ទស្សនវដ្ដី
ថាម បង្ហើបប្រាប់ថា ត្រង់អាមេរិកាំងមានកិច្ចការស្រាវជ្រាវរកឃើញថា
មនុស្សដែលមានសេចក្ដីសុខ ខ្លាំងបំផុតក្នុងលោក គឺបុគ្គលយកលំនាំដំណើរជីវិតតាមមាគ៌ារបស់ព្រះពុទ្ធអង្គ។
ការធ្វើពិសោធន៍ ដោយការស្គែនខួរព្រះកេសលោកមួយអង្គ ដែលធ្វើសមាធិ
និងបានទទូលលទ្ធផលចេញមកថា ជាការពិត។
** គោលជំនឿនៃហេតុ ដែលធ្វើឲ្យកើតមានសេចក្ដីសុខនោះ គឺនៅជាមួយបច្ចុប្បន្ន ខណៈពេលដាក់ចុះបាន
ក្នុងរឿងដែលកើតមាន គ្រប់គ្រងចំណង់ ដែលមិនចេះអស់មិនចេះហើយ មិនប្រើការបង្ខិតបង្ខំ
មិនឈ្លោះប្រកែក ហើយប្រើគោលការណ៍វៀរបង់ រំងាប់បង់ ដោយការមិនចង់ពៀរ ឲ្យអភ័យខ្លួនឯង
និងអ្នកដទៃ មានចិត្តមេត្តា ករុណា និងលះបង់ដើម្បីអ្នកដទៃ។
អរិសច្ច
៤
រឿងដែលព្រះពុទ្ធអង្គទ្រង់ស្រាវជ្រាវរកឃើញ
និងសំដែងបា្រប់ទុក ដោយទុក្ខ ហេតុនាំឲ្យកើតទុក្ខ ទីរំលត់ទុក្ខ និងផ្លូវទៅកាន់ទីរំលត់ទុក្ខ។
តាមការពិតទៅ ការធ្វើដំណើរទៅរកពាក្យថា “សេចក្ដីសុខ” ព្រោះបើសិននៅពេលណា
យើងកំចាត់បង់ “សេចក្ដីទុក្ខ” បានហើយ
សេចក្ដីសុខនឹងកើតមាន។ ឧបសគ្គនៃសេចក្ដីសុខគឺ កម្លាំងប្រាថ្នា និងតណ្ហា។
មនុស្សយើងនឹងមានសេចក្ដីសុខ មិនអាស្រ័យលើពាក្យថា “មានបានថ្នាក់ណា”
ទេ។ ប៉ុន្តែអាស្រ័យលើថា តើយើង “គ្រប់គ្រាន់នៅពេលណា”
សេចក្ដីសុខមិនបានកើតមាននឹងចំនួនរបស់របរ ដែលយើងមាន ឬយើងបានទេ...
ដូច្នោះវីធីនឹងមានសេចក្ដីសុខ
ថ្នាក់បឋមត្រូវ
“ឈប់ឲ្យបាន និងពេញចិត្តឲ្យកើតសិន”
** បើយើងមិនបញ្ឈប់ចំណង់របស់យើង ហើយលះបង់មិនបាន... យើងក៏នឹងត្រូវរត់ដេញតាមវត្ថុគ្រប់យ៉ាង
ដែលយើង “ប្រាថ្នាចង់បាន” ហើយនោះ
នឿយហត់ ហើយសេចក្ដីទុក្ខ នឹងរត់តាមមករក...
** ប្រការបន្ត ដែលធ្វើឲ្យយើងមានសុខ គឺការសម្លឹងមើលគ្រប់យ៉ាងក្នុងផ្លូវល្អ ឲ្យជីវិតមួយថ្ងៃៗមានភាពច្បាស់លាស់...
យើងត្រូវជួបទាំងរឿងល្អ និងទាំងរឿងអាក្រក់។ បើយើងចង់នឹងមានសេចក្ដីសុខ
យើងត្រូវចាប់ផ្ដើម ដោយការសម្លឹងមើលតែរឿងល្អៗ សម្លឹងឲ្យឃើញផ្នែកខាងវិជ្ជមាន ដើម្បីឲ្យចិត្តយើងនឹងកើតមានផលវិជ្ជមាន។
គិតអំពីរឿងដែលយើងធ្វើសម្រេចហើយ ក្នុងថ្ងៃនេះ នូវរឿងល្អៗដែលយើងបានធ្វើ។
** ប្រការមកទៀត គឺការឲ្យន័យជារួមដល់ ការឲ្យក្នុងរូបភាពរបស់របរ ឬលុយកាក់ ហៅថា...
បរិចាគ និងការឲ្យសេចក្ដីមេត្តា ករុណា ចំពោះគ្នា ឲ្យអភ័យទាំងខ្លួនឯង និងអ្នកដទៃ។
រឿងអស់នេះ សុទ្ធតែជាបច្ច័យធ្វើឲ្យយើងមានសេចក្ដីសុខ...
** ការដាក់ចុះឲ្យបានក្នុងរឿងគ្រប់យ៉ាង ដែលបានកើតមានហើយ និងដែលនឹងកំពុងកើតមានឡើងក្នុងពេលអនាគត
មិនថា ជារឿងអាក្រក់ខ្លាំងក្លា សោកសៅកម្រិតណាទេ ចាំទុកថា វានឹងត្រូវពេលវេលាបក់ផាត់រសាត់ចេញទៅពីយើង
មិនយូរមិនឆាប់យើងនឹងកន្លងផុតទៅដែរហើយ... ព្រមទទួលយកការពិតក្នុងជីវិត មិនថា
នឹងជារឿងដែលយើង មិនចូលចិត្តកម្រិតណា មិនថាការខកបំណងក្ដី ការសាបសូន្យក្ដី ការឈឺចាប់ក្ដី
សុទ្ធតែជាចំណែកមួយនៃជីវិតយើង។ គ្រប់មនុស្សត្រូវបានឆ្លងបទពិសោធ សាកល្បងរឿងនេះទាំងអស់
មិនថាយើងនឹងជាអ្នកណា...
** ធ្វើខ្លួនឲ្យស្រស់ថ្លា ដោយការញញឹមដាក់ខ្លួនឯង ញ៉ាំងអ្នកដទៃឲ្យស្រស់ថ្លាបាន
ដោយការញញឹមដាក់គេ។ ការញញឹម មិនចាំបាច់ចុះទុនអ្វីឡើយ
ប៉ុន្តែសាងភាពស្រស់ថ្លាឲ្យបានច្រើន ធ្វើឲ្យយើងមានក្ដីសុខជានិច្ច ព្រោះសេចក្ដីសុខ
វានៅជិតត្រឹមនេះ គ្រាន់តែចិត្តរបស់យើងនេះឯង ញញឹមញញែមស្រស់ស្រាយ ដូចស្រស់ស្រាយឃើញមនុស្សរាក់ទាក់មុន
នេះគឺជា... វិធីសម្តែងបង្ហាញបញ្ជាក់ពីភាពទាក់ទាញងាយៗតែទទួលបានផលជាទីគាប់ប្រសើរ។
** ការឲ្យអភ័យ មិនចាំបាច់អស់សាហុយលុយកាក់អ្វីសោះ
ប៉ុន្តែការសង់សឹកចុះទន់ច្រើនណាស់។
** គេជេរប្រមាថយើងមិនដល់មួយនាទី គេអាចភ្លេចបាត់ទៅវិញផងក៏មិនដឹង
ប៉ុន្តែយើងនៅតែចងចាំ ចិត្តនៅតែឈឺចាប់... នេះយើងឆ្លាត ឬក៏ល្ងង់ណាមួយឲ្យប្រាកដទៅ។
asianmedicinezone.com |
** រអ៊ូរទាំហើយ អស់បញ្ហា ក៏គួរឲ្យរអ៊ូរទាំ រអ៊ូរទាំហើយ មានបញ្ហា
មិនដឹងជារអ៊ូរកមកធ្វើអ្វី។
** យើងនៅតែយល់ខុសលើអ្នកដទៃ បើសិនអ្នកដទៃយល់ខុសយើងវិញដែរនោះ ច្បាស់ណាស់ថា
នឹងកើតមានរឿងចម្លែកអ្វីមួយ តើហេតុអ្វីត្រូវសោកសៅ ក្នុងពេលដែលយើង មិនទាន់បានទៅកើតមានដូចជាគេយល់ផងហ្នឹង?
** កុំមានកំហឹងបានដៃបានចិត្ត កុំខឹងក្រោធសុញសាញ កុំក្រោធខឹងមិនមានពេល
កុំខឹងក្រោធច្រើន នឹងបាត់បង់ខូចសុខភាពកាយ និងសុខភាពចិត្ត។
ទោះបីជានឹងហ្វឹកហាត់ឲ្យកើត បុគ្គលមិនខឹងក្រោធ មិនបានក៏ដោយ
ប៉ុន្តែហ្វឹកហាត់ឲ្យកើតជាបុគ្គលមិនខឹងក្រោធញយដងបាន
ហ្វឹកហាត់ឲ្យកើតជាបុគ្គលចេះឲ្យអភ័យទោសបាន។
** ការនិន្ទា មួលបង្កាច់ជារឿងរបស់គេ ការឲ្យអភ័យវារឿងរបស់យើង។
** ការពេញចិត្តនិយាយពោលដល់អំពើល្អរបស់គេ គឺអំពើល្អរបស់យើង... ការចូលចិត្តនិយាយដល់អំពើអាក្រក់របស់គេ
គឺអំពើអាក្រក់របស់គេ។
** បន្ទោសទៅលើអ្នកដទៃដោះស្រាយអ្វីក៏មិនបាន បន្ទោសខ្លួនឯងដោះស្រាយបាន
កែខ្លួនមិនបានជួយអ្វីក៏មិនបាន ប៉ុន្តែដោះស្រាយជួយឲ្យស្ថានការណ៍ល្អឡើង។
** ការទទួលដំណេកលក់ ជាការសម្រាកកាយ ការធ្វើសមាធិជាការសម្រាកចិត្ត
ភាគច្រើនសម្រាក់តែរូបកាយ តែចិត្តមិនសូវបានសម្រាក។
** ចេះធ្វើចិត្ត ឲ្យស្រឡាញ់ ចេះបង្គាប់បញ្ជា ចេះធ្វើចិត្តឲ្យស្រឡាញ់កូនចៅ
ចេះធ្វើឲ្យស្រលាញ់មិត្តភក្តិ រួមទាំងបុណ្យកុសល ឋានសួគ៌ ក៏អាស្រ័យលើសកម្មភាព។
ចេះឲ្យស្អប់ បង្គាប់បញ្ជា ស្អប់កូនចៅ ស្អប់បុគ្គលសហការងារ នរក
ក៏អាស្រ័យលើសកម្មភាព។
** ការណ៍ដែលយើងត្រូវស្វែងរកសេចក្ដីសុខ សបញ្ជាក់ឲ្យឃើញថា យើងនៅខ្វះសេចក្ដីសុខ
ប៉ុន្តែបើសិនជាយើងចេះធ្វើចិត្ត ឲ្យជាសុខបានខ្លួនឯង យើងមិនចាំបាច់ទៅក្រាញននៀល
ស្វែងរកឯណាទេ។
** ឱនលំទោន ទន់ភ្លន់ ផ្អែមល្ហែមនោះប្រសើរហើយ បង្អង់ដៃឲ្យគេខ្លះក៏នៅគ្រាន់បើដែរ
ប៉ុន្តែ... ទន់ជ្រាយនោះវាមិនល្អទេ។
** ក្នុងការសេពគប់រាប់អានមនុស្ស សិល្បះអ្វីក៏ស៊ូភាពស្មោះភក្ដីមិនបាន
ចូរប្រយ័ត្ន ពាក្យរិះគន់ ប៉ុន្តែកុំកំណាញ់ ពាក្យសរសើរ អភ័យឲ្យដល់គ្នា
ក្នុងថ្ងៃនេះល្អជាងអហោសិកម្មឲ្យគ្នានៅពេលស្លាប់។
** បើគិត ធ្វើអំពើល្អ ឲ្យធ្វើបានភ្លាម។ បើគិតធ្វើអំពើអាក្រក់ ឲ្យឈប់គិតភ្លាម។
បើឈប់គិតមិនបាន កុំធ្វើថ្ងៃនេះឲ្យភ្លាំងភ្លាត់ទៅរឿយៗ។
** ទោះបីនឹងដឹងរយរឿង ពាន់រឿងក៏មិនស៊ូដល់ដឹងរឿងរំលត់ទុក្ខ។
លោកភ្លឺច្បាស់ដោយពន្លឺភ្លើង
ចិត្តភ្លឺដោយពន្លឺព្រះធម៌។ ពន្លឺព្រះធម៌ឆួលបំភ្លឺចិត្ត ពន្លឺភ្លើងពិតឆួលបំភ្លឺផ្លូវ។
** បុគ្គលចាប់អារម្មណ៍ធម៌ស៊ូដល់បុគ្គលដឹងធម៌មិនបាន បុគ្គលដឹងធម៌ស៊ូដល់អ្នកប្រតិបត្តិធម៌មិនបាន
អ្នកប្រតិបត្តិធម៌ស៊ូដល់បុគ្គល ដែលចូលដល់ធម៌មិនបាន។
** មានទ្រព្យច្រើន តែងតែមានភាពស្រណុកស្រួលច្រើន មានធម៌ច្រើន
តែងតែមានសេចក្ដីសុខច្រើន ពេលមុននៅមិនទាន់មានយើង។
**
យើងទើបមានបានមក ពេលមិនយូរមកនេះឯង និងមិនយូរទេ និងមិនមានយើងទៀត ទើបគួរប្រញាប់ប្រញាល់ធ្វើសមាធិភាវនា
ក្នុងខណៈដែលកំពុងនៅមានយើង៕
(លោកតាបូបង្រៀនព្រះធម៌)
ប្រភព៖
http://line.me/ti/p/
------------------------------------------------------------------------------------
"រឿងខ្លះ
គួរតែឲ្យវារលាយបាត់ ទៅតាមពេលវេលា ដែលបានកន្លងផុតទៅនោះ"
-----------------------------------------------------------------------------------
No comments:
Post a Comment