រឿងអប់រំ៖
អ្វីទៅជាតំលៃ របស់កូនស្រីមាសម្តាយ?
ថ្ងៃមួយ អ្នកម្តាយ ចង់ប្រាប់កូនស្រី របស់គាត់ពីតំលៃ
នៃមនុស្សស្រី
អ្នកម្តាយ៖ កូនមានដឹងទេថាតើ មានអ្វីនៅក្នុងដៃរបស់ម៉ែ?
កូន៖ ចាសម៉ែ កូនពិតជាមិនដឹង ថាតើមានអ្វីនៅក្នុងដៃរបស់ម៉ែទេ តើម៉ែអាចឲ្យកូនសុំមើល បន្តិចបានទេ?
អ្នកម្តាយ ខំក្តាប់ដៃយ៉ាងណែន ប្រឹងលាក់វត្ថុដែលនៅក្នុងដៃមិនឲ្យកូនស្រីរបស់គាត់មើលទេ....
ទោះបីកូនស្រីទាញដៃរបស់ម៉ែ មកក្បែររួចប្រឹងទាញម្រាមដៃចេញយ៉ាងណាក៌ដោយ!!!
រហូតដល់កូនរបស់គាត់អស់ចិត្តហើយ ហត់នឿយនឹងការដណ្តើមអ្នកម្តាយ មើលថាតើមានអ្វីនៅក្នុង
ដៃរបស់អ្នកម៉ែ ....!!! កូនស្រីក៌ដើរទៅអង្គុយនៅលើកៅអី ....!!!
អ្នកម្តាយ៖ តើកូនពិតជាចង់មើលរបស់ ដែលនៅក្នុងដៃរបស់ម៉ែណាស់មែនទេ?
កូន៖ ចាសម៉ែ កូនពិតជាចង់ដឹងខ្លាំង ណាស់
អ្នកម្តាយ៖ នេះនែ៎! មើលមើល៍ នេះគឺជាអ្វីដែលកូនទាមទារចង់មើលនោះ
(អ្នកម្តាយ លាម្រាមដៃបង្ហាញកូនស្រី)។
កូន៖ ស្មានតាស្អីគេ តាមពិត គឺជាកាក់ (សេន)
ធម្មតាសោះគ្មានអីសំខាន់ផង ហេតុអីចាំបាច់លាក់ដល់ថ្នាក់នេះ!!!
អ្នកម្តាយ៖ ក៏យកសេននោះដ៏ដែលមកក្តាប់អោយណែន
ហើយសួរទៅកូនម្តងទៀតថា .... នេះនែ៎ តើកូនចង់មើលអ្វីដែលនៅក្នុងដៃរបស់ម៉ែទៀតទេ?
កូន៖ ខ្ញុំលែងចង់មើលហើយ ព្រោះខ្ញុំដឹងយ៉ាងច្បាស់ណាស់ថា នៅក្នុងដៃរបស់ម៉ែ
គឺគ្រាន់តែជាសេនធម្មតាប៉ុណ្ណោះ !!!!
អ្នកម្តាយ៖ ត្រូវហើយកូន ដូច្នេះកូនត្រូវរក្សារតំលៃរបស់ខ្លួន
ឲ្យដូចទៅនឹងអ្វីដែលកូនចង់ឃើញពីដំបូង អ៊ីចឹងដែរ !!! កូនស្រីនឹងលែងមានតំលៃ ប្រសិនបើកូនមិនចេះរក្សារតំលៃរបស់ខ្លួនឯង
!!!
កូនស្រី៖ (ហាក់បីដូចជាភ្ញាក់ខ្លួនព្រឺត) ហើយក៏ស្ទុះទៅ ឱបអ្នកម្តាយទាំងញញឹមលាយនឹងទឹកភ្នែក
ហើយនិយាយថា កូនអរគុណអ្នកម៉ែខ្លាំងណាស់ ដែលអ្នកម៉ែ តែងតែចង់ឲ្យបានកូនល្អ !!!
ហើយកូននឹងសន្យាជាមួយអ្នកម៉ែថា កូនស្រីរបស់អ្នកម៉ែម្នាក់នេះ នឹងរក្សាតំលៃរបស់ខ្លួនឯង
ឲ្យក្លាយជារបស់ដែលមានតំលៃជានិច្ច !!!
មនុស្សប្រុសដែលស្រលាញ់យើងពិតប្រាកដ
គឺជាមនុស្សប្រុសដែល
ហានទទួលខុសត្រូវ គ្រប់បែបយ៉ាង រួមទាំងក្រាបក្បាលដល់កន្ទេល
ជាមួយកូននៅថ្ងៃអាពាហ៍ពិពាហ៍ !!!
មិនមែនគ្រាន់តែផ្ការមួយទង
ចង់មកប្តូរយកតំលៃរបស់កូននោះឡើយ !!!!
ក្មេងៗស្រីទាំងទ្បាយទាំងក្រុង និងជនបទ ចូរចងចាំន័យក្នុងអត្ថបទនេះ
ឲ្យបានជាប្រចាំ ពោលគឺចាំៗគ្រប់វិនាទី ដើម្បីរក្សាតម្លៃខ្លួនឯង។ ផ្កាស្លាមិនក្រអូប
ដូចផ្កាកូលាបមែនពិត តែនាំជីវិតកូនស្រី ឲ្យមានតម្លៃពេញមួយជីវិតរបស់កូនបាន៕
----------------------------------
ប្រភព៖ khonlinenews.com
No comments:
Post a Comment