Thursday, February 23, 2017

តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត រួចពីទុក្ខព្រោះស្នេហាទេ?


តើមានល័ក្ខគោលធម៌ណា ដែលអាចជួយបន្ថែមកម្លាំងចិត្ត រួចពីទុក្ខព្រោះស្នេហាទេ?

តេ. និតិនយៈ ឆ្លើយតបនូវបញ្ហាកម្មនេះ ដូចខាងក្រោម៖

សេចក្ដីស្រឡាញ់ កើតចេញពីចិត្តពីរដួង ដែលមានទំនាក់ទំនងគ្នា ដោយចិត្តនេះ អាស្រ័យកាយ ជាគ្រឿងទ្រទ្រង់។ ព្រះពុទ្ធបរមគ្រូជាម្ចាស់ និងព្រះអរិយសាវ័កអប់រំទុកថា អ្វីក៏ដោយ ដែលកើតឡើង ស្ថិតនៅក្រោមសង្ខារធម៌នេះ ពេលកើតឡើងខាងដើម រមែងមានការផ្លាស់ប្តូរទៅត្រង់កណ្ដាល និងរមែងបែកធ្លាយ ស្លាប់ទៅ នៅក្នុងទីបំផុត។ រឿងទាំងនេះ មិនទៀង ទើបមានទុក្ខជារឿងធម្មតា ព្រោះរឿងទាំងនេះ មិនមានខ្លឹមសារ គ្មានសារៈអ្វីឡើយ យកឲ្យប្រាកដមិនបាន ស្នេហាក៏ដូចគ្នា គេចមិនផុតពីក្រិត្យក្រមច្បាប់ធម្មជាតិប្រការនេះបានឡើយ ព្រោះថា នៅទីបញ្ចប់ វាក៏ធ្លាក់ចូលក្នុងសភាពបែបនេះដូចគ្នា។

ក្នុងរឿងស្នេហានេះ  លោកបិយសោភណៈ បានពោលទុកក្នុងរឿង ត្រកងចិត្ត បន្សាបពិសស្នេហ៍ថា ចិត្តដូចជាដួងព្រះអាទិត្យ មិនបានបំពុលចំពោះបុគ្គលណាមួយទេ។ ភ័យអន្តរាយដ៏អាក្រក់របស់ចិត្តគឺ អារម្មណ៍ ប្រៀបបានដូចជាដុំពពកអ័ព្ទមួយផ្ទាំងធំ មកបាំងបិទពន្លឺរស្មីព្រះអាទិត្យ។ ពេលណាកើតមានភ័យក្នុងអារម្មណ៍ ប្រញាប់ទប់សង្កត់ចិត្តនេះឲ្យបាន។ ការទប់សង្កត់ចិត្តគឺ មិននិយាយរឿង ដែលចង់និយាយចេញមក មិនធ្វើរឿង ដែលចង់ធ្វើខ្លាំងពេក ទប់សង្កត់ចិត្តបានកាលណា ក៏អស់ភ័យ សង្កត់មិនបាន ហាមឃាត់ចិត្តមិននៅ រឿងតូចក៏អាចក្លាយជារឿងធំបានដែរ។

ភ័យក្នុងអារម្មណ៍បូកផ្សំជាមួយការជន្លជន្លេញ ពន្យុះ មានតែការសង្គាយពង្រីកអំពើអាក្រក់ឲ្យធំឡើង។ ការកំចាត់បង់នូវអារម្មណ៍ ទើបត្រូវហ្វឹកហាត់ គឺហ្វឹកមិនធ្វើរឿងដែលរំជែឲ្យយើងធ្វើ ហ្វឹកចិត្តធ្វើរឿង ដែលនាំមកនូវសុវត្ថិភាព។ អ្នកណាហ្វឹកហាត់ចិត្តបានច្រើនប៉ុនណា អ្នកនោះក៏ត្រជាក់ចិត្តបានច្រើនប៉ុណ្ណោះ អ្នកណាធ្វើអ្វីតាមចិត្ត អ្នកនោះទុកដូចជា បង្កទុក្ខភ័យនៅជុំវិញខ្លួន មិនមានអ្នកណាធ្វើបាបយើង ខ្លាំងជាងយើងធ្វើបាបខ្លួនឯងទេ។ មនុស្សគ្រប់គ្នាចូលចិត្ត មួលបង្កាច់បង្ខូចអ្នកដទៃ កកូរកកាយសើររើ រឿងចាស់នោះឡើងវិញ រឿងដែលស្ងប់ស្ងាត់បាត់ទៅហើយ ចូលចិត្តលើកមកនិយាយ ម្ដងហើយម្ដងទៀត ឈប់និយាយ ឈប់ក្បូរក្បាច់ ដែលជារឿងគ្មានខ្លឹមសារ បង្ករំខានដល់អារម្មណ៍ខ្លួនឯង តាំងសតិបាន ក៏តាំងខ្លួនបាន សតិស្ថិតនៅក្នុងខ្លួនពេលណា មិត្តភាពក៏កើតឡើងបានពេលនោះ។

ការត្រកងចិត្តបាន ត្រូវស្ទាបស្ទង់ ថ្លឹងថ្លែងមើលចិត្ត មនុស្សមុតមាំប្រាកដប្រជា នឹងមិនញាប់ញ័រចំពោះព្យុះមារជីវិត ពិសដែលអាក្រក់គឺពិសស្នេហា ស្រឡាញ់ខ្លាំង មានទុក្ខក៏ខ្លាំង ស្រឡាញ់តិចៗ ក៏មានទុក្ខតិចៗ ទាំងដែលដឹងថា មានស្នេហាមានទុក្ខ ក៏នៅតែខំស្ទុះចូលទៅរកស្នេហា។ ស្នេហាជារឿងពិសិដ្ឋ តែមនុស្សមិនយល់ ព្រោះមិនបានថ្នមថែសេ្នហាទេ។ ស្នេហាជាអារម្មណ៍ ការផ្ដល់ឲ្យហេតុផល មនុស្សឆាប់ស្រឡាញ់ ច្រើនតែឆាប់ជិនណាយ កុំឲ្យគេស្រឡាញ់ទាល់តែញ័រខ្លួន ប៉ុន្តែឲ្យឧស្សាហ៍ព្យាយាម សន្សំទំនុកចិត្ត។ ស្នេហ៍ដំបូងជួប ដំបូងនិយាយ ដំបូងបែក ជាស្នេហាស៊ីវិល័យ ត្រូវប្រយ័ត្ន។ ពេលមានសេ្នហា មិនថា នឹងជាស្នេហាប្រភេទអ្វីទេ ចិត្តយើងមានសេចក្ដីប្រមាទ បើកបរប្រយ័ត្នគ្រោះថ្នាក់ ធ្វើចលនាចិត្ត ត្រូវប្រយ័ត្នអារម្មណ៍។ មនុស្សមួយចំនួនធំ ច្រើនតែមានអារម្មណ៍ ពេលណាមិនសមបំណង។ តួអារម្មណ៍នេះឯង ដែលកាត់បន្ថយក្ដីស្រឡាញ់ គេរកមិនឃើញទេថា ជីវិតមានបាន មានខូច មានសមបំណង មានខកបំណង វាជារឿងធម្មតាទៅហើយ ត្រូវហាត់ធ្វើចិត្តទុកបង្កាខ្លះៗ ក៏ល្អដែរ។

ទោះបីសង្ឃឹម នឹងជាថាមពលជម្រុញចលនាជីវិតក៏ដោយ ប៉ុន្តែត្រូវប្រយ័ត្នអារម្មណ៍ខកចិត្តផងដែរ អ្នកដែលបានបាត់បង់មនុស្សជាទីស្រឡាញ់ ក៏ព្រោះតែធ្វើតាមអារម្មណ៍ខ្លួនឯង។ ការនិយាយ មិនមានអ្នកណាស្រឡាញ់ មិនមានអ្នកណាយល់ គឺជាការរអ៊ូរទាំគ្មានហេតុផល កាត់បន្ថយសុខភាពចិត្ត។ ពិសស្នេហា មានកម្លាំងខ្លាំងជាថ្នាំពុល អ្នកដែលហ៊ានផឹកថ្នាំពុល ក៏ព្រោះតែស្នេហា មានជាតិពុលមុន ភាពប្រច័ណ្ឌ គឺជាចំណុចចាប់ផ្ដើមនៃពិសស្នេហ៍។ ចិត្តដែលប្រច័ណ្ឌ នឹងផ្សេងពីចិត្តព្រួយបារម្ភ។ ហួងហែង និងបារម្ភ សុទ្ធតែជាអន្លុងស្នេហ៍ ប៉ុន្តែហួងហែងឲ្យទោស ចំណែកបារម្ភវិញឲ្យគុណ។ មេត្តាធម៌គឺជា ចិត្តស្រឡាញ់ដ៏បរិសុទ្ធ ដែលកើតចេញពីការព្រួយបារម្ភទាំងនេះ។

យើងត្រូវត្រកងចិត្ត បន្សាប់ពិសស្នេហ៍ឲ្យបាន ដោយការតាំងសតិ ទាញចិត្តត្រឡប់មកឲ្យនៅក្នុងខ្លួន កុំបណ្ដោយអារម្មណ៍ ឲ្យស្វេចស្វាច ឲ្យរត់ពព្រោងពព្រាត ទាល់តែគេដឹងថា យើងលង់។ លង់អារម្មណ៍ពេលណា ក៏វង្វេងផ្លូវក្នុងពេលនោះ។ កាលវេលា និងវិធីរក្សាអារម្មណ៍  និងបន្ទំសេ្នហា នេះគឺវិធីត្រកងចិត្ត បន្សាបពិសស្នេហ៍៕




No comments:

Post a Comment