Tuesday, November 29, 2016

ញញឹមចុងក្រោយ


ញញឹមចុងក្រោយ

ជីវិតក្នុងមនុស្សលោកវាមានពេលខ្លីណាស់ មិនមានសញ្ញាណាមួយថា នឹងចាកចេញទៅនៅពេលណា កន្លែងណា ដោយមានសភាពយ៉ាងម៉េចឡើយ។ យើងមិនអាចនឹងជ្រើសរើសទីស្ថាន ជ្រើសរើសរោគាភ័យឈឺចាប់ ឬជ្រើសរើសវិធីសាស្ត្រស្លាប់បានឡើយ។

ព្រោះហេតុដូច្នោះ យើងត្រូវសន្សំបុណ្យទុកឲ្យបានច្រើន និងសុខចិត្តជានិច្ចនឹងធ្វើដំណើរទៅកាន់របលោក។ បើសិនយើងបានសន្សំបុណ្យទុកហើយ ទោះបីជាត្រូវស្លាប់យ៉ាងទាន់ហន់ដោយឧបទ្ទវហេតុក៏ដោយចុះ។ យើងនៅត្រង់នោះ ដូចជាដេកយល់សប្តិមួយស្របក់ មួយរំពេច ក្រសែបុណ្យក៏នឹងតាមយើងមក រួចហើយយឹតយោងសណ្ដោងយើងទៅកាន់ភូមិភពដ៏ប្រសើរ តាមកម្លាំងបុណ្យរបស់យើង។

ព្រោះដូច្នោះ បុណ្យកុសលដែលយើងបានកសាងសន្សំទុកមក មានភាពចាំបាច់ណាស់ សម្រាប់ខ្លួនរបស់យើង។ យើងត្រូវព្រមជានិច្ច ក្នុងឥរិយាបថទាំងបួន មិនថាដេក ដើរ ឈរ អង្គុយ ឬយើងនៅដេកលើគ្រែអ្នកជំងឺ ដោយគ្មានភាពតក់ស្លុតចិត្តឡើយ លះបង់លោកនេះទៅ ដោយភាពសក្ដិសមថ្លៃថ្លាបំផុត ដែលជាមនុស្សម្នាក់បានកើតមកកសាងបំពេញបារមី។

ញញឹមចុងក្រោយ... ជាស្នាមញញឹមដ៏មានទឹកដមស្រស់ជាងស្នាមញញឹមរបស់ទេវបុត្រ និងទេពធិតានៅលើឋានសួគ៌ាឡីទៅទៀត ជាស្នាមដែលមនុស្សផងទាំងឡាយបានឃើញហើយ កើតមានបីតិសោមនស្ស កើតកម្លាំងចិត្តក្នុងការកសាងបារមីជាបន្តទៀត៕


លោកគ្រូតូច

No comments:

Post a Comment