Wednesday, October 26, 2016

តើការស្វែងរកស្ត្រីឬការស្វែងរកខ្លួនឯង មួយណាប្រសើរជាជាង?


តើការស្វែងរកស្ត្រី ឬការស្វែងរកខ្លួនឯង មួយណាប្រសើរជាជាង?

គ្រាដែលព្រះមានព្រះភាគគង់ព្រះធរមានឡើយ ព្រះអង្គគង់នៅឯនគរពារាណសីតាមពុទ្ធាភិរម្យ ហើយស្តេចទ្រង់យាងចារិកទៅដោយមគ្គា ដែលនឹងទៅកាន់តំបន់ឧរុវេលានិគម ហើយទ្រង់យាងគេចចេញពីផ្លូវ ហើយស្ដេចទ្រង់ចូលទៅកាន់ដងព្រៃមួយកន្លែង ហើយគង់ប្រថាប់ទៀបគល់ដើមឈើមួយដើម។ ដោយសម័យនោះឯង មិត្តសម្លាញ់ភទ្ទវគ្គីយ៍ចំនួន ៣០រូប  ព្រមទាំងបជាបតីបម្រើនៅជាមួយគ្នានៅក្នុងព្រៃសណ្ឌៈ (ដងព្រៃ) មួយនោះ។ សម្លាញ់ម្នាក់មិនមានបជាបតីនឹងគេ មិត្តសម្លាញ់ទាំងឡាយទើបបាននាំស្រ្តីពេស្យាមកដើម្បីប្រយោជន៍ដល់រូបគេ។        

បន្ទាប់មកស្រ្តីផ្កាមាសនោះ បានលួចគ្រឿងប្រដាប់ប្រដាគេចរត់បាត់ទៅ ពេលដែលពួកមិត្តសម្លាញ់ទាំងឡាយនោះ សប្បាយភ្លេចខ្លួនរវល់តែបម្រើគ្នា ទើបមិត្តសម្លាញ់ទាំងឡាយនោះ នឹងការជួយឈឺឆ្អាលដល់សម្លាញ់ តាមស្វែងរកស្ត្រីសោភីនីនោះ ទៅដល់ដងព្រៃសណ្ឌៈនោះ បានឃើញព្រះមានព្រះភាគជាម្ចាស់កំពុងទ្រង់គង់ប្រថាប់នៅទៀបគល់ក្រោមដើមឈើមួយដើម។ ស្រេចហើយ ទើបចូលទៅគាល់ព្រះមានព្រះមានព្រះភាគ បានទូលសួរព្រះមានព្រះភាគថា

បពិត្រព្រះអង្គ តើព្រះអង្គមានបានឃើញស្ត្រី ខ្លះដែរទេព្រះអង្គ?       

ព្រះមានព្រះមាគសួរមកវិញថា

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ពួកអ្នកនឹងត្រូវការអ្វីដោយស្ត្រីហ្នឹង?         

ភទ្ទ.ក្រាបទូលព្រះអង្គៈ ពួកទូលបង្គំជាមិត្តសម្លាញ់ភទ្ទវគ្គីយ៍ចំនួន៣០ រូប ក្នុងតំបន់នេះ ព្រមដោយបជាបតីបម្រើនៅគ្នានិងគ្នាក្នុងព្រៃសណ្ឌៈមួយនេះ។ មិត្តសម្លាញ់ម្នាក់មិនមានបជាបតីនឹងគេ ពួកទូលបង្គំទើបបាននាំយកស្រ្តីពេស្យាមកដើម្បីប្រយោជន៍ដល់គេ។ បន្ទាប់មកស្រ្តីម្នាក់នេះ បានលួចយកគ្រឿងប្រដាប់ប្រដាគេចចេញទៅ ពេលដែលពួកទួលបង្គំសប្បាយភ្លេចខ្លួនកំពុងរវល់នៅបម្រើគ្នា ព្រោះហេតុនោះ ពួកទួលបង្គំខ្ញុំព្រះអង្គជាមិត្តសម្លាញ់នឹងគ្នា នៅពេលនឹងធ្វើការជួយឈឺឆ្អាលមិត្តសម្លាញ់ ទើបស្វែងរកស្ត្រីនោះមកកាន់ព្រៃសណ្ឌៈមួយនេះវិញ។       

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ ពួកអ្នកសំខាន់ក្នុងសេចក្ដីនោះយ៉ាងណា ប្រការដែលអ្នកទាំងឡាយស្វែងរកស្ត្រី ឬស្វែងរកខ្លួនឯងនោះ តើដូចម្ដេចជាអំពើល្អរបស់ពួកអ្នកទៅ?       

ភទ្ទ. ប្រការដែលពួកខ្ញុំព្រះអង្គស្វែងរកនោះឯង ជាអំពើល្អរបស់ពួកទូលបង្គំក្រាបទូល    

ព្រះពុទ្ធអង្គទ្រង់ត្រាស់ថា ម្នាលកុមារទាំងឡាយ បើដូចនោះ ពួកអ្នកអង្គុយចុះសិនមក យើងនឹងសម្ដែងធម៌ដល់ពួកអ្នកទាំងឡាយ

ពួកមិត្តសម្លាញ់ភទ្ទវគ្គីយ៍ទាំងនោះ ទទួលព្រះពុទ្ធានុញាតិថាយ៉ាងនោះ ខ្ញុំព្រះអង្គ ថ្វាយបង្គំព្រះមានព្រះភាគហើយ អង្គុយនៅកន្លែងដ៏សមគួរម្ខាង ព្រះមានព្រះភាគទ្រង់សម្ដែងអនុបុព្វីកថាដល់ពួកគេ គឺទ្រង់ប្រកាស ទានកថា សីលកថា សក្កកថា ទោស ភាពទាបថោក ភាពសៅហ្មងរបស់កាមទាំងឡាយ និងអានិសង្សក្នុងការចេញចាកកាម។ ពេលព្រះអង្គទ្រង់ជ្រាបថា ពួកគេមានចិត្តស្ងប់ មានចិត្តបង្អោនទៅ មានចិត្តរួចផុតចាកនីវរណៈ មានចិត្តរីករាយ មានចិត្តផូរផង់ហើយ ទើបទ្រង់ប្រកាស់ព្រះធម្មទេសនា ដែលព្រះពុទ្ធទាំងឡាយទ្រង់លើកឡើងសម្តែងដោយព្រះអង្គឯងគឺ សេចក្ដីទុក្ខ ហេតុដែលនាំឲ្យកើតទុក្ខ ទីកន្លែងរំលត់ទុក្ខ និង ផ្លូវទៅកាន់ទីរំលត់ទុក្ខ។ កែវភ្នែកឃើញធម៌ ប្រាសចាកធុលី ប្រាសចាកមន្ទិលថា វត្ថុណាមួយមានការកើតឡើងជាធម្មតា វត្ថុនោះមានការរលត់ទៅវិញជាធម្មតា បានកើតឡើងដល់ពួកគេ នៅទីអង្គុយនោះឯង ដូចជាក្រណាត់សស្អាត បា្រសចាកមន្ទិលគួរបានទឹកជ្រលក់បានដោយល្អយ៉ាងដូច្នោះ។ ពួកគេបានឃើញធម៌ហើយ បានសម្រេចធម៌ហើយ បានដឹងធម៌ច្បាស់ហើយ មានធម៌ស្ទងចុះហើយ ឆ្លងផុតការសង្ស័យបានហើយ ប្រាសចាកពាក្យសម្តែងការសង្ស័យ ដល់នូវភាពជាអ្នកក្លៀវក្លា មិនត្រូវជំនឿលើបុគ្គលដទៃក្នុងពាក្យបង្រៀនរបស់ព្រះសាស្តា បានទូលពាក្យនេះចំពោះព្រះមានព្រះភាគថា ខ្ញុំព្រះអង្គ ពួកទូលបង្គំព្រះអង្គគម្បីបានបព្វជ្ជា គម្បីបានឧបសម្បទាក្នុងសំណាក់ព្រះមានព្រះភាគ។

ព្រះមានព្រះភាគទ្រង់ត្រាស់ថា ពួកអ្នកទាំងឡាយចូរជាភិក្ខុមកចុះ។ ដូចនេះហើយបានត្រាស់បន្តទៅទៀតថា ធម៌ដែលយើងបានពោលល្អហើយ ចូរពួកអ្នកប្រព្រឹត្តព្រហ្មចរិយធម៌ ដើម្បីធ្វើនៅទីបំផុតទុក្ខដោយប្រពៃចុះ ព្រះវាចានេះឯង បានជាឧបសម្បទារបស់លោកដ៏មានអាយុទាំងនោះ។


ប្រភព៖http://www.84000.org/tipitaka/atita100/v.php?B=4&A=824&Z=863
រូបភាពហ្វេសប៊ុកផេក 


No comments:

Post a Comment