Thursday, March 9, 2017

វិធីអប់រំកូនស្រីស្ដីពីសិទ្ធិក្នុងរាងកាយរបស់គេ



១) កូនមិនចាំបាច់ត្រូវឲ្យអ្នកដទៃមកអោប ឬថើបក៏បាន បើសិនជាកូនមិនត្រូវការវា

២) ហាមឲ្យអ្នកណាមួយដែលមិនមែនជាម៉ែ ឬសមាជិកក្នុងគ្រួសារ ដែលកូនមិនសូវទុកចិត្ត មកចាប់កាន់អាវៈយវៈភេទជាដាច់ខាត

៣) បើអ្នកណាមួយមកសុំចាប់អាវៈយវៈភេទ ឬមកចាប់សុដនរបស់កូន ឲ្យនិយាយថា មិនបានទេ និងត្រូវប្រញាប់មកប្រាប់ម៉ែភ្លាម។

៤) កូនមិនចាំបាច់មានអារម្មណ៍ក្រែងចិត្ត ដែលត្រង់និយាយពាក្យថា មិន ពេលមានអ្នកដទៃមកប៉ះពាល់ត្រូវខ្លួនត្រូវសាច់កូន ឬធ្វើឲ្យ កូនមានអារម្មណ៍តប់ប្រមល់តានតឹងចិត្ត សូម្បីតែម្នាក់នោះ ទុកជាចាស់ ឬក្មេងក៏ដោយ។

៥) ពេលណាដែលកូនមានអារម្មណ៍ គ្មានសុវត្ថិភាព មិនប្រាកដចិត្តក្នុងទង្វើរបស់អ្នកណាមួយនោះ ត្រូវប្រញាប់ចេញពីត្រង់កន្លែង នោះភ្លាម ហើយប្រញាប់មកប្រាប់ម៉ែជាបន្ទាន់។

៦) បើអ្នកណាមួយ គេឲ្យកូនជួយរក្សាអាថ៌កំបាំង ជាពិសេសរឿងដែលមានការពាក់ព័ន្ធនឹងរូបរាងកាយ ឬរឿងដែលធ្វើឲ្យអារម្មណ៍ របស់កូនតប់ប្រមល់ ឲ្យត្រឡប់មកនិយាយប្រាប់ម៉ែបានជានិច្ច ព្រោះយើងនឹងគ្មានអាថ៌កំបាំងត្រូវលាក់បាំងចំពោះគ្នាឡើយ

៧) អាវៈយវៈ ដែលនៅខាងក្នុងខោអាវរបស់កូន វាជាវត្ថុដែលមិនគួរឲ្យអ្នកណាមួយមកប៉ះពាល់ត្រូវ ចាប់បានឡើយ។
  
៨) រាងកាយរបស់កូន វាជារបស់កូនៗគួរស្រឡាញ់ និងថែរក្សារូបរាងកាយរបស់ខ្លួនឯងឲ្យបានល្អបំផុត៕


ប្រភព៖ A mom 2 daughters

ប្រែ.ចាន់

No comments:

Post a Comment