Sunday, March 19, 2017

ទម្លាប់​ពេល​ល្ងាច​​ទាំង​៤​យ៉ាង​ដែល​អ្នក​គួរ​មាន​ដើម្បី​ទទួល​បាន​​ជោគជ័យ​​


ជាធម្មតា មនុស្សគិតតែពីទម្លាប់នៅពេលព្រឹក ដោយភ្លេចថា ទម្លាប់ពេលល្ងាចក៏អាចផ្តល់អត្ថប្រយោជន៍ដល់អ្នកផងដែរ។ ទម្លាប់ពេល ល្ងាច មិនត្រឹមតែលំហែអារម្មណ៍អ្នកប៉ុណ្ណោះទេ តែថែមទាំងអាចជួយអ្នកត្រៀមខ្លួនសម្រាប់ថ្ងៃថ្មីផងដែរ។

១) គម្រោងសម្រាប់ថ្ងៃស្អែក៖ អ្វីដែលនាំឲ្យអ្នកនៅឆ្ងាយពីក្តីសុបិន គឺអ្នកអត់មានគម្រោងច្បាស់លាស់។ ប្រសិនបើអ្នកមិនចំណាយ ពេលគិតអ្វីដែលអ្នកគួរធ្វើ អ្នកនឹងរវល់ធ្វើការងារតែមិនទទួលបានផលអ្វីទាំងអស់។

២) លំហាត់ប្រាណ៖ សុខភាពល្អពិតជាសំខាន់ណាស់។ ប្រសិនបើអ្នកមិនមានសុខភាពល្អទេ តើអ្នកមានកម្លាំងឯណាទៅធ្វើការងារ ឬទៅសម្រេចក្តីសុបិន? ក្រោយចេញពីការងារ អ្នកគួរតែធ្វើលំហាត់ប្រាណបន្ដិចបន្ដួចផង ទើបជាការល្អ។

៣) ចំណាយពេលជាមួយមនុស្សជិតស្និទ្ធ៖ មនុស្សជាច្រើនរវល់នឹងការងារខ្លាំងពេក ហើយភ្លេចមនុស្សដែលសំខាន់ ឬមនុស្ស ជិតស្និទ្ធ។ វិធីមួយក្នុងការមានអារម្មណ៍ល្អគឺចំណាយពេលជាមួយមនុស្សក្នុងក្រុមគ្រួសារ ពីព្រោះថាពួកគាត់ហ្នឹងហើយដែលតែងតែ ផ្តល់កម្លាំងចិត្តដល់អ្នក។

៤) បង្កើនចំណេះ៖ ដើម្បីជោគជ័យបាន អ្នកគួរមានទម្លាប់មួយគឺបន្តការរៀនរហូត។ ការអានសៀវភៅអាចជាចំណេះដឹង និងជាគំនិត ដល់ខួរក្បាល។ ការអានមិនត្រឹមតែបង្កើនចំណេះប៉ុណ្ណោះទេ តែថែមទាំងអាចជាកម្លាំងចិត្តផងដែរ៕

ប្រែៈ អ៊ឹង មួយយូ
កែៈ គោលគំនិតល្អដើម្បីជីវិត
ប្រភព៖ www.success.com


No comments:

Post a Comment