អានិសង្សការចិញ្ចឹមមើលថែឪពុកម្ដាយ
បង្កបង្កើតផលបុណ្យច្រើនមហាសាល រីកចម្រើនពេញមួយជីវិត... ព្រះពុទ្ធបរមគ្រូជាម្ចាស់នៃ យើង
ព្រះអង្គទ្រង់ត្រាស់ថា បើបុត្រាបុត្រី នឹងគប្បីដាក់មាតាបិតាលើស្មាទាំងពីររបស់ខ្លួន
ហើយបីបាច់ថែរក្សាលោកទាំងពីរ ឲ្យនៅលើស្មានោះ បញ្ចុកបាយបញ្ចុកទឹកដល់លោក បន្ទោរបង់ម៉ូត្រលាមកដាក់លើស្មានោះស្រេចហើយ
ទោះបីបុត្រនឹងមាន អាយុមួយរយនៃឆ្នាំ និងប្រណិប័តន៍លោកដូច្នោះអស់មួយជីវិតក៏ដោយ ក៏នៅរាប់មិនបានថា
តបស្នងសងគុណបុណ្យលោក អស់ដែរ...
ថែមទាំងមានឧបមាប្រៀបធៀបទុកថា
បើយើងយកផ្ទៃមេឃមកប្រើជំនួសសន្លឹកសៀវភៅ
យកកំពូលភ្នំព្រះសុមេរុ ជំនួសឲ្យ ដងស្លាបប៉ាកា យកទឹកមហាសមុទ្រជំនួសឲ្យទឹកសរសេរ
ហើយសរសេររៀបរាប់បរិយាយអំពីគុណរបស់មាតាបិតា រហូត ទាល់តែពេញផ្ទែមេឃ ទៅដោយតួអក្ខរា
សឹករេចរិលក្ដិលអស់ទាំងភ្នំ រីងស្ងួតហួតហែងអស់ទាំងទឹកមហាសមុទ្រ
ក៏នៅតែ បរិយាយអំពីគុណរបស់មាតាបិតានេះមិនអស់ដែរ។
ខ្លឹមសារដូចពោលខាងលើ... តើព្រះពុទ្ធបរមគ្រូជាម្ចាស់នៃយើងទ្រង់សម្តែងដើម្បីអ្វី?
នោះក៏ដើម្បីឲ្យដឹងថា
រឿងដែលយើងគួរធ្វើមុននឹង ទៅស្វែងរកអ្វីនៅក្រៅផ្ទះនោះនៅជិតខ្លួនយើងបង្កើយ
តែយើងមិនធ្លាប់ក្រឡេកភ្នែកមើលគុណតម្លៃនេះឡើយ។
អានិសង្សនៃការចិញ្ចឹមមើលថែឪពុកម្ដាយ។
មាតាបិតាជាបុគ្គលមានព្រះគុណដ៏ប្រសើរក្រៃលែងរបស់បុត្រាបុត្រី សរុបដោយសង្ខេបខ្លីគឺ៖
១)
ជាការរចនាម៉ូដផ្នែករាងកាយ រចនាម៉ូដបានវត្ថុដែលចាំបាច់ក្នុងការធ្វើឲ្យរបស់ទាំងឡាយក្នុងលោកមានតម្លៃខ្ពស់ឡើង
តួយ៉ាង ដូចជា ដុំដីឥដ្ឋធម្មតា បើនាំមកឆ្លាក់រចនាធ្វើជារូបចម្លាក់តុកតា
ហើយបោះពុម្ពជារូបតុកតា ក៏ធ្វើឲ្យដីមួយដុំនោះ មានតម្លៃឡើង ជាគ្រឿង លំអផ្ទះសម្បែងបាន។
ដីឥដ្ឋមួយដុំនេះ បើបានរចនាម៉ូដដ៏ល្អជាងមុនទៀត ដូចជារចនាធ្វើជាព្រះពុទ្ធបដិមា
ដីឥដ្ឋមួយដុំកាន់តែមានគុណ តម្លៃឡើង មនុស្សគ្របទិសទីបានក្រាបសំពះនមស្ការបូជា
នឹងមើលឃើញថា គុណតម្លៃរបស់ដីឥដ្ឋមួយដុំនេះ ស្ថិតនៅលើការរចនាម៉ូដ ដែលបោះពុម្ពនុ៎ះឯង។
ក្នុងដំណើរនេះដូចគ្នា
ការកើតរបស់សត្វ ដូចជា ដំរី ឆ្កែ គោ ក្របី សេះ មាន់ ទា ជ្រូក។ល។
ទោះបីនឹងមានបញ្ញាជាប់ខ្លួនច្រើនខ្លាំង ប៉ុនណាក៏ដោយ ក៏មិនអាចធ្វើអំពើល្អបានពេញលេញដែរ។
សំណាងល្អដែលយើងបានកើតមកជាមនុស្ស មានរចនាសម្ពន្ធដែល មានការប្រសើរជាងសត្វទាំងឡាយ
សក្ដិសមក្នុងការធ្វើអំពើល្អបានគ្រប់ប្រការ។ យើងទើបអាចប្រើចំណេះដឹង សមត្ថភាពប្រកប ដោយគុណសម្បត្តិបានពេញលេញ។ ការប្រើប្រាស់របស់ទាំងនេះបាន
ក៏ព្រោះតែមានឪពុកម្ដាយជាអ្នករចនាម៉ូដផ្នែករាងកាយ ឲ្យយើងនុ៎ះឯង។
២)
ជាការរចនាម៉ូដផ្នែកចិត្ត ផ្ដល់ឧបការៈចិញ្ចឹមមើលថែទាំ ថ្នាក់ថ្នមបីបម
អប់រំទូន្មាន បណ្ដុះបណ្ដាអាកប្បកិរិយាមាយ៌ាទ ឲ្យចេះដឹង ទាំងផ្លូវលោក
និងផ្លូវធម៌ដល់កូន។ ព្រះគុណឪពុកម្ដាយក្នុងការរចនាម៉ូដផ្នែករូបកាយឲ្យយើង
ក៏រាប់បានថា ច្រើនពេកកូវណាស់ទៅ ហើយ ជាពិសេសលន់ លោកបានចិញ្ចឹម បីបាច់
ថែទាំថ្នមថ្នាក់ អប់រំទូន្មាន
ជាការរចនាម៉ូដផ្នែកចិត្តឲ្យផង ព្រះគុណនេះកាន់តែច្រើន អនេកអនគ្ឃបាត់ទៅហើយ។
អានិសង្សចិញ្ចឹមមើលថែឪពុកម្ដាយ
១២ប្រការ
ការណ៍ដែលយើងគ្រប់គ្នាកើតមកមានលោកឪពុកអ្នកម្ដាយ
អ្នកផ្ដល់កំណើតដល់យើងឡើងមក រាប់បានថា លោកទាំងទ្វេជាអ្នកមាន ព្រះគុណបំផុតក្នុងជីវិត
និងពេលកូនធំឡើង ឪពុកម្ដាយក៏រង់ចាំមើលថែទាំអប់រំប្រៀនប្រដៅឲ្យជាកូនល្អរបស់ឪពុកម្ដាយ
ជាមនុស្សល្អ របស់សង្គមជាតិ។
ហើយរឿងដែលអ្នកជាកូននឹងគប្បីធ្វើ
ពេលធំឡើងដល់ចាស់ទុំនោះគឺ ការតបស្នងសងគុណរបស់លោក ដែលជាអ្នកចិញ្ចឹមមើលថែទាំ យើងមករហូត
(រួមទាំងមនុស្សចាស់ទុំ ញាតិមិត្ត ប្អូនបង មើលថែជំនួសលោក)។
√ ដោយការតបស្នងសងគុណបុណ្យរបស់លោក អាចជ្រើសរើសធ្វើបានតាមវិធីផ្សេងៗ
អ្នកខ្លះល្មមនឹងមានកម្លាំងទ្រព្យចិញ្ចឹម មើលថែទាំបីបាច់បានយ៉ាងល្អប្រពៃ សាងផ្ទះថ្មី
នាំទៅដើរកំសាន្តលំហែកាយ ទិញបាយទឹកនំចំណី គ្រឿងប្រើប្រាស់ដែលចាំបាច់ ជូនដល់លោក។
√ ប៉ុន្តែសម្រាប់អ្នកខ្លះទៀត ដែលមិនមានកម្លាំងទ្រព្យច្រើនគ្រប់គ្រាន់
ត្រឹមតែមើលថែ ប្រណិប័តន៍លោក រាប់បានជាអានិសង្ស កុសលផលបុណ្យដ៏ក្រៃលែងដូចគ្នា
ក្រៅពីនេះ នៅមានច្រើនវិធីទៀត ដែលអ្នកជាកូន នឹងអាចតបស្នងសងគុណដល់ឪពុកម្ដាយបាន។
ពេលដឹងថា
លោកឪពុកអ្នកម្ដាយមានព្រះគុណច្រើន។ ឥឡូវនេះ កូនទើបគួរមានគុណធម៌ចំពោះលោក។
គុណធម៌របស់កូនចាប់ផ្ដើមពី ការដឹងគុណឪពុកម្ដាយ គឺដឹងថា លោកល្អចំពោះយើងមកយ៉ាងម៉េច ពិសេសក្រៃលែងទៅទៀត
គឺតបស្នងសងគុណលោក ដោយមាន ការតបស្នងសងគុណលោកទាំងពីរ តាមគោលមង្គលសូត្រទី ១១
បម្រើនូវមាតិបិតា អាចបែងចែកជាពីរកាលគឺ៖
១) កាលបើលោកនៅមានជីវិតរស់នៅ
ក៏ជួយឈឺឆ្អាលធ្វើកិច្ចការរបស់លោក ចិញ្ចឹមមើលថែតបស្នងពេលលោកចាស់ជរា មើល ថែទាំប្រណិប័តន៍ទំនុកបម្រុងការរស់នៅរបស់លោក
ឲ្យមានការងាយស្រួលសប្បាយ និងយកចិត្តទុកដាក់ជួយលោកនៅពេលមានជំងឺ ដង្កាត់ផ្សេងៗ។
២) កាលបើលោកអស់អាយុជីវិតទៅហើយ ក៏រៀបចំវិធីបុណ្យសពឲ្យលោក
និងធ្វើបុណ្យឧទ្ទិសចំណែកភាគផលជូនទៅដល់ លោកជារឿយៗផងដែរ។
សូម្បីថា
នឹងតបស្នងព្រះគុណលោកដល់ថ្នាក់ហើយក៏ដោយ ក៏នៅរាប់ថាតិចតួចពេកណាស់ កាលបើធៀបជាមួយព្រះគុណដ៏ក្រៃលែង ដែលលោកមានចំពោះយើង។
បុគ្គលដែលមានការដឹងគុណនឹងធ្វើតបគុណត្រូវការតបស្នងសងគុណលោកឲ្យបានទាំងអស់
គប្បីធ្វើ ដូច្នេះ
១) បើលោកមិនទាន់មានសទ្ធាជ្រះថ្លាក្នុងព្រះពុទ្ធសាសនា
ក៏ព្យាយាមដឹកនាំឲ្យលោកតម្កល់នៅក្នុងសទ្ធាឲ្យបាន។
២) បើលោកមិនទាន់ដល់ព្រមនូវការឲ្យទានទេ ក៏ព្យាយាមដឹកនាំឲ្យលោកត្រេកអរក្នុងបរិច្ចាគទានឲ្យបាន។
៣) បើលោកនៅមិនទាន់មានសីលទេ
ក៏ព្យាយាមដឹកនាំឲ្យលោកមករក្សាសីលឲ្យបាន។
៤) បើលោកមិនទាន់ធ្វើសមាធិភាវនា ក៏ព្យាយាមដឹកនាំឲ្យលោកមកធ្វើសមាធិភាវនាឲ្យបាន។
ដោយសារតែការបានតម្កល់នៅក្នុងសទ្ធា
ការឲ្យទាន ការរក្សាសីល និងការធ្វើសមាធិភាវនាជាប្រយោជន៍ដោយត្រង់
និងជាប្រយោជន៍ ដ៏ក្រៃលែងដល់ខ្លួនមាតាបិតា អ្នកប្រតិបត្តិទាំងក្នុងភពនេះ និងភពខាងមុខ
និងបានជាប្រយោជន៍ដ៏លើសលុប គឺជាមាគ៌ាទៅកាន់ ព្រះនិព្វាន។
អានិសង្សនៃការចិញ្ចឹមមើលថែមាតាបិតា
និងអ្នកមានព្រះគុណ ដែលបានចិញ្ចឹមមើលថែយើងមកនោះមាន១២ប្រការ ដូចខាងក្រោម៖
១. ធ្វើឲ្យមានសេចក្ដីអត់ធន់
២. ធ្វើឲ្យជាមនុស្សមានសតិគ្រប់គ្រាន់
៣. ធ្វើឲ្យជាមនុស្សមានហេតុផល
៤. ធ្វើឲ្យផុតទុក្ខផុតភ័យបាន
៥. ធ្វើឲ្យបានលាភដោយងាយ
៦.
ធ្វើឲ្យប្រាស់ចាកគ្រោះថ្នាក់ក្នុងពេលគ្រារាំងស្ទះ
៧. ធ្វើឲ្យទេវតាចុះមកពិភ័ក្ដិរក្សាបុគ្គលដែលបានធ្វើ
៨. ធ្វើឲ្យបានទទួលការលើកសរសើរ
៩. ធ្វើឲ្យមានការរីកចម្រើន
១០. បើមានកូនក៏នឹងបានកូនល្អ
១១. ធ្វើឲ្យមានសេចក្ដីសុខ
១២.
ធ្វើឲ្យជាគំរូដ៏ល្អដល់អនុជនជំនាន់ក្រោយ
“ព្រោះការប្រណិប័តន៍ចំពោះមាតាបិតានុ៎ះឯង
បណ្ឌិតទាំងឡាយរមែងសរសើរគេក្នុងលោកនេះឯង គេលះបង់ពីលោកនេះ ទៅ រមែងរីករាយក្នុងឋានសួគ៌”។
ទាំងនេះសម្រាប់កូន
ឬមនុស្សដែលជាឪពុកម្ដាយក៏ដោយ ដែលនៅមានឪពុកម្ដាយ នៅមានលោកតា លោកយាយ របស់កូនៗ
បើអ្នក ណាដឹងខ្លួនថា នៅធ្វើតួនាទីនេះមិនទាន់បានល្អគ្រប់គ្រាន់ទេ អាចចាប់ផ្ដើមជាថ្មី
តាំងតែពេលនេះ ថ្ងៃនេះទៅ នៅមិនទាន់ហួសពេលដែរ។ ត្រឡប់ទៅផ្ទះ ទៅមើលថែឪពុកម្ដាយ
យកចិត្តទុកដាក់ចំពោះលោកឲ្យបានច្រើន ដូចអ្វីដែលលោកមើលថែថួនរក្សាយើង ធានាថាជីវិត របស់អ្នកនឹងប្រសើរឡើង
ចម្រើនឡើងថែមទៀត ព្រោះវត្ថុដែលលោកបានទទួលត្រឡប់មកវិញគឺ ស្នាមញញឹម
និងសេចក្ដីសុខ ផ្នែកផ្លូវចិត្ត ដែលរកនៅកន្លែងណាក៏មិនបានយ៉ាងពិតប្រាកដ...។
កុំភ្លេចរង់ចាំអាន
១០ទិចនិកអប់រំកូនឲ្យជាក្មេងដឹងគុណ
---------------------------------------
ប្រភព៖
Secret
No comments:
Post a Comment