Monday, March 20, 2017

បទពិសោទពិត! ឪពុកក្រណែនាំគន្លឹះបង្រៀនកូនឲ្យរៀនពូកែ


ឪពុកក្របង្រៀនកូនឲ្យរៀនពូកែបាន... សម្រាប់គ្រួសារណាដែលមានកូននៅក្នុងវ័យកំពុងសិក្សា ប្រហែលជាមានឪពុកម្ដាយច្រើន ណាស់ ដែលកំពុងគិត និងកំពុងសម្លឹងស្វះស្វែងរកវិធីថា តើវិធីយ៉ាងម៉េចធ្វើឲ្យកូនរៀនបានពូកែ ឬរិះរកវិធីបង្រៀនកូនឲ្យរៀនបាន ពូកែឡើង ប៉ុន្តែពេលបានឃើញស្ថិតិ ដែលឪពុកម្ដាយត្រូវបង់ថ្លៃចាយវាយបញ្ជូនកូនៗទៅរៀនគួរលើមុខវិជ្ជាយ៉ាងទៀបមួយខែៗ ចាប់ ពី៣០០,០០០រៀល ទៅ៤០០,០០០រៀលក្នុងមួយនាក់ ឬក៏ខ្ពស់ជាងហ្នឹង ៨,០០០,០០០រៀលក្នុងមួយឆ្នាំ ពេលឃើញចំនួនទឹកប្រាក់ ហើយ ក៏នឿយហត់ជំនួស។

ចុះបើគ្រួសារខ្លះដែលមានប្រាក់ចំណូលទាប តែចង់ឲ្យកូនរៀនពូកែ តើនឹងធ្វើយ៉ាងដូចម្ដេច?

ការណ៍ដែលក្មេងៗនឹងរៀនពូកែឡើងបាននោះ ឪពុកម្ដាយគួរជ្រើសរើស និងបង្កើតទស្សនៈរៀនសូត្រដែលសក្ដិសម ដែលអាចប្រព្រឹត្ត ទៅបានទាំងក្នុងនិងខាងក្រៅបន្ទប់រៀន ដោយចាប់ផ្ដើមហ្វឹកហាត់ទស្សនៈដែលល្អឲ្យដល់កូន តាំងពីរៀនថ្នាក់បឋម ពេលធំឡើងឲ្យ ក្មេងប្រកាន់យកទស្សនៈនោះទៅប្រើបន្តរឿយៗ នៅក្នុងលំដាប់ខ្ពស់ឡើង តាំងពីបឋម មធ្យមភូមិ ទុតិយភូមិ ឡើងរហូតដល់ថ្នាក់ មហាវិទ្យាល័យ។

គោលគំនិតល្អដើម្បីជីវិត សូមលើកយកទស្សនៈ ការបង្រៀនកូនរបស់លោក ហាន់ហ៊ី សឹក បិតាដែនគិមជិ ម្ចាស់សៀវភៅប្រមូលផ្ដុំ ដោយគន្លឹះល្អៗ ក្នុងរឿង ឪពុកក្របង្រៀនកូនឲ្យរៀនពូកែ ឲ្យចេះរៀនពីវិធីសាស្រ្តងាយៗ ដែលចាប់ផ្ដើមពីខ្លួនអ្នកជាឪពុកម្ដាយ ទុកជាការអានកំសាន្ដលេង ទទួលបានចំណេះដឹងថ្មីៗ ក្នុងការអប់រំកូនៗរបស់ខ្លួន។

ដោយលោក សឹកជាកំពូលបិតាម្នាក់នេះ មានភរិយាតែម្នាក់ និងកូនបីនាក់ គាត់ជាអ្នកនិពន្ធប្រលោមលោកឥស្សរៈ មានប្រាក់ចំណូល មិនជាក់លាក់ ចួនកាលក៏ត្រូវទទួលម៉ៅធ្វើផ្ទះឈើ សំណងឥដ្ឋ តែប្រឹងស៊ូរកវិធីហ្វឹកហាត់បង្រៀនកូនឲ្យផ្ដោតអារម្មណ៍ទៅលើការសិក្សា តាមបែបជាប្រព័ន្ធ បែបមិនត្រូវរៀនគួរបន្ថែម ព្រោះគ្មានប្រាក់បង់សាលាឲ្យកូន។

លោកសឹកក៏អាចធ្វើបានសម្រេចពិតមែន អស់រយៈពេល១០ឆ្នាំមកហើយ ជាមួយការព្យាយាមធ្វើជា គ្រូបង្វឹកការរៀនសូត្ររបស់កូនរហូតដល់ក្រសួងអប់រំកូរ៉េ ប្រគល់ពានរង្វាន់ គំរូការហ្វឹកហាត់បង្រៀនកូនឲ្យពូកែ ដោយមិនចាំបាច់រៀនគួរដោយលទ្ធផលដ៏ល្អហួស ពីការជឿ អំពីកូនស្រីដែលធ្លាប់បានទទួលចំណាត់លេខរៀនពូកែ ស្ទើរតែមួយឡូក្លាយជាអ្នកទីមួយ របស់សាលារៀនដែលបានជាប់ត គ្នាតាំងពីថ្នាក់ទី៧ រហូតថ្នាក់ទី១២ ហើយប្រឡងចូលមហាវិទ្យាល័យថ្នាក់ជាតិរបស់រដ្ឋជាប់ បែបមិនអស់លុយមួយកាក់មួយសេនឡើយ ។ តោះ មកអានគន្លឹះគ្មានការលាក់បាំងរបស់កំពូលគ្រូបង្វឹករបស់លោក ហាន់ហ៊ីសឹក ទាំងអស់គ្នាណ៎ាថា តើគាត់មានវិធីសាស្ត្រគន្លឹះ អ្វីខ្លះបង្រៀនកូនឲ្យរៀនពូកែឡើងបានយ៉ាងដូចម្ដេច ដោយមិនចាំបាច់ត្រូវរៀនគួរបន្ថែម នាំឲ្យខាតលុយកាក់?

៩គន្លឹះគ្មានការលាក់បាំងរបស់កំពូកគ្រូបង្វឹក ឪពុកក្របង្រៀនកូនឲ្យរៀនពូកែ

១) ធ្វើខ្លួនចុះសម្រុងជាមួយកូនៗ និយាយភាសាដូចគ្នា ញ៉ាំដូចគ្នា ឲ្យកូនៗជឿចិត្តថា ជាពួកដូចគ្នា ដូច្នោះពេលយើងបង្រៀន យើង និយាយអ្វី កូនៗនឹងជឿស្តាប់បង្គាប់យើងបានដោយស្រួល ទាំងចេះរៀន រសជាតិ ព្រឹត្តិកម្ម ការនិយាយស្ដី និងមិត្តភក្ដិខ្លះ ដើម្បីកុំឲ្យ មានគម្លាតក្នុងគ្រួសារ។

២) នាំកូនទៅស្ដាប់នេះមើលនោះ  ចូលមើលការតាំងពីពណ៌ ឬសកម្មភាពដោយឥតគិតថ្លៃ ដូចជា កម្មវិធីតាំងពីពណ៌រូបភាព ពីពណ៌សិល្បៈផ្សេងៗ ភាពយន្ដ ប្រគុំតន្រ្តី របស់សិស្សសាលាមហាវិទ្យាល័យ ដែលចូលទៅទស្សនាដោយឥតគិតថ្លៃ ជាដើម។ រឿង ទាំងអស់នេះ ជួយបង្កបង្កើតបទពិសោធ ផ្នែកអភិវឌ្ឍន៍ខួរក្បាល និងចេតនារម្មណ៍របស់កូនៗ ធ្វើឲ្យកូនមានទស្សនវិស័យវែងឆ្ងាយ ធំទូលាយ និងយល់រឿងផ្សេងៗបានច្រើនឡើង។

៣) កាត់អត្ថបទពីកាសែត ជ្រើសរើសខឡុមដែលសក្ដិសមជាមួយកូន អ្នកសរសេរបញ្ចេញមតិទស្សនៈច្បាស់លាស់ ជាអត្ថបទខ្លី អានចប់ក្នុងរយៈពេល៥នាទី មួយថ្ងៃមួយអត្ថបទ ឲ្យកូនអានជាប្រចាំ ជួយបង្កើតនូវទស្សនាទានគតិថ្មីៗ យល់ពីហេតុការណ៍ ជុំវិញពិភព លោកយ៉ាងជ្រាលជ្រៅ និងបង្កើតប្រព័ន្ធការគិតយ៉ាងមានរបៀប និងមានហេតុផល។

៤) ពេលក្មេងអានអត្ថបទពីកាសែតញឹកញាប់ នឹងធ្វើឲ្យកូនដឹងរឿងរ៉ាវជុំវិញខ្លួនច្រើនឡើង លោកឪពុកអ្នកម្ដាយ គួរស្វែងរក រឿងជុំវិញខ្លួនមកអភិប្រាយរួមជាមួយកូន ដើម្បីឲ្យដឹងទស្សនគតិរបស់កូន ថែមទាំងជួយគាំទ្រឲ្យកូនចេះគិត និងចេះប្រើហេតុផលទៀត ផង។

៥) ឲ្យកូនមើលទូរទស្សន៍បាន ពេលដល់វ័យដ៏សក្ដិសម ប៉ុន្តែគួរដាក់ផែនការតាមសមគួរ ការជ្រើសរើសឲ្យមើល ជាពិសេស ព័ត៌មានណាដែលមានអត្ថប្រយោជន៍ ដូចជា ភាពយន្ដឯកសារ ជាការបើកលោកទស្សនៈឲ្យដល់កូនៗ។

៦) គ្រប់គ្រងបរិយាកាសក្នុងផ្ទះ ដូចជា ជិតដល់ថ្ងៃប្រឡង មនុស្សគ្រប់គ្នាដែលនៅក្នុងផ្ទះ បញ្ឈប់ការមើលទូរទស្សន៍ក្នុងផ្ទះ២០ថ្ងៃ មិនចំពោះកូន មិនចំពោះឪពុកម្ដាយ ឬបងប្អូនក៏ត្រូវហាមមើលដូចគ្នា ដើម្បីជួយឲ្យកូនៗមានសមាធិ មានភាពតាំងចិត្ត និងសាមគ្គី របស់សមាជិកក្នុងគ្រួសារ កូនមានអារម្មណ៍មូលប្រឹងរៀនម្នាក់ឯងតែម្យ៉ាង។

៧) ឪពុកម្ដាយព្យាយាមចូលរួមស្ដាប់សិក្ខាសាលា និងទស្សនសិក្សារបស់កូន ដើម្បីប្រមែប្រមូលទិន្នន័យ ហើយនឹងត្រៀម លក្ខណៈជាស្រេចក្នុងការជួយឧបត្ថម្ភកូនៗ ក្នុងការប្រឡងចូលរៀន ឬចូលមហាវិទ្យាល័យ។

៨) ខ្ចីសៀវភៅអក្សរសាស្ត្រពីបណ្ណាល័យឲ្យកូនអាន ការអាននឹងជួយអភិវឌ្ឍទស្សនសិក្សាផ្នែកភាសា ការគិតវិភាគ និងការចាប់ យកខ្លឹមសារសំខាន់ ដែលចាត់ទុកជាមូលដ្ឋានគ្រឹះក្នុងការរៀនសូត្រ។

៩) ពេលកូនធ្វើរឿងអ្វីមួយបានជោគជ័យ ឪពុកម្ដាយត្រូវចេះលើកទឹកចិត្តតាមសមគួរ និងត្រូវបរិបទ ដោយមិនបញ្ជាក់ចំនួន ដង តែត្រូវយកចិត្តទុកដាក់គ្រប់ពាក្យពេជន៍ សំនៀងការនិយាយសរសើរបែបមុនៗ ព្រោះវាអាចធ្លាក់ចុះគុណតម្លៃ គួរនិយាយឲ្យមុតមាំ អាចប្រើដៃស្ទាបអង្អែលក្បាលកូនជំនួសពាក្យសម្ដី និងរិះរកវិធីសរសើរបែបថ្មីៗជានិច្ច ប៉ុន្ដែហាមដាច់ខាត ការប្រៀបធៀប ឬបន្ថែម លក្ខខណ្ឌក្នុងពាក្យកោតសរសើរនោះៗ។ ចុងក្រោយឪពុកម្ដាយកុំទៅបង្ខិតបង្ខំក្មេងៗ ទុកបណ្ដោយឲ្យពួកគេរក្សាកម្រិតការរត់របស់ខ្លួន ឯងតទៅ។ ឪពុកម្ដាយរង់ចាំផ្ដល់ជាកម្លាំងចិត្ត និងជួយឧបត្ថម្ភនៅក្បែរកូនល្អជាជាង សូមចងចាំទុកថា ការរៀនសូត្រ គឺជាតួនាទី របស់កូន ចំណែកតួនាទីរបស់ឪពុកម្ដាយគឺការគាំទ្រាំជំហរគេ

ទាំងនេះ លោកហាន់ហ៊ីសឹក បានបើកចិត្តថា ក្រៅពីធ្វើតាមតួនាទីឪពុកហើយ ថែមទាំងជាគ្រួបង្វឹកការសិក្សាដល់កូនគ្រប់គ្នា ការ សម្រេចភាពជោគជ័យក្នុងឋានៈគ្រូបង្វឹកការសិក្សា ខ្ញុំមិនត្រូវធ្វើឲ្យកូនៗមានអារម្មណ៍ជំទាស់ តវ៉ា ខ្ញុំបានឈានជើងចូលក្នុងពិភព របស់គេ ធ្វើការយល់យ៉ាងល្អិតល្អន់ មានអារម្មណ៍រួមសហការជាមួយកូនៗ ការយល់ដល់គ្នានិងគ្នា រមែងតែងតែធ្វើឪពុកម្ដាយ កូន ហ៊ាននិយាយបើកចំហរទៅរកគ្នា”៕

(រង់ចាំអាននូវអត្ថបទនេះបន្ថែមនៅការដាក់បង្ហោះលើកក្រោយទៀត សូមអរគុណ)


No comments:

Post a Comment