែលបង្ខំបញ្ជា និងគ្រប់គ្រងបានគឺ ច្បាប់នៃកម្ម ដែលគ្រប់យ៉ាងត្រូវតែប្រព្រឹត្តទៅតាមច្បាប់ ធ្វើល្អរមែងបានល្អ ធ្វើអាក្រក់រមែងបានអាក្រក់ ហើយទាំងកម្មល្អក្ដី ទាំងកម្មអាក្រក់ក្ដីនឹងហុចផលនៅពេលណានោះ វាអាស្រ័យលើបច្ច័យច្រើនប្រការបូករួមបញ្ចូលគ្នា។ គួរបូជាព្រះគុណរបស់ព្រះពុទ្ធជាម្ចាស់ ដោយអាមិសបូជា(ផ្កាភ្ញី ធូប ទៀន។ល។) និងនឹងជាការបូជាដ៏ល្អប្រពៃបំផុត ត្រូវបូជាដោយការប្រតិបត្តិបូជាគឺ ឲ្យទាន រក្សាសីល ចម្រើនសមាធិភាវនា បូករួមទាំងការធ្វើអំពើល្អផ្សេងៗនានា ដោយគ្មានចេតនាចង់បានវត្ថុតបស្នងមកវិញ


ការក្រាបសំពះវត្ថុស័ក្ដិសិទ្ធិដោយត្រឹមត្រូវ និងសូមទីពឹងបុណ្យលោកបណ្ដាលជម្រុញ ឲ្យសម្រេចមគ្គផល បានសមដូចចិត្តបង់ប្រាថ្នា។

ការក្រាបសំពះវត្ថុស័ក្ដិសិទ្ធិ ឲ្យសម្រេចផលនោះ ស្ទើរតែគ្រប់រូបគ្រប់គ្នា ដែលបានក្រាបថ្វាយបង្គំសំពះ ច្រើនតែបន់ស្រន់ ឬព្យាយាមជាប់មាត់ជាប់ក ជំនួសនូវការទៅសុំពរ សូមបុណ្យបារមីពីវត្ថុស័ក្ដិសិទ្ធិឲ្យលោកជួយសង្គ្រោះ។ ហើយរឿងនេះត្រូវយល់ចូលចិត្តជាថ្មីឲ្យបានត្រឹមត្រូវ ហើយអ្នកនឹងបានពរពីលោក បានបុណ្យបារមីកើនឡើង ដើម្បីឲ្យលោកអ្នក បានបុណ្យច្រើនពេញបរិបូណ៌ ដែលឆ្លងកាត់កាលវេលា និងរឿងអាក្រក់អពមង្គលចង្រៃឧបទ្រពក្នុងជីវិតទៅបាន។

ការសុំពរវត្ថុស័ក្ដិសិទ្ធិ ដែលបណ្ដាលជម្រុញឲ្យជួបប្រសព្វនឹងភាពជោគជ័យនោះ ត្រូវសុំប្រកបដោយសតិ ត្រូវប្រាសចាកខ្លួនឯងមុនសិនថា តើយើងគឺជានរណា? មានសីលអ្វីខ្លះ មានអំពើល្អអ្វីខ្លះ ដោយអំពើល្អទាំងអស់នោះ ក៏សុំពរឲ្យជាកម្លាំងចិត្តឲ្យយើងសាងអំពើល្អបន្តទៅទៀត។

ការសុំពរនោះ ជាវត្ថុដ៏ល្អសុំបានគ្រប់ឱកាស និងសុំបានជាមួយទេព ឬទេវតាគ្រប់អង្គ ឬសូម្បីតែព្រះពុទ្ធបដិមាក៏ដោយ ពេលបានអនុវត្តន៍ប្រតិបត្តិល្អប្រពៃនៅក្នុងសីល ប្រកបដោយអំពើល្អតម្កល់ចិត្តសទ្ធាជ្រះថ្លា សេចក្ដីសម្រេចនឹងកើតឡើងជាមួយយើង ជាក់ជាមិនខានឡើយ៕ [edit]

ប្រភព៖ sanook
រូបភាព៖ ហ្វេសប៊ុកផេក

“ជីវិតមានតែឡើង ហើយនឹងចុះ ក្នុងជាតិណាមួយមិនមានសេចក្ដីប្រមាទ មិនមានចិត្តកំណាញ់ស្វិត ខំសន្សំបុណ្យកុសលទុក ជាតិមុខជីវិតពិតជាឧត្តុង្គឧត្តម” ។


No comments:

Post a Comment