Friday, March 31, 2017

៩វិធីបំលាស់ប្ដូរខ្លួនឯង ទៅជាមនុស្សថ្មី អ្នកណាក៏ចូលចិត្តស្រឡាញ់ដែរ


មួយជីវិតប្រហែលជាមានពេលមួយ ដែលអ្នកបានជួបមនុស្សណាម្នាក់ ដែលមើលពីសំបកខាងក្រៅ ហាក់ដូចជាមនុស្សធម្មតា មិនស្អាតខ្ញង់ ឬសង្ហារអស្ចារ្យជាងអ្នកណាទេ ប៉ុន្តែគួរឲ្យចម្លែកណាស់ ដែលមានមនុស្សជាច្រើន រួមទាំងខ្លួនអ្នកផ្ទាល់ បែរជាមានអារម្មណ៍ត្រូវជតា ដិតដាមជាប់ក្នុងចិត្ត ចំពោះគេ ឬនាងដោយមិនមានហេតុផលអ្វីសោះឡើយ ចួនកាលអាចទៅលង់ស្នេហ៍គេ តាំងតែពីគ្រាដំបូងបានជួបមកម្លេះផងក៏ថាបាន។ គោលគំនិតល្អដើម្បីជីវិត សូមទាញយកគោលគំនិត និងអាថ៌កំបាំងទាំងនេះ មកលាតត្រដាងនូវការពិតថា ខ្លួនអ្នកផ្ទាល់ ក៏អាចក្លាយទៅជាម្ចាស់មន្តស្នេហ៍នេះបានដូចគ្នា គ្រាន់តែធ្វើតាមអាថ៌កំបាំងទាំង ៩ប្រការ ដូចខាងក្រោមនេះ៖

ប្រភព៖ Secret 

១) ស្នាមញញឹមជាមន្ដស្នេហ៍សណ្ដំចិត្ត
ស្នាមញញឹម ប្រៀបបានដូចជាមាត់ទ្វារមុខ ដែលធ្វើឲ្យអ្នកណាៗក៏មានអារម្មណ៍ប្រថាប់ជាប់ចិត្ត តាំងតែពីជួបដំបូង ហើយក្រិត្យក្រមដ៏អស្ចារ្យមួយនៃស្នាមញញឹមគឺ បើអ្នកប្រគល់ស្នាមញញឹមដ៏ស្មោះត្រង់នេះ ទៅឲ្យអ្នកណាមួយ អ្នកទទួលតែងតែញញឹមត្រឡប់មកដាក់អ្នកវិញភ្លាមៗ ក្រៅពីនេះ រស.បណ្ឌិតផសុតេជរិន្ទ្រ មកពីមហាវិទ្យាល័យជុឡាឡុងកន បានថ្លែងប្រាប់ថា លទ្ធផលធ្វើការពិសោធផ្នែកវិទ្យាសាស្ត្រ ដោយប្រើឧបករណ៍ fMRI (ម៉ានស៊ីនស្កែនខួរក្បាល) ត្រួតពិនិត្យបដិកិរិយារបស់កោសិកាខួរក្បាល បានរកឃើញថា ពេលយើងញញឹម កោសិកាខួរក្បាលផ្នែកខាងអារម្មណ៍ និងសេចក្ដីសុខនឹងត្រូវដាស់ភ្ញោចឲ្យធ្វើការងារ។ នេះបញ្ជាក់សរឲ្យឃើញថា ការញញឹមធ្វើឲ្យមនុស្សយើងមានអារម្មណ៍ មានសេចក្ដីសុខខ្លាំងឡើង ដោយការញញឹមតែមួយដង នឹងដាស់ភ្ញោចឲ្យកោសិកាខួរក្បាលផ្នែកសេចក្ដីសុខធ្វើការងារ ស្មើនឹងការទទួលទានស្ករស៊ូបកូឡា ២,០០០ដុំឯណោះ”។

២) បើកចំហរចិត្តទទូលស្ដាប់
ទោះបីមនុស្សភាគច្រើនចូលចិត្តជាអ្នកនិយាយច្រើនជាងអ្នកស្ដាប់ក៏ដោយ ប៉ុន្តែ លោក ចែក វូដហ្វត អ្នកនិពន្ធដ៏ល្បីឈ្មោះ បានថ្លែងថា ការតាំងចិត្តស្ដាប់ជាការបញ្ជោរលើកជើងដោយប្រយោល ដែលមានមនុស្សតិចណាស់នឹងបដិសេធចោលបាន ឬនិយាយម្យ៉ាងទៀត គឺការធ្វើជាអ្នកស្ដាប់ដ៏ល្អ ឬស្ដាប់ដោយការយកចិត្តទុកដាក់នោះ មានភាពអាថ៌កំបាំងតិចតូច ដែលធ្វើឲ្យអ្នកណាក៏ជាប់ចិត្តក្នុងខ្លួនអ្នក ដោយមិនចាំបាច់ដាក់ទុន ឬចេញកម្លាំងអ្វីទាំងអស់។

៣) និយាយរឿងដែលគេមានចំណាប់អារម្មណ៍
បទសន្ទនាដែលនឹងធ្វើឲ្យអ្នកណាជាអ្នកណាប្រថាប់ចិត្ត គឺការជ្រឿសរើសពាក្យនិយាយក្នុងរឿងដែលគេចាប់អារម្មណ៍ ហើយភាគច្រើនជារឿងដែលគេធ្លាប់និយាយដល់រឿយៗ។ ការទុកបណ្ដោយឲ្យគេបានប្រាប់ ឬផ្លាស់ប្ដូរទស្សនៈ ក្រៅពីនឹងធ្វើឲ្យគេភ្លើតភ្លើន និងប្រថាប់ចិត្តក្នុងការសន្ទនាជាមួយអ្នកហើយ គេថែមទាំងទទួលដឹងអំពីការយកចិត្តទុកដាក់ ដែលអ្នកមានឲ្យគេផងដែរ។

៤) សង្ឃឹមមានជ័យ (ទៅជាងពាក់កណ្ដាក)
យើងមិនបានសុំឲ្យអ្នកប្រញាប់ប្រញាល់ទៅកាត់ឈុតសូត្រតម្លៃថ្លៃ ឬធ្វើការកែសម្ផស្សឲ្យមើលស្អាតឡូយជាងពីការពិតរបស់ធម្មជាតិទេ គ្រាន់តែអ្នកបែរមកយកចិត្តទុកដាក់មកក្រឡេកមើលបុគ្គលិកភាពឲ្យមើលទៅស្អាតស្អំ និងមានរបៀបរៀបរយជានិច្ច គឺវាល្មមគ្រប់គ្រាន់ហើយ ព្រោះមិនថាអ្នកមានឧបនិស្ស័យគួរឲ្យស្រឡាញ់ មានសម្ដីផ្អែមពីរោះ ឬមុខមាត់ល្អស្អាតប៉ុនណាក៏ដោយ ក៏ប្រហែលជាមិនមានអ្នកណាហ៊ានចូលទៅជិតដែរ បើសិនអ្នកនៅតែងខ្លួនគគ្រិច ក្លិនខ្លួនស្អុយចេះឆ្អាបជូរហួញ ឬមានក្លិនមាត់ស្អុយគគ្រុកស្ទើរតែគ្រប់ពេល ដែលបានជួបមុខគ្នានោះ។

៥) សម្មាគារវៈគឺជាសម្បត្តិដ៏មានតម្លៃ
ឧបនិស្ស័យសំខាន់នៅត្រង់ធ្វើឲ្យអ្នកណាៗ គេមានចិត្តអាណិតអាសូរ និងកោតសរសើរអ្នក តាំងពីជួបដំបូងគឺ កិរិយាមាយ៌ាទសុភាពរាបសា សម្តីទន់ភ្លន់ផ្អែមពីរោះ មានសម្មាគារវៈជាមួយមនុស្សគ្រប់គ្នា មិនគួរជ្រើសរើសបដិបត្តិគោរពចំពោះតែមនុស្សដែលមានព្រះគុណ ឬមនុស្សដែលមានអាយុចាស់ជាងប៉ុណ្ណោះទេ គួរណាតែផ្ដល់កិត្តិយស និងសុភាពជាមួយមនុស្សដែលអាយុតិចជាង ឬស្មើគ្នាជាមួយនឹងអ្នកផង កុំភ្លេចថាការមានមនុស្សមានសម្មាគារវៈ មិនបានធ្វើឲ្យអ្នកមើលទៅតូចទាបយ៉ាងណាមួយទេ។ ផ្ទុយមកវិញ អ្នកនឹងទទួលបានការលើកសរសើរអស់ពីដួងចិត្តអស់ពីបេះដូងចេញពីមនុស្សគ្រប់គ្នា ដែលបានស្គាល់អ្នក។

៦) អាសាជួយអស់ពីបេះដូង
គ្រាន់តែអ្នកមានទឹកចិត្ត លូកដៃទៅជួយសង្គ្រោះដល់អ្នកដទៃដោយចិត្តស្មោះសរ ដោយគ្មានសង្ឃឹមវត្ថុតបស្នងមកវិញនុ៎ះ វាក៏អាចជួយបង្កើនបន្ថែមសេចក្ដីសុខដុះនៅក្នុងចិត្តរបស់អ្នកដទៃបានបាត់ទៅហើយ។ រឿងដែលអ្នកបានប្រគល់ឲ្យនោះ មិនចាំបាច់ត្រូវធំដុំ ឬមានតម្លៃថ្លៃៗអ្វីនោះទេ។ ការឲ្យក្នុងរឿងដែលគេត្រូវការខ្លាំងបំផុតទៅវិញទេតើ ជារឿងសំខាន់ជាង អាចមានត្រឹមតែរបស់របរបន្ដិចបន្តួច ឬមានត្រឹមតែកម្លាំងកាយដែលជួយចាប់នេះចាប់នោះ ជួយដោយការពេញចិត្ត អាចចាត់ទុកបានថា មានតម្លៃគួរចងចាំបាត់ទៅហើយ។

៧) ធ្វើឲ្យមនុស្សដែលអ្នកបានជួបមានអារម្មណ៍ថា “គេជាមនុស្សសំខាន់”
គួរផ្ដល់នូវការចាប់អារម្មណ៍ចងចាំរឿងតូចៗ ដែលមានការពាក់ព័ន្ធជាមួយមនុស្សដែលបានស្គាល់ទុកខ្លះ ព្រោះបើមានឱកាសបានជជែកគ្នាម្ដងទៀត ហើយគេដឹងថា អ្នកចងចាំរឿងរ៉ាវតូចៗ ដែលទាក់ទងជាមួយខ្លួនគេបាននុ៎ះ គេនឹងមានអារម្មណ៍ថា ខ្លួនគេមានតម្លៃ ជាមនុស្សសំខាន់ក្នុងក្រសែភ្នែករបស់អ្នក ហើយអារម្មណ៍នេះនឹងប្រថាប់ជាប់ដិតដាម នៅក្នុងក្រអាវបេះដូងរបស់គេបានយូរអើយសែនយូរទៀតផង។

៨) មហាអស្ចារ្យនៃការដឹងគុណ
អ្នកគ្រាន់តែសម្ដែងនូវកតញ្ញូកតាវេទីធម៌ ការដឹងគុណចំពោះបុគ្គលដែលមានព្រះគុណ ជាអាទិ៍ លោកឪពុក អ្នកម្ដាយ សាច់ញាតិ គ្រូអាចារ្យ រួមទាំងមនុស្សផ្សេងៗ ដែលធ្លាប់បានជួយសង្គ្រោះអ្នកមកនោះ ក្រៅពីនឹងធ្វើឲ្យមនុស្សដែលអ្នកស្រឡាញ់មានសេចក្ដីសុខ ហើយ អានិសង្សផលបុណ្យនេះ នឹងជួយផ្សព្វផ្សាយទៅដល់បុគ្គលដទៃៗ ធ្វើឲ្យមនុស្សដែលបានស្គាល់អ្នកបណ្ដោយអារម្មណ៍ ត្រេកអររីករាយ និងកោតសរសើរក្នុងខ្លួនអ្នក ដោយអ្នកមិនចាំបាច់ត្រូវប៉ាវគងប្រកាសគុណសម្បត្តិនោះ ដោយខ្លួនឯងឡើយ។

៩) ប្រកាន់ភ្ជាប់ក្នុងអំពើល្អ
អាថ៌កំបាំងចុងក្រោយគេនេះគឺ អ្នកមិនចាំបាច់ត្រូវផ្លាស់ប្តូរខ្លួនឯង ដើម្បីឲ្យអ្នកណា ឬមនុស្សក្រុមណាមួយមកចោមរោមស្រឡាញ់ ពិសេសជាងនេះ បើការផ្លាស់ប្ដូរនោះ ធ្វើឲ្យអ្នកត្រូវបាត់បង់សភាពដើមរបស់ខ្លួនឯង ឬត្រូវបង្ខំចិត្តធ្វើក្នុងរឿង ដែលប្រាសចាកពីគន្លងធម៌ ព្រោះនោះមានន័យថា មនុស្សម្នាក់នោះ ឬមនុស្សមួយក្រុមនោះ មិនគួរជាមិត្តភាពដ៏ល្អ ដែលអ្នកមានឲ្យ ត្រឹមតែអ្នកគិត និយាយ ធ្វើតែរឿងសុចរិត មិនថាអ្នកណាទេ ក៏មានអារម្មណ៍សប្បាយចិត្ត និងចង់នៅជិតក្បែរអ្នកទាំងអស់ ព្រោះបណ្ដោយឲ្យគេ នឹងបានទទួលតែរឿងល្អៗ និងមានសេចក្ដីសុខ ពេលបាននៅរួមជាមួយអ្នក៕





No comments:

Post a Comment