Friday, January 6, 2017

ក្នុងទុក្ខ មានសេចក្ដីសុខ


          “...ខណៈពេលដែលយើងឃើញទុក្ខភ្លាមៗ ជីវិតក៏ផ្លាស់ប្តូរទៅតាមផងដែរ។ ទើបព្រះសម្មាសម្ពទ្ធទ្រង់ត្រាស់ថា ទុក្ខគឺជាអរិសច្ចៈ ព្រោះក្នុងទុក្ខ បើវាលាស់ចេញមកហើយ សេចក្ដីសុខក៏នៅត្រង់នោះដែរ។ បើប្រៀបទៅនឹងផ្លែក្រូច ទុក្ខគឺប្រៀបដូចជាសំបកក្រូច ចំណែកសេចក្ដីសុខ ប្រៀបដូចសាច់ក្រូច។  បើអ្នកណា កំពុងមានទុក្ខក្នុងជីវិត ក៏សុំឲ្យញញឹមដាក់ខ្លួនឯងថា សុខមកហើយ ខ្ញុំនឹងបកសំបកវាចេញ ហើយរកសេចក្ដីសុខឲ្យឃើញ។   

តាមពិតទៅ ទុក្ខគឺជាលក្ខណៈម្យ៉ាងរបស់សេចក្ដីសុខ ព្រោះទុក្ខ និងសេចក្ដីសុខ សុទ្ធតែពឹងពាក់គ្នាទៅវិញទៅមក។ សុខ និងទុក្ខនៅជាមួយគ្នាតាំងពីដើមមក គ្រាន់តែយើងមើលមិនឃើញប៉ុណ្ណោះ បើយើងមើលឃើញដោយបញ្ញា នោះយើងនឹងអរគុណទុក្ខជាមិនខានឡើយ...៕

គ្រប់យ៉ាងដែលចូលមកក្នុងជីវិត សុទ្ធតែបណ្ដោះអាសន្នទាំងអស់
ស្រឡាញ់ក្តី ស្អប់ក្ដី ខឹងក្រោធក្តី សមបំណងក្ដី ខកចិត្តក្តី
គឺបណ្ដោះអាសន្នទាំងអស់ គ្រប់យ៉ាងចូលមកបាន ចេញទៅវិញក៏បាន

ស្រ.ស. សេចក្ដីទុក្ខ សេចក្ដីសុខ
បោះ. ២០១២, រោ.Olympic, ទំ. ១៨
ប្រែ. ប្រាជ្ញ សម្បត្តិ


No comments:

Post a Comment