Thursday, March 30, 2017

ប្រាជ្ញាជីវិត ២០ប្រការ អប់រំកូនឲ្យក្លាយជាមនុស្សល្អ


ពេលវេលាចេះតែកន្លងផុតទៅមួយថ្ងៃហើយមួយថ្ងៃទៀត ហេតុការណ៍ដែលកើតមានឡើងមិនចេះចប់មិនចេះហើយ  ធ្វើឲ្យមនុស្សយើងច្រើនតែសោកស្ដាយពេលវេលាដែលកន្លងផុតទៅ ដោយមិនបានធ្វើរឿងដែលខ្លួនឯងចង់ធ្វើ ហើយមិនអាចវិលត្រឡប់ទៅដោះស្រាយកែខៃអតីតកាលបាន តែអាចមកដាក់ផែនការអនាគតឲ្យកូនតូចៗរបស់យើងបាន ដោយប្រាជ្ញាជីវិតល្អៗ ដែលអាចយកមកប្រើប្រាស់បាន ក្នុងជីវិតប្រចាំថ្ងៃ លោកឪពុកអ្នកម្ដាយគួរនឹងបានអាន កត់ចំណាំទុកក្នុងការអប់រំកូនៗមុនចូលអាយុ៤៥ឆ្នាំ។

ប្រាជ្ញាជីវិត

១) មិនត្រូវតាំងចិត្តរៀនច្រើនពេកទេ លើមុខវិជ្ជាដែលខ្លួនឯងជ្រើសរើស ប៉ុន្តែការប្រើភាសា ដូចជា ភាសាអង់គ្លេស និងភាសាចិន ចាំបាច់ណាស់ ចំពោះការទំនាក់ទំនង គួរយកចិត្តទុកដាក់ក្នុងវិជ្ជាដែលត្រូវប្រើក្នុងការធ្វើការងារល្មមគ្រប់គ្រាន់ហើយ ក្នុងលោកនេះនឹងក្លាយជាការពិតបាន។

២) ការធ្វើសកម្មភាពក្នុងសាលារៀន និងរួមទាំងមហាវិទ្យាល័យនោះ ចាំបាច់មានច្រើនគ្រប់គ្រាន់ ជាមួយការខិតខំអានសៀវភៅ ព្រោះវាជាការហ្វឹកហាត់ទស្សនៈក្នុងការចូលសង្គម សាងមិត្តភាព ហ្វឹកហាត់ការទទួលខុសត្រូវ និងការគ្រប់គ្រងពេលវេលា។

៣) រើសការងារណា ដែលត្រូវចំណង់ចំណូលចិត្តខ្លួន និងពិតប្រាកដសម្រាប់ខ្លួនឯង កុំភ្លេចឲ្យសោះថា មុខរបរអាជីពនោះអាចចិញ្ចឹមខ្លួនឯងបាន បើវាមិនប្រាកដទេ កុំបោកប្រាសខ្លួនឯងអី ហើយកុំបង្ខំចិត្តធ្វើការងារណាដែលខ្លួនឯង មិនស្រឡាញ់ និងមិនស្ទាត់ជំនាញអី វានឹងមានការឈឺចាប់វេទនាចិត្តខ្លួន ព្រមទាំងកម្លាំងចិត្តនឹងចុះថមថយទៅវិញទទេ។

៤) ពេលថ្ងៃធ្វើការងារ អ្នកណាចេះសន្សំសំចៃ ម្នាក់នោះនឹងមានបានឆាប់លឿនជាងអ្នកដទៃ និងរឿងដែលសំខាន់ត្រូវចងចាំទុកគឺ ជីវិតដែលគ្មានជាប់ជំពាក់បំណុល គឺជាជីវិតប្រសើរដ៏ឧត្តុង្គឧត្តម


៥) រកគោលដៅក្នុងជីវិតឲ្យឃើញ និងឲ្យលឿនបំផុត ព្រោះវានឹងជាគ្រឿងនាំផ្លូវឲ្យកូនរបស់់អ្នកទៅអស់មួយជីវិត។

៦) ទិញផ្ទះនៅ មុនទិញរថយន្ដ ព្រោះផ្ទះនៅមានតែបន្ថែមតម្លៃច្រើនឡើង រថយន្ដមានតែនឹងបន្ថែមតម្លៃថយចុះ ពេលទិញក៏ឲ្យប្រាប់ថាឡាន=ថយចុះ។

៧) ការប្រាក់ផ្ទះសម្បែងនោះច្រើនមហាសាល ប្រញាប់ដោះបំណុលឲ្យអស់ មុននឹងខ្លួនចាស់ខ្លាំង និងរកពេលសម្រាក់លែងបាន។

៨) ការសន្សំសំចៃមានត្រឹមតែកាំជណ្ដើរដំបូងក្នុងការទៅកាន់ភាពមានបាន ថ្នាក់បន្ទាប់មកត្រូវចេះបណ្ដាក់ទុន និងសេពគប់រាប់អានជាមួយទីប្រឹក្សាយោប៉ល់ផ្នែកខាងហិរញ្ញវត្ថុទុកជាមិត្ត ដើម្បីសុំការណែនាំផ្នែកការបណ្ដាក់ទុនពីគេ។


៩) កុំធ្វើជាសត្រូវជាមួយអ្នកណាក្នុងលោកនេះ ព្រោះក្នុងថ្ងៃណាមួយគេ គេអាចនឹងឡើងធំ និងត្រឡប់មកធ្វើបាបយើងវិញ ក៏អាចថាបាន។

១០) ខ្សែស្រឡាយពូជអម្បូរជារឿងសំខាន់ ទោះជាឲ្យពូកែប៉ុនណា ស៊ូមានមិត្តភក្ដិច្រើនប៉ុនណា ទុកចាំជួយសង្គ្រោះគ្នាទៅវិញទៅមកមិនបានឡើយ។

១១) គួរមានការងារធ្វើច្រើនជាងមួយ ព្រោះស្ថិរភាពក្នុងជីវិត មិនធ្លាប់មានទេលើលោកមួយនេះ។

១២) កុំគិតថា ខ្លួនឯងធ្វើអ្វីបានត្រឹមតែម្នាក់ឯង ព្រោះសមត្ថភាពរបស់មនុស្សយើងមានច្រើនជាងមួយជានិច្ច។


១៣) ពេលមានឱកាសអ្វីក៏ដោយ ចូលមកក្នុងជីវិត ចូរកុំបដិសេធ ទុកណាវាជារូបភាពបរាជ័យក៏ដោយ តែវាគឺជាបទពិសោធរបស់ជីវិត។

១៤) កសាងខ្លួនឲ្យបានលឿនបំផុត ក្នុងខណៈដែលនៅមានកម្លាំងនៅវ័យកម្លោះក្រមុំ ព្រោះក្នុងការពុះពារឧបសគ្គក្នុងអំឡុងពេលអាយុច្រើនពេក មិនមែនជារឿងស្រួលប៉ុន្មានទេ។

១៥) ចេញដំណើរទេសចរតាំងពីនៅលីវ ព្រោះពេលមានគ្រួសារទៅ ការធ្វើដំណើរកំសាន្ដមានរឿងលំបាកជាមុន។

១៦) ជ្រើសរើសគូជីវិត ចូរគិតឲ្យបានច្បាស់លាស់ កុំសម្លឹងមើលតែចំណុចល្អរបស់គេ តែត្រូវមើលឲ្យដឹងថា យើងអាចទទួលយកចំណុចអាក្រក់របស់គេបានច្រើន ក្នុងកម្រិតណាមួយ។


១៧) ការមានសង្សារ ឬស្វាមីភរិយា នៅលែងលះគ្នាបាន ប៉ុន្តែភាពជាម្ដាយឪពុកកូននោះ លែងលះគ្នាមិនបាន ព្រោះដូច្នោះគួរមើលថែរក្សាពួកគេឲ្យបានល្អផង។

១៨) ភាពជោគជ័យមានច្រើនប៉ុនណា ក៏មិនអាចជួសជុលភាពបរាជ័យរបស់គ្រួសារបានដែរ។

១៩) សាកល្បងរកពេលវេលាទំនេរៗ មិនចាំបាច់ត្រូវធ្វើអ្វីទាំងអស់ កុំលីសែងពិភពលោកនេះទាំងមូលនៅលើខ្លួនតែម្នាក់ឯង  ហើយការងារក៏មិនមែនគ្រប់យ៉ាងរបស់ជីវិតឡើយ។

២០) សុខភាពជារឿងសំខាន់ណាស់ សូមមេត្តាថ្នាក់ថ្នមថែរក្សាខ្លួនឯងឲ្យបានល្អ កាលនៅវ័យជំទង់ កុំប្រើជីវិតធ្ងន់ជ្រុលពេក អាចនឹងមានការខូចចិត្តនៅពេលក្រោយ៕



Cr. lovenayou.com





No comments:

Post a Comment