“…សមាធិនោះ
យើងអាចប្រើជាពេលវេលាត្រឹមតែពាក់កណ្ដាលវិនាទី នោះក៏ជាសមាធិហើយ ប៉ុន្តែថា
ជាសមាធិសង្ខេបដែលខ្ចីណាស់ តែក៏ជាសមាធិខសំខាន់ ដែលយើងត្រូវនឹងបាន ដូចនេះឲ្យមានសមាធិថាតើសមាធិគឺអ្វី?
ដោយមនុស្សយើងជាច្រើន
កាលនៅជាកុមារ ជាសិស្សសាលា លោកក៏អប់រំ គឺមានន័យថា លោកគ្រូអ្នកគ្រូ
ឬឪពុកម្ដាយអប់រំប្រៀនប្រដៅឲ្យកូនៗតាំងចិត្តរៀនសូត្រ គឺវាមានន័យថា ធ្វើសមាធិនុ៎ះឯង
ហើយយើងក៏រៀនសូត្រតាម បើយើងតាំងចិត្តធ្វើក្នុងរឿងនោះឲ្យល្អប្រពៃទៅ វាក៏ធ្វើបាន ហៅថា
មានសមាធិ ព្រោះចិត្តយើងទៅផ្ដោតតែគោលដៅតែមួយប៉ុណ្ណោះ។
តែបើមនុស្សយើងលែងមានសមាធិហើយ
មានន័យថា ជាមនុស្សច្របូកច្របល់រាយមាយពិតមែន ជាមនុស្សយកជាការអត់បាន
នឹងចាប់យករៀនអ្វីក៏មិនកើត នឹងអានសៀវភៅក៏មិនកើត និយាយអ្វីក៏មិនចេញ
គ្មានផ្លូវបានអ្វីឡើយ។
គឺវាតាំងឈ្មោះថា
ជាមនុស្សមានសមាធិ មិនមែនថាមនុស្សយើងខូចចិត្តពេក ថាយើងខ្វះសមាធិ បើគិតថា
យើងខ្វះសមាធិ ស្មើនឹងយើងមានសមាធិស្រាប់ហើយ ព្រោះស្គាល់ថាពាក្យថាសមាធិ
យើងបានរៀនចេះរួចមកហើយ បើមិនមានសមាធិក្នុងខ្លួនសោះ មានន័យថា
មិនមានអំពើល្អក្នុងខ្លួន ក៏មិនអាចនឹងមាន សូម្បីតែគិតថា មានសមាធិ។
ដូច្នេះ
ចំណុចចាប់ផ្ដើមនៃការប្រតិបត្តិធម្មៈ ដែលមានតួអង្គសមាធិនេះ ដែលយើងគ្រប់គ្នាមាន
យើងមានអំពើល្អនៅក្នុងខ្លួនគ្រប់រូប សុទ្ធតែឲ្យឃើញថា
នេះជាចំណុចចាប់ផ្ដើមនៃការប្រតិបត្តិធម្មៈ គឺចេញពីសមាធិ ដែលយើងមានធម្មតាៗ
កាលដែលនៅក្មេង គ្រូបាអាចារ្យពុកម៉ែបានអប់រំទូន្មានប្រៀនប្រដៅប្រាប់ថា
ត្រូវតាំងចិត្ត ត្រង់នេះក៏ជាចំណុចចាប់ផ្ដើមរបស់សមាធិបាត់ទៅហើយ ព្រោះហេតុថា ការដែលបោសសំអាតវត្ថុដែលរាំងស្ទះដល់សមាធិ
ដែលលោកហៅថា នីវរណធម៌។ ការរាំងស្ទះនេះ យើងនឹងយកវាចេញទៅបាន ក៏ត្រូវមានសមាធិ។
រឿងនេះ
ដែលពួកយើងចង់សិក្សាសមាធិ និងសិក្សាការប្រតិបត្តិធម្មៈឋិតនៅត្រង់ចំណុចនេះ ព្រោះថា
យើងទៅរកគ្រូបាចារ្យ លោកប្រាប់ថា ត្រូវធ្វើសមាធិ
មាននីវរណធម៌៥យ៉ាងនោះជាគ្រឿងរាំងស្ទះ។ ការណ៍ដែលនឹងធ្វើគ្រឿងរាំងស្ទះនោះចេញបាន
នឹងត្រូវតាំងចិត្ត ត្រូវមានសមាធិ ដើម្បីនឹងយកគ្រឿងរាំងស្ទះនេះចេញ យើងក៏បល់គំនិតហើយ។
ដោយច្រើនទៅ
មិនមានទីណា ដែលនឹងបង្រៀនឲ្យធ្វើសមាធិ ដោយមិនបានប្រាប់ថា ឲ្យយកគ្រឿងរាំងស្ទះនេះចេញ
ប្រាប់ថាត្រូវរំងាប់នីវរណធម៌ទាំងនោះ ក៏មានន័យថា
តើការរំងាប់នីវរណធម៌នេះត្រូវប្រើអ្វី? ក៏ត្រូវប្រើសមាធិ តើនឹងធ្វើដូចម្ដេច?
មេមាន់កើតមុនពងមាន់ ឬពងមាន់កើតមុនមេមាន់។
តាមការពិត
ការប្រើសមាធិរំងាប់នីវរណធម៌នេះ លោកមិនបាននិយាយខុសទេ ប៉ុន្តែយើង វាមិនយល់ មិនយល់ថា
យើងត្រូវការសមាធិ ហើយយើងត្រូវប្រើសមាធិដើម្បីរំងាប់នីវរណធម៌
ដែលជាគ្រឿងរាំងស្ទះសមាធិ ជារឿងដែលធ្វើមិនបាន។
តែថាបើយល់ហើយថា
សមាធិយើងមានគ្រប់គ្នា ពុំដូច្នេះ យើងមិនបានកើតមកជាមនុស្ស បើយើងមិនមានសមាធិ
ឬមិនមានទុនដើម យើងមិនបានកើតមកជាមនុស្ស មិនបានកើតមកជាមនុស្សដែលមានភាពវៃឆ្លាតខ្លាំងឬតិច
ស្រាប់តែមានភាពឆ្លាត មានអំពើល្អ មានបុណ្យវាសនាគ្រប់គ្នា គ្រប់មនុស្សមានច្រើន ឬតិច
ឬថាមានល្អ ឬអាក្រក់ប៉ុណ្ណោះឯង។ តែពេលបានកើតមកជាមនុស្ស
ក៏ជារឿងមួយប្រសើរថ្លៃថ្លាខ្លាំងណាស់ យើងកើតមកជាមនុស្ស យើងធ្វើសមាធិបាន ព្រោះហេតុថា
យើងធ្លាប់ធ្វើបានរួចមកហើយ យើងធ្វើបានមកដល់កើតមកជាមនុស្សនេះ។
ពេលបានកើតជាមនុស្សក៏មានអំពើល្អនៅក្នុងខ្លួន
អំពើអាក្រក់ក៏មាន ហើយជាទូទៅ អ្នកណាៗក៏ថា មនុស្សមានកិលេស
មានអំពើអាក្រក់ថោកទាបប្រការផ្សេងៗ ត្រូវដុសខាត់ យើងឡើងក៏ក្រញែងខួរ ប៉ុន្តែថា
សច្ចភាពមិនមានដូច្នេះឡើយ គឺមានសច្ចភាពទាំងអស់ ដែលមានដូច្នោះ។
តាមពិតយើងមានសភាវៈអាក្រក់នៅក្នុងខ្លួនគ្រប់គ្នា គ្រាន់តែច្រើន និងតិចប៉ុណ្ណោះ
ប៉ុន្តែថា យើងក៏មានអំពើល្អ យើងមានអំពើល្អគ្រប់គ្នា គ្រាន់តែតិច និងច្រើន
បើមិនច្រើនក៏តិចប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ
មានតិចឬច្រើន វាជាទុនដើមទាំងអស់ មិនមែនថាយើងមិនមានទេ
គ្រប់គ្នាអាចនឹងប្រតិបត្តិកិច្ចការនៃធម្មៈនេះបានទាំងអស់គ្នា មិនវៀរលែងអ្នកណាមួយឡើយ
ប៉ុន្តែថា នឹងត្រូវរក ឬគាស់កកាយអំពើដែលយើងមាន ជាទុនដើមនេះ មកឲ្យធ្វើអំពើល្អថែមទៀត។
ដូច្នេះ ក៏ត្រូវប្រើសមាធិដែលមាននៅខាងដើម អាចនឹងជាសមាធិលំបាកក៏ថាបាន ប៉ុន្តែថា
ជាសមាធិ ច្រើនតែដាស់ភ្ញោច ធ្វើឲ្យកើតមានសមាធិបានយ៉ាងល្អឡើង ដូចនោះ
សមាធិដែលមានភាពល្អប្រសើរឡើងបាន មនុស្សគ្រប់គ្នា ក៏ត្រូវអាស្រ័យទៅលើសេចក្ដីព្យាយាម
អត់ធន់ ដែលអាចមានសមាធិនេះ។
វាប្រៀបបានដូចជាភ្លើងពិលតូចៗ
ឬភ្លើងឈើគូស ឬអំពូលភ្លើងញាក់។ អំពូលភ្លើងញាក់នោះអាចនឹងប្រើវាបាន
សម្រាប់ទៅធ្វើឲ្យសមាធិធំឡើង ល្អឡើង នេះគឺជាការប្រតិបត្តិធម្មៈដើម្បីឲ្យបានសមាធិ…៕
អប់រំដោយ
សម្ដេច
ព្រះបរមិន្ទ្រមហាភូមិពល.
No comments:
Post a Comment