Sunday, March 19, 2017

រឿង “លុយ” អ្នកណាថា ក្មេងនៅមិនទាន់គួរដឹង


ហ្វិលិប ហ៊ិកមែន នាយកកម្មវិធីសិក្សារបស់ក្មេងមុនវ័យចូលរៀន ក្នុងកម្មវិធី  “Thrive by Five” បានថ្លែងថា ចាស់ទុំច្រើនតែគិតថា ក្មេងៗមិនទាន់យល់រឿងលុយកាក់នៅឡើយទេ ហើយសកម្មភាពជាក់ស្ដែងជារឿងផ្ទុយស្រឡះទៅវិញ ព្រោះកូនៗឃើញអ្នកហូតលុយ ចេញមកពីកាបូប ឃើញអ្នកចាយវាយលុយជារៀងរាល់ថ្ងៃ ដូចនោះ ការអប់រំកូនៗឲ្យល្មមបានយល់រឿងលុយកាក់ខ្លះៗនោះ មិនមែនជា រឿងអីត្រូវបង់ខាតនោះទេសាកល្បងវិធីងាយៗសប្បាយៗទាំងនេះលោមើល។

ចេះទូរអេធីអ៊ឹម

ក្នុងក្រសែភ្នែកក្មេងៗទៅ ម្ចាស់ទូរអេធីអ៊ឹមប្រសព្វពិតមែន ចុចប៉ុតុងប៉ុប លុយចេញមកភ្លាម ដូចនោះអ្នកម្ដាយកុំរវល់តែចុចឲ្យកូនឃើញ ត្រឹមតែម្យ៉ាង ប៉ុន្តែត្រូវធ្វើការអធិប្បាយពន្យល់ឲ្យគេបានស្ដាប់ និងយល់ដោយសន្សឹមៗផង លុយដែលចេញមកពីទូរពួកនេះ ជាលុយ ដែលម៉ែខំធ្វើការងារ និងផ្ញើទុកក្នុងធនាគារ ដើម្បីសុវត្ថិភាព ប៉ុន្តែពេលនេះ យើងត្រូវយកចេញទៅទិញរបស់ប្រើប្រាស់ចូលផ្ទះក៏ស្រេច។

ធ្វើក្រាបក្រាហ្វិចសន្សំលុយ

មានលុយឲ្យគ្រប់តម្លៃទិញរបស់នោះ បិទរូបភាពរបស់របរដែលកូនចង់ទិញបាន មួយអន្លើដោយផ្ទៃដែលអាចដាក់ឲ្យកូនបាន បិទស្ទិកកឺ ផ្កាយ ឬលាបពណ៌ជំនួសចំនួនលុយ ដែលកូនរក្សាសន្សំទុក ដើម្បីនឹងទិញរបស់នោះ ប៉ុន្តែមិនគួរឲ្យរបស់របរនីមួយៗ ត្រូវចំណាយពេល សន្សំលុយលើសពីមួយសប្ដាហ៍ ឬមានតម្លៃថ្លៃពេក មិនដូច្នោះទេ កូនអាចរង់ចាំទាល់តែមានចិត្តធុញទ្រាន់ លែងចង់សន្សំលុយតទៅ ទៀត។

ធ្វើប្រអប់សន្សំលុយងាយស្រួលសប្បាយ

 ព្រោះភាពងាយស្រួលសប្បាយ ឬរយៈពេលដ៏សែនល្អ មិនចាំបាច់ដោះដូរដោយលុយប៉ុណ្ណោះទេ រួមទាំងសមាជិកក្នុងគ្រួសារជួយគ្នា រិះរកសកម្មភាពស្រួលសប្បាយហ្វ្រីៗ នាំគ្នាសរសេរដាក់ក្នុងខិតប័ណ្ណតូច ដូចជា ទៅចម្ការសប្បាយដែលកូនចូលចិត្ត លាបពណ៌លើប័ណ្ណ ប្រកាស ផ្ទាំងធំទៅលេងសមុទ្រពេលសម្រាក ជាដើម។ ប្រមូលកាតគោលគំនិតសប្បាយៗរួមគ្នាទុកក្នុងប្រអប់ ថ្ងៃក្រោយពេលកូនយំ នឹងទិញរបស់របរ នាំគេលើកយកកាតពីប្រអប់ឡើងមក ហ្នឹងឯងសកម្មភាពសប្បាយរបៀបសំចៃ ព្រោះកូននឹងបានវត្ថុដែលគេត្រូវការ បំផុត ពេលវេលា និងការចាប់អារម្មណ៍ពីអ្នកនុ៎ះឯង៕ 

ប្រភព៖ Baby & Kids



No comments:

Post a Comment