Thursday, October 27, 2016

ជីវិតនេះមានសេចក្ដីព្រាត់ប្រាសជាទីបំផុត


ជីវិតនេះមានសេចក្ដីព្រាត់ប្រាសជាទីបំផុត
 “អានន្ទអើយ! ឥឡូវនេះ សង្ខារនេះប្រព្រឹត្តទៅដូចជារទេះចាស់រខេករខាក យើងបានលះបង់ហើយ រឿងដែលនឹងទាញត្រឡប់មកវិញម្ដងទៀតនោះ ពុំមែនជាវិស័យនៃតថាគតឡើយ។
អានន្ទ! យើងលែងបានស្តីបន្ទោសអ្នក អ្នកស្រាលចិត្តចុះ អ្នកបានធ្វើតួនាទីល្អបំផុតហើយ ឥឡូវនេះជាកាលវេលាដ៏សមគួរ ដែលតថាគតនឹងឃ្លាតចាកចោលលោកនេះទៅហើយ នៅសល់តែពេលវេលាបីខែទៀតប៉ុណ្ណោះ។ ឥឡូវនេះសង្ខាររបស់តថាគត ប្រព្រឹត្តទៅដូចជាទូកនាវាធ្លុះធ្លាយ រង់ចាំតែពេលនឹងលិចចុះដល់បាតនៃទន្លេគង្គាប៉ុណ្ណោះ។
អានន្ទ! យើងធ្លាប់ប្រាប់អ្នកហើយ មិនមែនឬថា បុគ្គលរមែងត្រូវព្រាត់ប្រាសចាកចោល វត្ថុជាទីស្រឡាញ់ ជាទីពេញចិត្តជាធម្មតា គេចមិនផុតឡើយ។
អានន្ទ! ជីវិតនេះ មានសេចក្ដីព្រាត់ប្រាសជាទីបំផុត វត្ថុទាំងឡាយមានការបែកធ្លាយទៅ រលត់ទៅ រលាយទៅជាធម្មតា នឹងប្រាថ្នាមិនឲ្យមានសភាពបែបនោះ វាក៏គួរដល់នូវសភាពបែបនោះដដែល មានឋានៈមិនគប្បីសង្ឃឹមបាន គ្រប់យ៉ាងមានការប្រព្រឹត្តទៅ មានចលនាទៅ កាន់ចំណុចបែកធ្លាយតួខ្លួនគ្រប់ខណៈ”៕ [edit]

#ពុទ្ធឱវាទមុនចូលបរិព្វាន#
ប្រភព៖ ព្រះរតនត្រ័យ

No comments:

Post a Comment