Friday, March 17, 2017

៥រឿងល្អប្រពៃដែលឪពុកម្ដាយអាចធ្វើឲ្យកូនបាន


១) អោប អោបពេលព្រឹក អោបពេលថ្ងៃ ឬអោបពេលល្ងាច នឹងអោបពេលណាក៏បាន សូមអោបកូនឲ្យបានរាល់ថ្ងៃ។


២) មិនគំហកដាក់ ឬស្រែកដាក់ ពេលណាដឹងខ្លួនឯងថា មានសំឡេងលាន់ឮខ្លាំងឡើងហើយ ទាញសតិឲ្យត្រឡប់ចូលមកវិញ បន្ថយសំឡេងឮខ្លាំងនោះឲ្យថយចុះមកវិញ និងមិនត្រូវស្រែកគំហ៊កដាក់កូនឡើយ។

៣) និយាយខ្លី និងម៉ឺងម៉ាត់ ពេលអ្នកត្រូវការឲ្យកូនធ្វើអ្វីមួយ អ្នកត្រូវនិយាយឲ្យខ្លី ម៉ឺងម៉ាត់ ហើយនឹងច្បាស់បំផុត។

៤) គាំទ្ររឿងដែលកូនស្ទាត់ជំនាញ សូមសង្កេតពិនិត្យតាមដានមើល និងស្រាវជ្រាវរករឿងដែលកូនជំនាញ និងធ្វើហើយមានក្ដីសុខ អបអរសាទររីករាយរឿងទាំងនោះជាមួយនឹងពួកគេ។

៥) ស្ដាប់ មិនថារឿងនោះសំខាន់ ឬមិនសំខាន់ តូចឬធំទេ អ្នកត្រូវយកចិត្តទុកដាក់ស្ដាប់ពួកគេផងដែរ៕

ប្រភព៖ A mom 2 daughters



No comments:

Post a Comment