Friday, March 10, 2017

មេរៀនពីកំហុសឆ្គង របស់ ស្ទេវ ចប ដែលនឹងធ្វើឲ្យលោកអ្នក បែរមកយកចិត្តទុកដាក់លើសមតុល្យជីវិតខ្លួនឯងវិញ


ហេតុផលមួយប្រការ ដែលអ្នកជំនួញភាគច្រើនបែរមកប្រតិបត្តិធម៌ ក្នុងកំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ គឺ ពួកគេទាំងនោះបាន បាត់បង់ “សមតុល្យជីវិត អាស្រ័យលើការធ្វើការងារច្រើនជ្រុលពេក ទាល់តែធ្លាក់ចូលក្នុងសភាពភ្លេចស៊ី ភ្លេចដេក ភ្លេចឈឺ។ លទ្ធផលគឺ ពេលធ្វើទៅ ចំណូលដែលជាសាច់ប្រាក់កើនឡើងច្រើនមហាសាល ប៉ុន្តែក្នុងចំណោមពួកគេ ត្រឡប់បែរជាខ្វះសុខភាព គ្រប់គ្រាន់ទៅវិញ។ ហេតុផលនេះ ទុកជាមេរៀនពីកំហុសឆ្គង ទុកសម្រាប់ឲ្យបងប្អូន ដែលមានមមាញឹកប្រកបកិច្ចការ គិតពិចារណា មើលទៅចុះ។

ការស្លាប់ពីលោកនេះទៅ យ៉ាងទាន់ហន់ របស់ម៉ៃឃើល ចែកសាន់ក្ដី វេទនី ហេវស្ដាន់ក្ដី ឬក៏នឹងមានថ្មីៗនេះគឺលោក ស្ទេវ ចបក្ដី សុទ្ធតែជាតួយ៉ាង ក្នុងការចង្អុលបង្ហាញប្រាប់ថា ជីវិតដែលខ្វះ សមតុល្យការងារ សមតុល្យជីវិត នោះ គឺជាជីវិតដែលប្រថុយប្រថាន ចំពោះការបែកធ្លាយងាយឡើងប៉ុនណា!

លោក ស្ទេវ ចប កំពូលនាយកប្រតិបត្តិ បានសារភាពអំពីកំហុសឆ្គង ក្នុងរឿងសុខភាពរបស់ខ្លួនឯង ទុកក្នុងសៀវភៅ ជីវប្រវត្តិរបស់ ខ្លួនថា៖

លោកចបគិតស្មានថា រូបគាត់កើតរោគមហារីកនោះ មានមូលហេតុមកពីការពុះកញ្ជ្រោលមមាញឹកបំផុតក្នុងឆ្នាំកន្លងទៅ ក្នុងការ គ្រប់គ្រងទាំងភាគហ៊ុន អែបផល និងពិសារ៍ទៅព្រមគ្នា បានចាប់ផ្ដើមពីឆ្នាំ១៩៩៧ គាត់បើកបរឡើងចុះ រវាងក្រុមហ៊ុនទាំងពីរ ដែលធ្វើឲ្យលោកកើតប្រមេះគ្រាប់បាយក្នុងតម្រងនោម និងរោគដទៃច្រើនមុខទៀត។ ពេលវិលមកដល់ផ្ទះវិញ ក៏ចុកសៀតណែន រមេះរោយស្ទើរនិយាយមិនចង់រួច ប្រហែលកំឡុងពេលនោះឯង ដែលជម្ងឺមហារីកចាប់ផ្ដើមរីករាលដាល ព្រោះពេលនោះប្រព័ន្ធ គ្រប់គ្រងការពាររបស់ខ្ញុំ មានសភាពទន់ខ្សោយខ្លាំង...

ការណ៍ដែលលោក ស្ទេវ ចប ស្លាប់ទៅក្នុងវ័យត្រឹមតែ ៥៦ឆ្នាំនោះ ជះផលញាប់ញ័ររញ្ជួយដល់អ្នកដឹកនាំធុរកិច្ចផ្សេងទៀតច្រើនណាស់ ព្រោះ ការស្លាប់ របស់លោក ធ្វើឲ្យមនុស្សដែលនៅរស់ ភ្ញាក់ផ្អើល ឡើងមក គិតពិចារណាដល់ជីវិតនេះថា  ដល់ទីបំផុតទៅ វាសក្ដិសមតម្លៃឬអត់ ជាមួយនឹងឆ្កួតឡប់ធ្វើការងារធ្ងន់ ស្ទើរស្លាប់ ដើម្បីស្វែងរកឲ្យឃើញថា ពេលមានលុយកាក់មាសប្រាក់គរដូចភ្នំ ស្រាប់តែបែរជាបោះបង់ចោលទៅគ្រប់យ៉ាង ដោយគ្មានថ្ងៃវិលត្រឡប់មកវិញ ក្នុងរយៈពេលដ៏សែនខ្លីមួយនេះបាន ឬជួលកាលពួកគេ ក៏គិតថា ឬថាលុយ លុយ ដែលយើងរកបានមកចាក់គរច្រើនមហាសាលនោះ តាមពិតទៅក៏ដើម្បីត្រៀមទុក សម្រាប់ប្រើ ប្រាស់ចាយវាយចេញថ្លៃ ក្នុងមន្ទីរពេទ្យថ្លៃប៉ុណ្ណោះ អ្នកគិតតទៅទៀតថា តើធ្វើដូចម្ដេចការងារទើបនឹងបានផល មនុស្ស ទើបមានសេចក្ដីសុខ?

បេះដូសំខាន់ណាស់នៃការសម្របសម្រួលសមតុល្យការងារ និងសមតុល្យជីវិតនោះ មិនមែនជារឿងអ្វីដែលត្រូវពិបាកឡើយ គ្រាន់តែ យើងម្នាក់ៗ ចេះគ្រប់គ្រងសមតុល្យទាំង៤គូ ឲ្យគ្រប់ ក៏នឹងបានជួបភាវៈ មនោរម្យក្នុងការងារ  រីករាយក្នុងជីវិត មិនមែនរឿងជា អ្វីដែលត្រូវពិបាកឡើយ។ សមតុល្យទាំង៤ ដែលពោលមកខាងលើនេះ ប្រកបទៅដោយ (ស្មេរអភិវឌ្ឍឡើងមកពីបទពិសោធត្រង់ និងមានសេចក្ដីលម្អិត ក្នុងធម្មបរិយាយសុតៗ សមតុល្យការងារ សមតុល្យជីវិត អាចដោនឡូតមកស្ដាប់ដោយឥតគិតថ្លៃលើគេហទំព័រ dhammatoday.com)បាន។

ក) សមតុល្យកាយ...  សមតុល្យចិត្ត
ខ) សមតុល្យការងារ...  សមតុល្យជីវិត
គ) សមតុល្យលោក...  សមតុល្យធម្ម និង
ឃ) សមតុល្យផ្ទាល់ខ្លួន...  សមតុល្យសង្គម។

ពោលពិសេសចំពោះសមតុល្យការងារ និងសមតុល្យជីវិតនោះ មិនមែនជារឿងអ្វីត្រូវពិបាកសោះ។ វិធីស្ថាបនាគឺ ឲ្យស្វែងរក ផ្លូវកណ្ដាល រវាងផ្លូវកណ្ដាល និងការប្រើប្រាស់ជីវិតឲ្យជួបតាមគន្លងគោលការណ៍ងាយៗត្រង់ថា៖
ការធ្វើការងារប្រាស្រ័យជាមួយគុណភាពរបស់ជីវិត គឺជាផលសម្រេចរបស់ផ្លូវកាយ

វាមានន័យថា ពេលធ្វើការងារទទួលបានភាពជោគជ័យ ក្នុងឋានៈ មនុស្សធ្វើការហើយ គុណភាពរបស់ជីវិតគឺ តើសុខភាពនៅល្អ ជាទេ? តើនៅមានពេលវេលាផ្ដល់ឲ្យគ្រួសារទេ? តើនៅមានពេលវេលាផ្តល់ឲ្យខ្លួនឯងទេ? អាថ៌កំបាំងមួយក្នុងចំណោម អាថ៌កំបាំងជាច្រើនប្រការ ក្នុងការរក្សាសមតុល្យជីវិត គឺការស្តាប់ នាឡិកាជីវិត BODY CLOCK តាមទស្សនវិជ្ជា ជេនត្រង់ថា

“ពេលណាឃ្លាន... ក៏ចូរស៊ី
ពេលងុយ... ក៏ចូរដេក
ពេលចង់ចូលបន្ទប់ទឹក... ក៏ចូរចូលទៅ
ពេលនឿយហត់... ក៏ចូរសម្រាក់

ទស្សនងាយៗប៉ុណ្ណេះ បើសិនអ្នកធ្វើបានក៏នឹងរកឃើញថា សមតុល្យការងារ សមតុល្យជីវិត បានមិនលំបាកឡើយ។ ប៉ុន្តែរឿង ងាយស្រួលយ៉ាងនេះ ដែលលោក ចប ធ្លាប់និយាយថា លោកធ្វើបានពិបាក ព្រោះពេលឃ្លាន លោកនៅជាប់ប្រជុំ ពេលងោកងុយ លោកនៅឆ្លើយតបអ៊ីមែលអតិថិជន (ជួលកាលទៅម៉ោងមួយ ម៉ោងពីរ) ពេលចង់ចូលបន្ទប់ទឹក គាត់ត្រូវត្រួតមើលរថយន្ដ ក្រុមហ៊ុនមួយ ដើម្បីទៅឲ្យទាន់ប្រជុំនៅក្រុមហ៊ុនមួយទៀត និងពេលហត់នឿយ លោកក៏មិនអាចបណ្ដែតបណ្ដោយការងារ ដែលកំពុងពពាក់ពពួននៅចំពោះមុខបាន នឿយហត់ស្ទើរស្លាប់ ក៏បណ្ដែតបណ្ដោយទៅមិនបានឡើយ

រឿងងាយស្រួលត្រឹមនេះ ខាងជេន ប្រកាន់ជាបដិហារ្យ ក៏ព្រោះថា មិនមែនយើងគ្រប់គ្នា អាចស្ដាប់សម្លេងនាឡិកាជីវិត ហើយប្រដិបត្តិ បានភា្លមៗទេ បើសិនអ្នកណាស្តាប់ហើយ ធ្វើបានភ្លាម ម្នាក់នោះក៏នឹងមានជីវិត ដ៏អស្ចារ្យគឺ នឹងមានសេចក្ដីសុខ មានសុខភាពល្អ និងមានអាយុវែង

ព្រោះទស្សនវិជ្ជាងាយៗហ្នឹងឯង គឺជាខ្លឹមសារនៃវត្ថុដែលយើងហៅតគ្នាថា ផ្លូវកណ្ដាល ក្នុងការស្ថាបនាសមតុល្យឲ្យដល់ការងារ និងជីវិត។ ទសន្សៈបែបនេះ មានស្រាប់ហើយក្នុងកាយ និងក្នុងចិត្តរបស់យើងគ្រប់គ្នា ខ្វះត្រឹមតែម្យ៉ាងគឺ...
យើងល្មើសក្នុងការខកខានស្ដាប់ សំឡេងពីខាងក្នុងរបស់ខ្លួនឯងបានខ្លះៗដែរឬអត់ប៉ុណ្ណោះ

-------------------------------------------------------
សម្រួលពីបទវិភាគ ស្វែងរកសមតុល្យជីវិត ក្នុងទស្សនវដ្ដីSECRET
ដ. វ.វជិរមេធី
ប្រែ.ចាន់



No comments:

Post a Comment