ពូកែភ្លេចគុណហៅក្រពើ ពូកែខ្សែលើហៅកញ្ជ្រោង
ពូកែបត់បែនហៅក្ដាមគ្រោង ពូកែយិតយោងហៅកណ្ដៀរ។
ពូកែធ្វើការហៅសត្វឃ្មុំ ពូកែទួញយំហៅសត្វលា
ពូកែដើរទាបហៅសត្វទា ពូកែលូនវារហៅសត្វខ្យង។
ពូកែជញ្ជូនហៅស្រមោច ខួរអត់ប្រយោជន៍ហៅបង្កង
ពូកែសាងពៀរហៅអង្ក្រង ពូកែដេកផ្សងត្រដេវវិច។
ពូកែបំផ្លាញហៅសត្វខ្មូត ពូកែផ្លោះលោតកញ្ចាញ់ចេក
ពូកែថាត្រាប់ហៅសត្វសេក ពូកែច្រៀងស្រែករៃកណ្ដឹង។
ពូកែកកាយមាន់ប្រើជើង ប្រវ័ញ្ចឈាមយើងឈ្លើងអត់ឆ្អឹង
ពូកែសាបព្រួសពស់វែកហ្នឹង ច្រឡោតតោតខឹងដឹងទាំងដង។
ពូកែភ្លេចធាតុមេអំបៅ ពូកែធ្វើខ្លៅហៅអាយ៉ង
ពូកែសម្ដីកវីបង ត្រៀមថ្នាំទុកផងក្រែងបែកមាត់៕
ប្រភព៖ ហ្វេសប៊ុក
Cr. Ly Hong Lean
No comments:
Post a Comment