Wednesday, January 25, 2017

គប្បីរក្សាវិធីដើរ ចូរដើរឲ្យល្អ ដើរឲ្យបានត្រឹមត្រូវ


វាមិនមានបុគ្គលណាមួយប្រាថ្នាចង់ដើរលើផ្លូវងងឹតសូន្យសុងទេ មានតែការប្រាថ្នាចង់មាន មាគ៌ាជីវិតមួយដើរលើផ្លូវ ដែលភ្លឺទាំងអស់គ្នា ព្រោះដូច្នោះក៏ត្រូវអប់រំខ្លួនឲ្យស្គាល់ផ្លូវឲ្យបានច្បាស់ ផ្លូវងងឹតក៏ឲ្យដឹង ផ្លូវភ្លឺក៏ឲ្យដឹង ទៅកាន់ទីងងឹតក៏ឲ្យដឹង ទៅកាន់ទីភ្លឺក៏ឲ្យដឹង នឹងដឹងបានដោយត្រឹមត្រូវ ក៏អាស្រ័យផ្អែកលើការសិក្សាព្រះធម៌ ដែលព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែង អប់រំប្រៀនប្រដៅទូន្មានទុកមកហើយ។

កាលណាបានដឹងហើយ ក៏គប្បីសិក្សាវិធីដើរឲ្យបានល្អ ដើរលើផ្លូវភ្លឺ តើអ្នកដើរត្រូវដូចម្ដេច? ក៏ត្រូវសិក្សាឲ្យបានច្បាស់លាស់ តើដើរយ៉ាងម៉េច? ទើបនឹងដើរផ្លូវងងឹត និងមានឈ្មោះថា ផ្លូវងងឹត ហើយត្រូវមានគ្រោះថ្នាក់ ដែលកំពុងពួនស្ទាក់ ដោយមិនចាំបាច់សង្ស័យឡើយ ទើបមិនគួរផ្សងព្រេងប្រថុយប្រថាន ធ្វើដំណើរទៅ។  ចូរអប់រំចិត្តឲ្យបានល្អ មានភ្នែកភ្លឺច្បាស់ ដើរលើផ្លូវត្រូវ ឬផ្លូវស្តាំ អាចធ្វើខ្លួនឲ្យមានគតិរបស់ខ្លួនឯងបាន៕

No comments:

Post a Comment