រៀនហ្វឹកហាត់ចិត្តគំនិត
“... ការណ៍ដែលយើងតាមសង្កេតតាមដានចិត្តរបស់ខ្លួនឯងនេះ
វាជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍មែនទែន។
ចិត្តរបស់យើងដែលនៅមិនទាន់បានហ្វឹកហាត់អប់រំទេ
វាគិតតែរត់ប្រសេចប្រសាចទៅតាមទម្លាប់និស្ស័យរបស់វា
ដែលមិនទាន់មានការហ្វឹកហាត់លុតដំអប់រំ ម្លោះហើយវាក៏កញ្ជ្រោលឡើងទៅតាមសាច់រឿងផ្សេងៗ
តាមការចំណង់ចំណូលរបស់វា ព្រោះដោយសារតែវាមិនទាន់ធ្លាប់ត្រូវបានបង្វឹកនោះឯង ដូចនេះ
ចូរបង្វឹកលុតដំអប់រំចិត្តរបស់ខ្លួនយើងឲ្យបាន។
ការប្រតិបត្តិចម្រើនភាវនាក្នុងវិថីព្រះពុទ្ធសាសនា
គឺជាការប្រតិបត្តិរឿងរបស់ចិត្ត ដែលជាការហ្វឹកហាត់ចិត្តគំនិតរបស់ខ្លួន។
ការហ្វឹកហាត់អប់រំបន្ទំចិត្តរបស់ខ្លួន ឲ្យស្ថិតនៅក្នុងព្រះកម្មដ្ឋាននេះ វាជារឿងសំខាន់ណាស់។
ការហ្វឹកហាត់ចិត្តគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់។ ព្រះពុទ្ធសាសនាគឺជាសាសនាមួយដែលសិក្សាអំពីចិត្តយ៉ាងស៊ីជម្រៅ
បុគ្គលអ្នកប្រតិបត្តិផ្លូវចិត្ត គឺជាអ្នកប្រតិបត្តិព្រះធម៌ក្នុងផ្លូវព្រះសាសនានេះហើយ...”។
គតិធម៌អប់រំ
លោកតា
សុភទ្ទោ
រូបភាពហ្វេសប៊ុកផេក
No comments:
Post a Comment