Thursday, March 30, 2017

៣ទិចនិកបង្រៀនកូនឲ្យយល់ធម៌


ការបង្រៀនកូនៗ ឲ្យយល់ធម្មៈ គឺជាការសាងមូនដ្ឋានគ្រឹះផ្លូវចិត្តឲ្យកូនៗ ជាក្មេងដែលមានភាពទន់ភ្លន់ ឱនលំទោន ចេះបន្ទាបនូវខ្លួន មានសភាពស្លូតបូត មិនយកប្រៀបអ្នកដទៃ និងចូលចិត្តស្រឡាញ់សន្ដិភាព ជាដើម។ រឿងទាំងអស់នេះ ជារឿងដែលលោកឪពុកអ្នក​ ម្ដាយគ្រប់រូប អាចក្រាលត្រនាប់បាតឲ្យកូនបានដោយធម្មៈ។ ហើយធម្មៈនេះ មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ ទោះបីថា ពួកគេបាន នឹងកំពុងនៅតូចៗក៏ដោយ គោលគំនិតល្អដើម្បីជីវិត នឹងលើកយកវិធីសាស្ត្រងាយៗ ៣ចំណុច ក្នុងការបណ្ដុះបណ្ដាលអប់រំកូនៗ ឲ្យ យល់ពីធម្មៈ មកចុះផ្សាយ ដើម្បីឲ្យអាណាព្យាបាលគ្រប់រូប បានជ្រាបជាពុទ្ធិ ក្នុងការអប់រំកូនៗរបស់ខ្លួន ដូចខាងក្រោម៖

អប់រំកូន ឲ្យយល់ធម្មៈ លោកឪពុកអ្នកម្ដាយបង្រៀនបាន មិនមែនជារឿងនៅឆ្ងាយពីខ្លួនឡើយ

បើនិយាយពីធម្មៈ ស្មេរក្នុងនាមឋានៈជាមនុស្សម្នាក់ ដែលចូលចិត្តចូលវត្តអារាម ធ្វើបុណ្យដាក់ទាន ហើយរឿងដែលបានឃើញរាល់ ពេលគ្រប់លើកពីការបានទៅវត្តនុ៎ះ គឺការណ៍ដែលឃើញមានសាមណេរអង្គនេនតូចៗ និងមានក្មេងជីតូចៗ មកបួសរៀនសូត្រនៅតាម វត្តអារាម ក្នុងវគ្គណាមួយក្នុងរដូវប្រាំង និងបានឃើញញឹកញាប់គឺ លោកឪពុកអ្នកម្ដាយបាននាំកូនតូចៗចូលវត្ដធ្វើបុណ្យច្រើនឡើងៗ វាជារឿងមួយគួរឲ្យត្រេកអរខ្លាំងណាស់ និងត្រជាក់ចិត្តខ្លាំងមែនទែន ព្រោះការបណ្ដុះបណ្ដាលអប់រំឲ្យក្មេងៗបាននៅជិតវត្តអារាម និងជិតធម្មៈទៅតាំងពីតូចៗ នឹងជួយដុសខាតសន្ដានចិត្តរបស់ក្មេងៗ​ ឲ្យក្លាយទៅជាមនុស្សដែលទន់ភ្លន់ ស្រគតសុ្រគំ មានក្ដីមេត្តា និងស្រឡាញ់ភាពស្ងប់ស្ងាត់ (មានសន្តិភាពក្នុងចិត្ត) មិនបៀតបៀនព្យាបាទអ្នកដទៃ បានដោយស្រួល។

ធម្មៈប្រៀបដូចជាស្ពានឆ្លងចាស់ ក្មេងនឹងបានធ្វើដំណើរឆ្លងចូលទៅកាន់គុណសម្បត្តិ។ ការមានធម្មៈនៅក្នុងចិត្ត នឹងជួយឲ្យគ្រប់គ្នាមាន សតិ បានគិត បានត្រិះរិះពិចារណា។ ការណ៍ដែលនឹងចាប់ផ្ដើមធ្វើ ឬមុននឹងនិយាយពោល វានឹងជួយកាត់បន្ថយកំហុសឆ្គង និងភាព ទាស់ចិត្តក្នុងរឿងផ្សេងៗ ថយចុះបានច្រើន។ ដូចនោះ បើសិនលោកឪពុកអ្នកម្ដាយ នឹងបង្រៀនកូនៗពីផ្ទាំងក្រណាត់សតូចៗនៃគ្រួសារ ឲ្យបានស្គាល់ និងប៉ះពាល់ត្រូវធម្មៈ ចាត់ទុកបានថាជារឿងដែលគួរធ្វើ និងមិនមែនជារឿងនៅឆ្ងាយពីខ្លួន ឬរឿងពិបាកណាមួយឡើយ បើសិនយើងនៅក្នុងនាមឋានៈជាឪពុកម្ដាយ នឹងជួយគ្នាសាងធម្មៈឲ្យធំធាត់ក្នុងចិត្តរបស់កូននុ៎ះ។

ព្រះមហាវ.វជិរមេធី លោកមានថេរដីកាថា ការបង្រៀនធម្មៈដល់កូននោះ លោកឪពុកអ្នកម្ដាយត្រូវចាប់ផ្ដើមតាំងពីកូននៅក្នុងគភ៌ ចន្លោះ ពេលដែលខ្លួនតាំងគភ៌ លោកឪពុកអ្នកម្ដាយ ក៏គួរដំណើរការប្រព្រឹត្តទៅនៃជីវិតឲ្យនៅក្នុងសីលធម៌ នឹងជាការដាំគ្រាប់ពូជនៃគុណសម្បត្តិ ដែលធំធាត់ឡើងក្នុងថ្ងៃស្អែក ប៉ុន្តែបើយើងមកបណ្ដុះបណ្ដាលគេ ក្នុងថ្ងៃដែលគេកើតចេញមកហើយ អាចនឹងយឺតពេល

ប៉ុន្តែគ្រួសារណា ដែលមិនធ្លាប់ចាប់ផ្ដើមបង្រៀនធម្មៈដល់កូនតាំងពីពេល ដែលតាំងគភ៌ទេ ក៏អាចចាប់ផ្ដើមបណ្ដុះធម្មៈនៅក្នុងចិត្តដល់ កូនបាន នាំគ្នាចាប់ផ្ដើមតាំងពីពេលដែលកូននៅតូចៗនុ៎ះឯង ដើម្បីឲ្យលោកឪពុកអ្នកម្ដាយ បានយល់ក្នុងគោលការណ៍បង្រៀនធម្មៈដល់ កូន តាមរបៀបយល់ងាយៗ ស្មេរទើបនាំយកគោលការណ៍បង្រៀនធម្មៈ ពីលោកម្ចាស់ វ.វជិរមេធី ដែលអាចជឿជាក់ទុកចិត្តបានថា មិន ថាពេលនាំមកប្រើក្នុងការបង្រៀនកូនៗប៉ុណ្ណោះទេ តែថែមទាំងនឹងជួយឲ្យពួកគេធំឡើង ក្លាយទៅជាយុវជនដ៏ល្អរបស់គ្រួសារ និងសង្គម ជាតិបានទៀតផង។

លោកឪពុកអ្នកម្ដាយគ្រប់រូប រមែងស្រឡាញ់កូនដូចៗគ្នាទាំងអស់ ហើយក៏មានវិធីសាស្ត្រប្រតិបត្តិចិញ្ចឹមកូនផ្សេងៗគ្នាដែរ អ្នកខ្លះ ស្រឡាញ់កូនមិនត្រូវតាមគន្លង ក៏អាចក្លាយទៅជាឪពុកម្ដាយរករឿងកូននាំទុក្ខមកដាក់ខ្លួន អាចទៅមើល ធ្វើបាប ១៤ប្រការ ពីលោក ម្ចាស់ វជិរមេធី គេហទំព័រគោលគំនិតល្អដើម្បីជីវិតបានចុះផ្សាយរួចមកហើយ  ដែលឪពុកម្ដាយធ្វើចំពោះកូន មិនថានឹងមានចេតនា ឬក៏ អចេតនាទេ ហើយអាចជាមូលហេតុនាំឲ្យជីវិតរបស់កូនដំណើរការទៅមិនត្រូវ មិនគួរ សូមពិនិត្យខ្លូនឯងមើលសិនថា តើអ្នកបានភ្លេច ភ្លាំងធ្វើបែបនេះដែរឬក៏អត់ទេ?

៣ទិចនិកបង្រៀនកូនឲ្យយល់ធម្មៈ

១. កែលំអបរិស្ថាន៖ ចិត្តរបស់ក្មេងមានទំនោរថា នឹងខ្ពស់ឬទាប ស្ថិតនៅលើបរិស្ថានជុំវិញខ្លួនដែលកើតមានដូច្នេះ ព្រោះការរៀន ចេះដឹងរបស់ក្មេងតាំងពីដំបូងកើតមកបាន ៦ឆ្នាំ កើតឡើងពីការបានទទួលកម្លាំងបណ្ដាលចិត្តច្រើនជាង ការប្រើហេតុផល។ កូនៗទើប រៀនដឹងឆ្លងកាត់តាមរយៈបទពិសោធផ្ទាល់ ដែលបានមើល បានដឹង បានឃើញ បានឮ បានភ្លក់រស និងបានប៉ះពាល់ត្រូវ។ គ្រប់អ្វីៗ សុទ្ធតែក្លាយជាបទពិសោធជីវិតរបស់កូនទាំងអស់។

២. ឪពុកម្ដាយគឺជាទូរទស្សន៍អេក្រងបិទ៖ ទូរទស្សន៍អេក្រងបិទ នឹងមានតែមួយបុស្ដិ៍គត់ អ្នកមើលមិនអាចចុចតេលេបញ្ជាទៅរើស មើលព័ត៌មានផ្សេងៗបានទេ។ ព្រោះដូចនោះ ជីវិតរបស់ឪពុកម្ដាយគឺជាព័ត៌មាន ទូរទស្សន៍ ដែលជារលកធាតុអាកាសក្នុងប៉ុស្ដិ៍ទូរទស្សន៍ អេក្រងបិទ និងបើកឲ្យកូនមើលគ្រប់ពេល២៤ម៉ោង។ ក្នុងចិត្តរបស់កូន ឪពុកម្ដាយទើបជាតួអង្គសម្ដែងគ្រប់ពេលវេលា។ បើចង់ឲ្យចិត្ត របស់កូនប៉ះពាល់ត្រូវគុណធម៌ ទូរទស្សន៍មួយប៉ុស្ដិ៍នេះ នឹងបញ្ចាំងសាច់រឿងណា ដែលទាក់ទងជាមួយនឹងគុណធម៌ ឲ្យកូនបានមើល ព្រោះការរៀនចេះដឹងដ៏ល្អបំផុតរបស់កូន គឺការធ្វើតាមគំរូរបស់ឪពុកម្ដាយ។

៣. មានសិល្បៈក្នុងការបង្រៀន៖ ការណ៍ដែលបង្រៀនធម្មៈ ឲ្យដល់កូន មិនគួរបង្រៀនគ្នាដោយផ្ទាល់ៗទេ ប៉ុន្តែគួរបង្រៀនឲ្យកូន មើលឃើញថា ធម្មៈជារឿងជិតខ្លួន ធម្មៈជាចំណែកមួយរបស់ជីវិតប្រចាំថ្ងៃ និងគួរបង្រៀនដោយប្រយោល ដូចជា ការបង្រៀនតាមរយៈ មើលគំនូរជីវចល ឬរឿងនិទាន ព្រោះក្មេងៗចូលចិត្តស្ដាប់រឿងនិទានជានិច្ច ហើយនឹងបានទទួលការបណ្ដុះបណ្ដាលទស្សនគតិដ៏ល្អៗ ក្នុងដំណើរការជីវិតឆ្លងតាមរយៈរឿងនិទាន ដោយកូនមិនដឹងខ្លួនថា លោកឪពុកអ្នកម្ដាយកំពុងបង្រៀនធម្មៈឡើយ។ ការបង្រៀនដោយ ប្រយោលនេះ នឹងយល់ជ្រោតជ្រាបចូលទៅបានរាល់ថ្ងៃ ធ្វើឲ្យកូនមិនមានអារម្មណ៍ជំទាស់ប្រឆាំងជាមួយការបង្រៀនធម្មៈនេះឡើយ។

ទិចនិកការបង្រៀនធម្មៈឲ្យដល់កូនៗ មិនមែនជារឿងអ្វី ដែលគួរឲ្យលំបាកនុ៎ះទេ ហើយក្រៅពីការបង្រៀនធម្មៈតាមបែបវិធី ងាយៗ ដែលអាចចាប់ផ្ដើមបានពីខ្លួនរបស់លោកឪពុកអ្នកម្ដាយហ្នឹងឯង។ ពាក្យដំបូន្មានមួយទៀតគឺ ព្យាយាមនាំកូនទៅវត្ត ទៅថ្វាយបង្គំព្រះពុទ្ធបដិមា ភិក្ខុសង្ឃ អង្គសាមណេរ ជាពិសេសវត្តដែលនៅជិតផ្ទះបំផុត។ លោកឪពុកអ្នកម្ដាយគួរដឹកនាំកូនៗ ឲ្យរៀនដាក់បាត្រលោកពេលព្រឹក ឬនាំទៅធ្វើបុណ្យនៅតាមវត្តអារាមនានាទូទាំងប្រទេស រាល់ថ្ងៃឈប់សម្រាក់ពីការងារ សិក្សារៀនសូត្រ។ ហើយការធ្វើរបៀបនេះបានញឹកញាប់ៗទៅ នឹងជួយឲ្យក្មេងៗបានជ្រោតជ្រាបក្នុងធម្មៈ ចូលដល់ដួងចិត្ត ចូលដល់បេះដូង។ បើមានធម្មៈជាកល្យាណមិត្ត ជាមូលដ្ឋានគ្រឹះរបស់ចិត្ត ដែលមានស្ថិរភាពជាប់ជាមួយកូនទៅរហូតដល់ធំ មិនថារៀនសូត្រ ឬបំពេញកិច្ចការទេ ក៏នឹងបានសម្រេចជាភេយ្យោភាព... ដោយការយកចិត្តទុកដាក់៕



No comments:

Post a Comment