ចិត្តដែលមានផាសុកពិតប្រាកដ
គឺជាចិត្តដែលមានបញ្ញាដឹងច្បាស់ថា អ្វីៗគ្រប់យ៉ាងនៅលើលោកមួយនេះ
មិនថាជាវត្ថុមានវិញ្ញាណ (មានជីវិត) ឥតមានវិញ្ញា(គ្មានជីវិត) ដូចជា ដី ទឹក ភ្លើង
ខ្យល់ សកម្មភាពការងារ អំពើល្អ អំពើអាក្រក់ ភាពសមរម្យ ភាពមិនសមរម្យ ភាពគតិយុត្ត
ភាពអយុត្តិធម៌ ភាពឈឺចាប់ ភាពជានា។
បញ្ហាផ្សេងៗទាំងអស់ក្នុងលោក មិនមែនសុខ មិនមែនទុក្ខ ក្នុងចិត្តយើង តែមានត្រឹមតែរូបធាតុ
ថាមពល ដែលជាកណ្ដាលៗ កើតឡើង តាំងនៅ រួចហើយរលត់ទៅ វិលទៅវិលមកសាចុះសាឡើង
អស់កាលដ៏យូរលង មិនមានអ្វីអស់ទៅជាស្ថាពរ ហើយក៏មិនមានអ្វីតាំងនៅជាស្ថាពរដែរ។
លោកគ្រូបាចារ្យបានទុកបង្រៀនថា មានត្រឹមតែបុគ្គលដែលបានហ្វឹកហាត់ ទាល់តែបានចិត្តវិញ្ញាណ
មានផាសុកយ៉ាងឋិតថេរពិតប្រាកដប៉ុណ្ណោះ បុគ្គលនោះជ្រើសរើសកើតក៏បាន
មិនជ្រើសរើសកើតក៏បាន។
“បញ្ហាមិនមែនជារឿងដែលគួរឲ្យស្អប់ខ្ពើម គួរឲ្យខ្លាចរអា
តែជារឿងដែលគួរឲ្យដោះស្រាយឲ្យបានល្អបំផុត តាមដែលអាចធ្វើទៅបាន”។
ស្អប់ទុក្ខក៏កើតទុក្ខទៅទទេៗ
ស្អប់ឲ្យល្ងង់ធ្វើអ្វី ព្រោះបញ្ហាមិនធ្លាប់អស់ទៅពីលោកនេះ
បញ្ហាអស់បានត្រង់ចិត្តយើងប៉ុណ្ណោះ។ នាទី/សកម្មភាព/ ការងារក៏មិនធ្លាប់អស់ទៅពីលោកនេះ
ដូចនោះ យើងនឹងត្រេកអរពេញចិត្ត រីករាយស្រស់ថ្លា ផាសុកស្ងប់សប្បាយ
ជាមួយការព្រមទទួលការពិត ដូចពោលហើយធ្វើនាទី ដែលកាត់បន្ថយបញ្ហាដែលជាដើមហេតុ
ឬធ្វើនាទី/សកម្មភាព/ ការងារដែលសម្មា (ជាកុសល/មិនមែនជាបាប-កម្ម) កែច្នៃប្រឌិតពេញទីឲ្យអស់ពីថ្វីដៃ
តាមអង្គប្រកបហេតុបច្ច័យដែលនឹងធ្វើបាន (តាមឧបករណ៍-បរិស្ថានបារមី-សេចក្ដីព្យាយាម
ទាំងរបស់យើង និងរបស់អ្នកដទៃក្នុងលោក) មិនច្រើនហួសពេក ទាល់តែទៅបៀតបៀនឲ្យវេទនា ខ្លួនឯង
និងអ្នកដទៃ។ កុំចង់ពង្រីកល្អឲ្យហួសពីឫទ្ធីកម្លាំង ដែលធ្វើបានពិត (លំបាកពេក/ធ្វើមិនរួច)
និងចេះសម្រាកឲ្យគ្រប់គ្រាន់ (ព្យាយាមឲ្យពេញទី សម្រាកឲ្យគ្រប់គ្រាន់)
ពេលសម្រាកយ៉ាងពេញទីគ្រប់គ្រាន់ហើយ ក៏ធ្វើចិត្តឲ្យទទួលដឹងថា ផលដែលកើតឡើងនោះ។
“ល្អបំផុតហើយ ដែលប្រព្រឹត្តទៅបានពិត កុំចង់បានល្អ ឬចង់ឲ្យកើតរឿងដែលល្អហួសពីកម្លាំងឫទ្ធិ
ដែលអាចធ្វើបានពិត ចូរមានផាសុកត្រង់ខ្លួនឯង ចូរជាមនុស្ស ដែលមានបញ្ញាឃើញហើយ
កើតមានសទ្ធាចង់បាន សឹមចាំប្រាប់ផ្លូវដល់ មនុស្សដែលមានបញ្ញា និងសទ្ធានោះ”។
បន្ទាប់ពីនោះក៏ធ្វើចិត្តឲ្យមានផាសុក
ជាមួយការបណ្ដោយឲ្យទង្វើ និងផលនោះឲ្យវាកើតឡើង តាំងនៅឲ្យលោកបានអាស្រ័យហើយ ក៏រលត់ទៅ
ពេលអស់ឫទ្ធិរបស់ហេតុបច្ច័យ ដែលជាធាតុបង្ក វិលវល់នៅយ៉ាងនោះ។
ពេលយើងសម្រាកគ្រប់គ្រាន់ហើយ ក៏ព្យាយាម យ៉ាងពេញទីត្រង់ទីថ្មី ធ្វើឆ្លាស់គ្នាទៅរឿយៗ
ដរាបណាយើងនៅមានជីវិត។ បើសិនយើងហ្វឹកហាត់ធ្វើរឿងដូចពោលឲ្យបានជាប់ លាប់គ្រប់វិនាទី
យើងក៏នឹងបានចិត្តត្រង់ផាសុកប្រកបដោយចីរភាព ដូចព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ព្រះអង្គទ្រង់ត្រាស់ទុកថា៖
“យើងមិនសម្រាក យើងមិនព្យាយាម ក៏នឹងឆ្លងឱឃៈបានឬ? (ព្រះត្រៃបិដកភាគ១៥
“ឱឃតរណសូត្រ” ប្រការ២) ប្រែថា ចេះព្យាយាម
ចេះសម្រាក ក៏រួចផុតទុក្ខបាន។
កាលបើដល់ពេលដ៏សមគួរ
ដែលត្រូវខំប្រឹងប្រែងសាជាថ្មីម្តងៗ យើងក៏ត្រូវព្យាយាមប្រកបដោយចិត្ត ដែលមានផាសុក
ស្គាល់តម្លៃ ស្គាល់ប្រយោជន៍របស់កុសល ដែលកំពុងធ្វើនោះៗ។ ពេលខំប្រឹងប្រែងយ៉ាងពេញទីហើយ
ក៏លែងបណ្ដោយឲ្យចិត្តដែលមានផាសុក កុំទៅល្ងង់ងប់នឹងការសាងទុក្ខ សាងសុខ
តោងប្រកាន់មាំក្នុងចិត្តជាមួយរឿងផ្សេងៗក្នុងលោក និងមហាចក្កវាឡមួយនេះ ព្រោះអាច ធ្វើឲ្យចិត្តមិនមានផាសុកដោយចីរភាពបាន។
ក្នុងខណៈ
ដែលយើងកំពុងតាំងជីវិតរស់នៅ យើងគួរធ្វើចិត្តឲ្យមានផាសុក ជាមួយនឹងការមិនធ្វើរឿងអកុសល
ព្រោះអកុសលជាទោស ធ្វើឲ្យចិត្តក្ដៅក្រហាយ ប៉ុន្តែមិនគួរស្រឡាញ់/ស្អប់/ ចូលចិត្ត/
មិនចូលចិត្តក្នុងរឿងអកុសលទេ ព្រោះធ្វើឲ្យចិត្តកើតទុក្ខ ក្រៅពីអកុសល ក៏កើតឡើង
តាំងនៅ ទៅតាមហេតុបច្ច័យរបស់វា។
សង្ខារ
នឹងរលត់ទៅ ពេលអស់ហេតុបច្ច័យរបស់ធាតុបង្កគឺសង្ខារ។ រឿងនេះមិនធ្លាប់អស់ចេញពីលោក
និងមហាចក្កវាឡមួយនេះទេ វាវិលវល់នៅដូច្នេះ អស់កាលដ៏យូរ គួរធ្វើចិត្តឲ្យមានផាសុកជាមួយការធ្វើកុសល
ព្រោះកុសលជាប្រយោជន៍ ដែលគួរអាស្រ័យ ប៉ុន្តែមិនគួរស្រឡាញ់/ ស្អប់/ ចូលចិត្ត
និងមិនចូលចិត្ត តោងប្រកាន់មាំក្នុងកុសលនោះឡើយ ព្រោះវាធ្វើឲ្យចិត្តកើតទុក្ខ
ក្រៅពីកុសលក៏កើតឡើង តាំងនៅ ទៅតាមហេតុបច្ច័យរបស់សង្ខារ ហើយនឹងរលត់ទៅវិញ ពេលណាអស់ហេតុបច្ច័យរបស់សង្ខារ។
រឿងនេះមិនធ្លាប់អស់ចេញពីលោក និងមហាចក្កវាឡមួយនេះ វាវិលវល់នៅយ៉ាងនេះ អស់កាលដ៏យូរ។
ប៉ុន្តែក្នុងខណៈដែលធ្វើកុសលត្រូវធ្វើកុំតោងប្រកាន់មាំ
(ក្ដាប់ឲ្យណែន) ជាប់ក្នុងរឿងកុសលដោយដឹងស្គាល់គុណប្រយោជន៍ មិនដូចនោះ នឹងមិនមានកម្លាំង
និងមិនមានផាសុក ក្នុងការធ្វើកុសល ប៉ុន្តែពេលរួចរាល់ហើយ
គប្បីដាក់ចុះនូវការតោង ប្រកាន់មាំឲ្យអស់ ទាំងការធ្វើក្ដី និងផលនៃការធ្វើក្ដី
ដាក់ចុះទម្លាក់ចោលអ្វីៗគ្រប់យ៉ាងទុកឲ្យលោកមួយនេះ (លាតឲ្យអស់)
យើងយកផាសុកស្ងប់សប្បាយក្នុងចិត្ត ជាមួយនឹងការទំនេរ ជាមួយនឹងភាពមិនបាន មិនកើត
មិនមានអ្វី ព្រោះជាមាគ៌ាតែមួយគត់ ដែលធ្វើឲ្យយើងបានចិត្តដែលមានផាសុក
ប្រកបដោយចីរភាព។
ដូចដែលព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើង
ព្រះអង្គទ្រង់ត្រាស់សម្ដែងទុកថា “មជ្ឈិមាបដិបទា(ការបប្រតិបត្តិនូវសមតុល្យ ល្មម
ជាកណ្ដាល) ជាផ្លូវតែមួយគត់ដែលនាំឲ្យផុតទុក្ខ”។ (កណ្ដាលក្នុងការបញ្ឈប់អំពើអាក្រក់ /អកុសល/ បាប/ ចងកម្មចងពៀរវេរាគ្នា/ភាពមិនសមតុល្យ/
ភាពមិនល្មមដោយចិត្ត ដែលមិនមានផាសុក។ កណ្ដាលក្នុងការធ្វើល្អ/ កុសល/ ភាពសមតុល្យ/
ភាពល្មម ប្រកបដោយចិត្តដែលមានផាសុក។ កណ្ដាលក្នុងចិត្តដែលមានផាសុក ស្ងប់ សប្បាយ
រីករាយ ស្រាល ថ្លា ការទំនេរពីការតោង ប្រកាន់មាំ ទំនេរពីសេចក្ដីទុក្ខទាំងពួង)។
គ្រប់វិនាទីគប្បីត្រួតពិនិត្យមើល
និងលាងជម្រះភាពចូលចិត្ត ភាពស្អប់គ្រប់យ៉ាង ដែលនៅក្នុងចិត្ត
ព្រោះវាជាហេតុបច្ច័យឲ្យកើតទុក្ខក្នុង ចិត្ត និងរឿងដែលយើងចូលចិត្ត ឬមិនចូលចិត្ត
មិនធ្លាប់អស់ទៅពីលោកនេះជាស្ថាពរទេ។ តាមការពិតទៅ អ្វីគ្រប់យ៉ាងក៏ជា កណ្ដាលៗ កើតឡើង
តាំងនៅ រលត់ទៅ វិលវល់ទៅមកៗ មាននៅយ៉ាងនេះអស់កាលដ៏យូរ មិនមែនសុខ មិនមែនទុក្ខ
ក្នុងចិត្តរបស់យើងឡើយ ប៉ុន្តែយើងទៅវិញទេ ដែលលង់វង្វែងសាងអារម្មណ៍ចូលចិត្ត/ ជាសុខ
ឬមិនចូលចិត្ត/ជាទុក្ខនៅក្នុងចិត្តរបស់យើងខ្លួនឯង៕
រ.ដ.
ដុកទ័រខៀវ
ប្រភព៖
winne.ws
No comments:
Post a Comment