ក្មេងកម្លោះទើបបញ្ចប់ការសិក្សាដោយបានលទ្ធផលការសិក្សាល្អណាស់
ទៅដាក់ពាក្យសុំការងារធ្វើក្នុងតំណែងអ្នកគ្រប់គ្រងក្រុម ហ៊ុនធំមួយ។ ក្រោយពីឆ្លងកាត់សម្ភាសន៍លើកដំបូងរួចរាល់ហើយ
នាយកក្រុមហ៊ុនបានហៅគេទៅសម្ភាសន៍ជាលើកចុងក្រោយ មុននឹងសម្រេចចិត្តយកទៅធ្វើការ។
នាយកក្រុមហ៊ុន
បានមើលឃើញទិន្នន័យក្នុងប្រវត្តិរូបសង្ខេបរបស់ក្មេងកម្លោះនេះហើយ មានលទ្ធផលការសិក្សាប្រសើរលើគ្រប់មុខវិជ្ជា តាំងពីឧត្តមសិក្សារហូតដល់ចប់មហាវិទ្យាល័យ
ប្រាកដថាគេមិនដែលមានមុខវិជ្ជាណាដែលគេប្រឡងធ្លាក់មួយទេ។
នាយកក្រុមហ៊ុនចាប់ផ្ដើមសួរថា
“តើអ្នកធ្លាប់បានទទួលទុនការសិក្សាអ្វីឬអត់?” ក្មេងកម្លោះនោះតបថា
“បាទ... មិនធ្លាប់ទេ”
នាយកក្រុមហ៊ុនសួរបន្តថា
“តើលោកឪពុករបស់អ្នកជាអ្នកចំណាយថ្លៃសិក្សាឲ្យមែនទេ?” ក្មេងកម្លោះតបថា “លោកឪពុករបស់ខ្ញុំ គាត់បានស្លាប់ចោលខ្ញុំ
តាំងពីខ្ញុំកើតបានមួយខួបមកម្ល៉េះ មានតែអ្នកម្ដាយជាអ្នកចំណាយចេញថ្លៃសិក្សាឲ្យខ្ញុំទាំងអស់”។
នាយកក្រុមហ៊ុនសួរបន្ដថា
“តើអ្នកម្ដាយរបស់អ្នកប្រកបការងារអ្វីដែរ?” ក្មេងកម្លោះតបថា
“អ្នកម្ដាយទទួលស៊ីឈ្មួលបោកអ៊ុត ខោអាវឲ្យគេ”។ នាយកក្រុមហ៊ុនសុំមើលដៃរបស់គេ ក្មេងកម្លោះហុចដៃដ៏រលោង
មិនមានត្រង់កន្លែងណាមួយគួរឲ្យទាស់ចិត្ត ឲ្យនាយកក្រុមហ៊ុនមើល។
នាយកក្រុមហ៊ុនសួរបន្ដថា
“តើអ្នកធ្លាប់ជួយអ្នកម្ដាយរបស់អ្នកធ្វើការងារខ្លះៗដែរទេ?” គេតបថា “បាទ មិនធ្លាប់ទេ អ្នកម្ដាយ
ត្រូវការឲ្យខ្ញុំខំរៀន មានពេលអានសៀវភៅឲ្យបានច្រើន អ្នកម្ដាយប៉ិនប្រសព្វបោកគក់លឿនរហ័សជាងខ្ញុំទៅទៀត”។
នាយកក្រុមហ៊ុនប្រាប់ថា
“ខ្ញុំចង់ឲ្យអ្នកជួយធ្វើរឿងម្យ៉ាងក្នុងថ្ងៃនេះ អ្នកត្រឡប់ទៅផ្ទះវិញ ទៅជួយលាងដៃឲ្យម៉ែរបស់អ្នក
ហើយចាំត្រឡប់មកជួបខ្ញុំនៅព្រឹកថ្ងៃស្អែកនេះ”។
ដោយប្រាកដមុតមាំក្នុងចិត្តថា នឹងមានឱកាសបានធ្វើការងារក្នុងតំណែងខ្ពស់
ពេលគេត្រឡប់មកដល់ផ្ទះ គេទើបមានអារម្មណ៍ពេញចិត្តក្នុងការលាងដៃឲ្យម៉ែរបស់គេ។
ចំណែកម៉ែរបស់គេចម្លែកចិត្តទៅម្នាក់ទៀត គាត់បានហុចដៃឲ្យកូនលាងដោយក្ដីសប្បាយរីករាយ។
ក្មេងកម្លោះលាងដៃឲ្យម៉ែសម្សឹមៗ
ទឹកភ្នែកក៏រមៀលធ្លាក់ចុះមក គេទើបនឹងដឹងថា ដៃរបស់ម៉ែនោះ ពិតជាយារធ្លាក់
និងពោរពេញ ដោយស្នាមជ្រិវជ្រួញអុចដំបៅ ពេលត្រូវលាងទឹក ក៏ធ្វើឲ្យម៉ែឈឺចាប់រញាក់រញ័រ
នេះជាលើកដំបូងហើយ ដែលក្មេងកម្លោះនឹកគិតដឹងថា ដៃមួយគូនេះឯង ដែលបានបោកអ៊ុតខោអាវជារៀងរាល់ថ្ងៃ
ដើម្បីរកប្រាក់ចំណូល សល់ពីចំណាយផ្ញើមកឲ្យគេបាន សិក្សារៀនសូត្រ។ ស្នាមរបួសទាំងនេះគឺជាតម្លៃដែលម៉ែត្រូវការចំណាយ
ដើម្បីភាពជោគជ័យក្នុងការសិក្សារបស់កូន ដើម្បីលទ្ធផលសិក្សាបានល្អប្រសើរគ្រប់មុខវជ្ជារបស់កូន
និងដើម្បីអនាគតរបស់កូន។ ដោយយប់នោះ ទាំងពីរនាក់ម៉ែកូន បានជជែកគ្នាអស់ពេលយ៉ាងយូរ។
ព្រឹកឡើង
ក្មេងកម្លោះក៏ដើរទៅឯការិយាល័យរបស់នាយកក្រុមហ៊ុន។
លោកនាយកក្រុមហ៊ុនសង្កេតឃើញទឹកមុខក្នុងកែវភ្នែក របស់ក្មេងកម្លោះនោះ ទើបនិយាយឡើងថា “ជួយនិយាយឲ្យស្ដាប់បន្តិចមក៍មើលថា
កាលពីយប់មិញនៅឯផ្ទះ អ្នកបានធ្វើអ្វីខ្លះ? និងបានមេរៀនអ្វីខ្លះ?”
ក្មេងកម្លោះប្រាប់ថា “បាទ
ខ្ញុំបានលាងជម្រះដៃឲ្យម៉ែ ហើយជួយបោកគក់សម្លៀកបំពាក់ដែលនៅសល់ឲ្យអស់”។
នាយកក្រុមហ៊ុនប្រាប់ថា
“ជួយនិយាយឲ្យខ្ញុំស្ដាប់បន្ដិចមក៍មើលថា តើអ្នកមានអារម្មណ៍យ៉ាងម៉េច?
ក្មេងកម្លោះតបថា “ប្រការទីមួយ
ខ្ញុំបាននឹកឃើញដល់ពាក្យមួយថា នឹកដល់គុណបុណ្យ បើគ្មានម៉ែទេ
គង់មិនមានថ្ងៃជោគជ័យរបស់ខ្ញុំដែរ។ ប្រការទីពីរ ក្រៅពី ការជួយម៉ែធ្វើការងារហើយ
ខ្ញុំបានដឹងថា វាមានការលំបាកប៉ុនណាទៅ ទម្រាំចេញបានជាការងារមួយៗ។
ហើយប្រការទីបី បានរៀនដឹងអំពីភាពសំខាន់នៃក្ដីស្រឡាញ់
និងសម្ព័ន្ធភាពក្នុងគ្រួសារ។
នាយកក្រុមហ៊ុនទើបប្រាប់ថា
“នេះគឺរឿងដែលខ្ញុំត្រូវការ
ខ្ញុំចង់បានមនុស្សដែលចេះស្គាល់តម្លៃនៃការបានទទួលសង្គ្រោះ
ចង់បានមនុស្សដែលយល់អំពីការលំបាករបស់អ្នកណាម្នាក់ ក្នុងការធ្វើអ្វីម្យ៉ាងបាន
និងមិនចង់បានមនុស្សណា ដែលយកលុយតាំងជាគោលដៅក្នុងជីវិតត្រឹមតែម្យ៉ាងប៉ុណ្ណោះ។
មកធ្វើជាអ្នកចាត់ការទូទៅឲ្យខ្ញុំ អូខេថា ខ្ញុំទទួលអ្នកទុក ធ្វើការងារហើយ។
ក្នុងពេលបន្តបន្ទាប់
ក្មេងកម្លោះម្នាក់នេះខិតខំធ្វើការងារយ៉ាងខ្លាំង
និងបានទទួលការរាប់អានពីអ្នកក្រោមបង្គាប់ កូនឈ្នួលគ្រប់គ្នា ធ្វើការងារជាក្រុមដោយមានសេចក្ដីព្យាយាមស្វាហាប់
កិច្ចការរបស់ក្រុមហ៊ុនក៏រីកចម្រើនជឿនលឿនបានយ៉ាងល្អ។
ក្មេងដែលត្រូវបានគេតាមចិត្ត
មាននិស្ស័យដែលបានទទួលអ្វីៗគ្រប់យ៉ាងដែលគេត្រូវការ វានឹងសាងនិស្ស័យគិតពី អាត្មានិយម
និងគិតតែពីចិត្តខ្លួនឯង វាជាលំដាប់ទីមួយ ដែលគេមិនសូវបានអើពើយកចិត្តទុកដាក់ពីការនឿយហត់លំបាក របស់ឪពុកម្ដាយខ្លួនឡើយ។
ឈានចូលដល់វ័យធ្វើការងារ គេមានសង្ឃឹមថា អ្នកណាៗក៏ត្រូវតែជឿស្ដាប់គេ ដល់ពេល ក្លាយជាអ្នកគ្រប់គ្រង គេទើបមិនមានថ្ងៃបានដឹងថា
បណ្ដាលកូនឈ្នួលធ្វើការលំបាកមកយ៉ាងម៉េច ហើយច្រើនតែ បន្ទោសដាក់លើអ្នកផ្សេង។
មនុស្សមានលក្ខណៈបែបនេះ
អាចនឹងធ្វើការបាន អាចនឹងជោគជ័យនៅថ្ងៃណាមួយបាន តែចុងក្រោយទៅ គេមិនហៅថាគុណ តម្លៃនៃភាពជោគជ័យទេ
ប្រហែលនៅស្រែកថ្ងូរ ស្ត្រេសខ្លាំងឡើង និងមិនមានថ្ងៃចេះគ្រប់គ្រាន់ឡើយ។
បើយើងជាឪពុកម្ដាយប្រភេទដែលការពារកូនបែបនេះ
ចូរសួរខ្លួនយើងថា យើងកំពុងផ្តល់ក្ដីស្រឡាញ់ដល់កូន ឬកំពុងធ្វើបាបកូន? យើងឲ្យកូនៗមានផ្ទះសម្បែងធំៗនៅ ស៊ីអាហារប្រណិតៗ រៀនបៀណូទូរទស្សន៍មុខអេក្រង់ធំៗ
តែពេលយើងកាត់ស្មៅ សាកល្បង ឲ្យកូនបានធ្វើផង
ក្រោយពីទទួលទានអាហាររួច ឲ្យគេលាងចានឆ្នាំងរបស់ខ្លួនឯង ព្រមជាមួយនឹងបងប្អូនគេ។
មិនថាយើងគ្មានសមត្ថភាពជួលអ្នកបម្រើទេ
ប៉ុន្តែយើងចង់នឹងផ្ដល់ក្ដីស្រឡាញ់ជាមួយពួកគេឲ្យត្រូវតាមច្បាប់ក្បួន។ យើងចង់ឲ្យគេ យល់ថា
មិនថាឪពុកម្ដាយនឹងមាន ឬក្រទេ ដល់ថ្ងៃមួយក៏នឹងត្រូវសក់ស ចាស់ជរាទៅ
ដូចជាម្ដាយរបស់ក្មេងកម្លោះម្នាក់នោះដែរ។ រឿងដែលសំខាន់បំផុតកូនរបស់យើង នឹងបានចេះរៀនគឺ
ដឹងពីគុណតម្លៃនៃការប្រឹងប្រែងព្យាយាម បានដឹងថា ភាពលំបាក វាមានរសជាតិយ៉ាងម៉េច
ហើយនឹងបានចេះរៀនពីរបៀបធ្វើការរួមជាមួយអ្នកដទៃឲ្យបាន៕
ប្រភពទិន្នន័យ
https://www.linkedin.com/pulse/have-you-ever-helped-your-mother-wash-clothes-before-josey-samson
No comments:
Post a Comment