Wednesday, March 29, 2017

តើយើងកំពុងតែស្រឡាញ់គ្នាដែរឬទេ​?


កាលពីមុន​ មុនពេលដែលយើងបានជួបគ្នា​យើងម្នាក់ៗ សុទ្ធតែ​មានម្ចាស់ការលើខ្លួនឯងរៀងៗខ្លួន​
មានសេចក្តីសុខជាមួយនឹងសេរីភាព​របស់យើងផ្ទាល់ យើងបានធ្វើនូវរឿងដែលយើងចង់ធ្វើ​
បានសាកល្បង​ដោយខ្លួនយើងផ្ទាល់​ ទោះខុសខ្លះក្ដី​ ត្រូវខ្លះក្តី​តែទោះជាយ៉ាងនេះក្តី​ សេរីភាព​របស់​យើង
 ​ពេលខ្លះវាបានធ្វើឲ្យយើងមានអារម្មណ៍ថាឯកា​ ហើយនៅថ្ងៃនោះ ​
ដែលជាថ្ងៃមនុស្សឯកាពីរនាក់បានមកជួបគ្នា​។


ថ្ងៃដែលយើងម្នាក់ៗ​ សម្រេចចិត្ត​លះបង់សេរីភាពផ្ទាល់ខ្លួន​ ហើយចែករំលែកជីវិតទាំងមូល​
ទាំងពេលវេលា​មកដាក់រួមគ្នា​ក្នុងនាមជាគូ​ស្នេហ៍។

គ្រាដំបូង អ្វីគ្រប់យ៉ាងមើលទៅស្រស់បំព្រង​ មានសេចក្តីសុខគ្រប់ពេលដែលនៅក្បែរគ្នា​
ហើយយើងបានរៀនសូត្រពីចំណុចខ្លាំង ឬល្អ និងព្យាយាមឈ្វេងយល់ពីចំណុចខ្សោយ
ឬភាពអវិជ្ជមានរៀងៗខ្លួន​ ពេលនោះមិនខុសអី​ ពីការប្តូរអាវគ្នាពាក់​នុ៎ះទេ​ ....។

ជីវិតគូ ត្រូវចេះជួយកែរតម្រូវគ្នា មិនមែនចាប់កំហុសគ្នានោះទេ ហើយត្រូវចេះទទួលយកការពិត
ហើយចេះលះបង់អ្វីដែលមិនល្អ ដើម្បីអនាគតទាំងអស់គ្នា៕

ប្រភព៖ ហ្វេសប៊ុក



No comments:

Post a Comment