អ្នកអាចមិនដឹងឡើយថា
ពេលមានមនុស្សជិតស្និតខ្លួនយើង ខូចចិត្ត ឬត្រូវប្រឈមមុខជាមួយនឹងបញ្ហា។
វិធីសាស្ត្រដែលយើង ត្រូវទៅលួងលោមគេនោះ អាចធ្វើឲ្យស្ថានការណ៍មានការពិបាកជាងមុន
ទាំងដែលយើងគ្មានចេតនាណាមួយចង់ឲ្យកើតឡើង សូម្បីតែបន្តិច។ គោលគំនិតល្អដើម្បីជីវិត
សូមលើកយកទិចនិក ដែលជួយដល់អ្នកលួងលោមចិត្តដ៏ល្អបំផុត និងមិនឲ្យធ្វើ ៥រឿងត្រូវហាម...
ពេលលួងលោមចិត្តមនុស្ស ដូចខាងក្រោម៖
១) ហាមនិយាយ៖ “កុំគិតច្រើនពេក”
ស្ថានការណ៍ឧទាហរណ៍ៈ ពេលផ្ទះមិត្តអ្នកត្រូវគេរើបអួស
A
: “ចេះចុះ...អ្នកកុំទៅគិតច្រើនឡើយ”
B
: “មិនគិតច្រើនម៉េចទៅ អ្នកមិនបានជួបបញ្ហាដូចជាខ្ញុំនេះទេ”
គួរធ្វើៈ ឲ្យកម្លាំងចិត្ត
ក្នុងពេលដែលមនុស្សជិតស្និតរបស់យើងកំពុងខូចចិត្ត
ព្យាយាមលួងលោមចិត្តដោយពាក្យថា “កុំ”
ហាក់ដូចជាមានអារម្មណ៍ ដូចត្រូវគេកំពុងមកបង្គាប់បញ្ជា
ឬបញ្ជាច្រើនជាងការលួងលោមចិត្ត។ ដូចនោះ បើសិនជួបស្ថានការណ៍បែបនេះ
គួរផ្ដល់កម្លាំងចិត្ត និងសាកល្បងរកសកម្មភាពថ្មីៗធ្វើវិញម្ដង គួរនាំពួកគេគេចចេញពីសេចក្ដីទុក្ខបាន
ដូចជា ធ្វើសកម្មភាពផ្សេងៗ ធ្វើបុណ្យដាក់បាត្រ
ទៅដាំកូនឈើ ធ្វើអាហារលៀងក្មេងៗកំព្រា។ល។...
២) ហាមនិយាយ៖ អ្នកខុសខ្លួនឯង
ស្ថានការណ៍ឧទាហរណ៍ៈ ពេលមិត្តរបស់អ្នកខូចចិត្ត
A : “អ្នកទៅក្បត់ចិត្តគេមុនធ្វើអីទៅ... ម្លោះហើយត្រូវគេបោះចោល
ទាល់តែមកអង្គុយទួញយំនៅបែបនេះ”
B : “នោះអ្នកព្រមធ្វើជាមិត្តខ្ញុំអត់ហ្នឹង?”
គួរធ្វើៈ ប្រាប់រឿងដែលគួរធ្វើ
ការស្វែងរកកំហុស
ឬនាំយកកំហុសរបស់គេមកនិយាយចាក់ចំណុចរសើបរបស់គេម្ដងហើយម្ដងទៀត មិនអាចជួយអ្វីគេបានឡើយ
ព្រោះភាគច្រើន មនុស្សដែលធ្វើខុស ច្រើនតែដឹងកំហុសរបស់ខ្លួនឯងច្បាស់ស្រាប់ហើយ
រឿងដែលគួរធ្វើគឺ ប្រាប់រឿងដែលត្រូវ ឲ្យគេស្តាប់ជំនួស ដូចជា ប្រាប់ដល់គេថា “ការស្មោះត្រង់
និងភតក្ដីភាព អាចធ្វើឲ្យអ្នកមានសេ្នហាដ៏សែនវិសេសក៏ថាបានណ៎ា”។
៣) ហាមនិយាយ ៖ ខ្ញុំក៏ដូចគ្នា
ស្ថានការណ៍ឧទាហរណ៍ៈ សត្វចិញ្ចឹមដ៏សែនសំណព្វចិត្តរបស់មិត្តអ្នក
ទើបតែងាប់ទៅ និងគេមកបន្ធូរអារម្មណ៍ជាមួយអ្នកថា...
A :
“ហ៊ឺ ហ៊ឺ! ឆ្កែរបស់ខ្ញុំទើបតែងាប់ទៅពីម្សិលមិញនេះឯង”
B : “មួយខែមុននេះ ឆ្កែរបស់យើងក៏ទើបតែងាប់ទៅដែរ ដោយរថយន្តកិនស្លាប់ទៅដូចគ្នា
វាគួរឲ្យអាណិតណាស់ វាជាឆ្កែសំណព្វចិត្តរបស់ខ្ញុំផង”។
គួរធ្វើ ស្ដាប់ឲ្យបានច្រើនជាងនិយាយ
ការលួងលោមដ៏ល្អបំផុតគឺ
ការទទួលស្ដាប់ក្នុងរឿងដែលគេនិយាយ ព្រោះពេលខ្លះ មនុស្សដែលកំពុងសោកសៅខូចចិត្ត
មិនចង់បានវិធីដោះស្រាយបញ្ហាអ្វីទាំងអស់ គ្រាន់តែត្រូវការមនុស្សដែលមកទទួលស្ដាប់
និងនៅក្បែរគេប៉ុណ្ណោះ។
៤) ហាមនិយាយ៖ ហេតុអ្វី- ហេតុអ្វី- ហេតុអ្វី?
ស្ថានការណ៍ឧទាហរណ៍ៈ ពេលមិត្តនិយាយអំពីបញ្ហាជីវិតឲ្យអ្នកស្ដាប់
A :
“ស្ត្រេសខ្លាំងណាស់
ខ្ញុំត្រូវមិត្តកន្លែងធ្វើការងាររើសអើង មិនមានអ្នកណាព្រមនិយាយជាមួយខ្ញុំឡើយ”
B :
“ហេតុអ្វីអ្នកមិនចូលទៅនិយាយជាមួយគេមុនទៅ
គេអាចព្រមនិយាយជាមួយអ្នកក៏ថាបានណ៎ា...”
គួរធ្វើៈ មានអារម្មណ៍យ៉ាងម៉េចដែរ?
រាល់ពេលដែលលួងលោម
ព្យាយាមចៀសវាង កុំប្រើសំនួរ ដែលចាប់ផ្ដើមដោយពាក្យថា “ហេតុអ្វី”
ព្រោះអាចធ្វើឲ្យអ្នក ស្ដាប់មានអារម្មណ៍ ដូចត្រូវគេនិន្ទារិះគន់បន្ទរ
តែឲ្យសួរថា មានអារម្មណ៍យ៉ាងម៉េចដែរ ជាមួយហេតុការណ៍នោះ” ដើម្បីឲ្យអ្នកដែលកំពុងសោកសៅបានធូរអារម្មណ៍តានតឹងចិត្ត
និងបានរំលឹកដាស់តឿនចិត្តខ្លួនឯងឡើងវិញ។
៥) ហាមនិយាយ៖ លួងលោមហើយ ត្រូវធូរស្រាលវិញ (ប៉ុណ្ណោះ)
ស្ថានការណ៍ឧទាហរណ៍ៈ ក្រោយពីការលួងលោមមកបីថ្ងៃ
A : “ហ៊ឺ- អ-អ-អ-អ-អ ហេតុអ្វីគេថ្នាក់ហ៊ានធ្វើដាក់ខ្ញុំយ៉ាងនេះ...
B : “កម្មពៀរ! លួងលោមមកបីថ្ងៃហើយ នៅមិនទាន់បាត់កើតទុក្ខទៀត...
ចុះអារឿងដែលខ្ញុំបានណែនាំអ្នកនុ៎ះ បានស្តាប់ខ្លះទេ?”
គួរធ្វើៈ លួងលោមហើយ ដាក់ចុះ
កុំសង្ឃឹមផលនៃការលួងលោមចិត្តហួសហេតុពេកថា
នឹងធ្វើឲ្យមនុស្សជិតស្និតរបស់យើង បានបាត់ពីអាការៈសោកសៅបានភ្លាមទាន់ ចិត្តខ្លួននោះអី
ចួនកាលមនុស្សយើង ត្រូវការប្រើពេលក្នុងការដាស់សតិខ្លួន
និងត្រូវរង់ចាំឲ្យគំនិតគិតចេញដោយខ្លួនឯង
ទោះបីជា ការឆ្លងកាត់ពេលវេលានៃការឈឺចាប់នោះក៏ដោយ។
សម្រាប់អ្នកលួងលោមចិត្តនោះ
មានតួនាទីត្រឹមតែជួយឈឺឆ្អាលគេតាមដែលខ្លួនជួយបាន បើមិនបានសម្រេចទេ គួរទម្លាក់ចោល មុនវានឹងក្លាយជាសមាជិកដែលអាស្រ័យសំយ៉ាបដំបូល
“សាលាវិបត្តិស្នេហ៍” ទៅម្នាក់ទៀត។
គ្រាន់តែមិនធ្វើរឿងទាំង៥ ប្រការនេះ “សមាជិកសាលាវិបត្តិស្នេហ៍”
ក៏រួចរបូតចេញទៅបានម្នាក់ទៀត។
No comments:
Post a Comment