អំណាចរបស់កម្មធំក្រៃលែងបំផុតក្នុងលោក
មិនមានអំណាចអ្វីមកលុបលាងបាន សូម្បីតែអំណាចរបស់កម្មល្អ ក៏មិនអាចមកបំផ្លិច បំផ្លាចអំណាចកម្មអាក្រក់
និងអំណាចកម្មអាក្រក់ក៏មិនអាចមកបំផ្លិចបំផ្លាញអំណាចកម្មល្អបានដែរ។ សូមឲ្យមានច្រើនបំផុតគឺ
អំណាចរបស់កម្មល្អ មានឲ្យច្រើន ឲ្យមានជានិច្ច ក្នុងភពផែនដីនេះ
ក៏អាចញ៉ាំងអំណាចរបស់កម្មអាក្រក់ ដែលបានប្រព្រឹត្តធ្វើ កន្លងទៅតាមមកទាន់បានដោយលំបាក
ដូចជាមានកំផែងមកបាំងបិទរារាំងស្ទប់ស្កាត់អ៊ីចឹងដែរ។
ម្យ៉ាងវិញទៀត
ប្រៀបដូចជាយើងកំពុងរត់គេចចេញពីបុគ្គលពាល ដែលកំពុងរត់ដេញតាមក្រោយមក បើមានកម្លាំងខ្លាំង
រត់លឿនជាងបុគ្គលពាល ក៏រមែងពិបាក ដែលបុគ្គលពាលរត់ដេញតាមទាន់ណាស់ ភាពរឹងមាំរបស់បុគ្គលអ្នករត់គេចពីកម្មអាក្រក់
ក៏មិនមែនអ្វីដទៃឡើយគឺ ភាពរឹងមាំជានិច្ចរបស់កម្មល្អនុ៎ះឯង...
អប់រំដោយ
តេ.ញាណសំវរ
No comments:
Post a Comment